កម្ពុជា-អូស្រ្ដាលី បន្ដសហការជាមួយគ្នាបន្ថែមទៀតដើម្បីអភិវឌ្ឍវិស័យអប់រំ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ទទូលជួបជាមួយនឹងឯកឧត្តម Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំប្រទេសកម្ពុជានារសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានលើកឡើងពីកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-អូស្រ្ដាលី លើវិស័យអប់រំ មិនត្រឹមតែប៉ុណ្ណោះ ក៏បានពិភាក្សាពាក់ព័ន្ធនឹងការសិក្សារបស់សិស្ស ការបណ្តុះបណ្តាលគ្រូបង្រៀន ជាពិសេសការផ្លាស់ប្ដូរផ្នត់គំនិតរបស់សិស្ស បន្ទាប់ពីពួកគេទទួលបាននូវអាហារូបករណ៍ ដោយបង្ហាញថាការទទួលបានអាហារូបករណ៍ក៏ជាផ្នែកមួយដ៏សំខាន់ដែលអាចធ្វើឱ្យមានការផ្លាស់ប្តូរដ៏ធំមួយគួរឱ្យកត់សម្កាល់ តាមរយៈការសិក្សាជំនាញឯកទេសផ្សេងៗ និងការបង្កើតឱកាសដល់យុវជនក្នុងការបង្កើត ឬបង្ហាញអ្វីដែលថ្មីៗ។

បន្ថែមពីនេះទៅទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះកិច្ចសហការកន្លងមកជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា និងសង្ឃឹមថាប្រទេសទាំងពីរនឹងបន្ដសហការជាមួយគ្នាបន្ថែមទៀតដើម្បីអភិវឌ្ឍវិស័យអប់រំ ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner