លោក ឃ្លាំង ចន្ធូ ៖ វគ្គបណ្តុះបណ្តាលអប់រំសុខភាព សហគមន៍សម្រាប់ជនខ្សោយសតិញ្ញា

(ភ្នំពេញ)៖ លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានឱ្យដឹងថា ការរៀបចំវគ្គបណ្តុះបណ្តាលអប់រំសុខភាពសហគមន៍សម្រាប់ជនខ្សោយសតិញ្ញា គឺដើម្បីចែករំលែកសារអប់រំសុខភាពសហគមន៍ ក៏ដូចជាការផ្តល់សេវាសុខភាពនៅតាមសហគមន៍ឲ្យបានទូលំទូលាយថែមទៀត ពិសេសយកចិត្តទុកដាក់ដល់ជនមានពិការភាពខ្សោយសតិបញ្ញា ។

លោក ឃ្លាំង ចន្ធូ បញ្ជាក់ថា គោលបំណងធំសំខាន់៖
១.ដើម្បីឱ្យមានបណ្តាញ និងស្គាល់ពីសញ្ញាណសុខភាពជនបញ្ញាខ្សោយនៅតាមសហគមន៍ ការបង្កើនការហាត់ប្រាណ និងលេងកីឡានៅតាមសហគន៍។ ២.ផ្តល់សកម្មភាពសុខភាព និងបង្ការជាបន្តដល់កីឡាករ កីឡាការិនី ខ្សោយសតិបញ្ញាក្នុងផ្នែកកាយសម្បទា ការញាំទឹក និងអនាម័យអាហារូបត្ថម្ភ និងបង្ការពីមេរោគផ្សេងៗ។ ៣. អប់រំ និងបណ្តុះបណ្តាលសមាជិកគ្រួសាររបស់កីឡាករ កីឡាការិនី និងគ្រូបង្វឹកដើម្បីចូលរួមតស៊ូមតិផ្នែកសុខភាព។ ៤.មានបណ្តាញសម្រាប់អាណាព្យាលបាលជនបញ្ញាខ្សោយ មកពីអង្គការ សមាគម និងពីក្រុមគ្រួសារនានា ជុំវិញខេត្ត។ និង៥.ជំរុញឱ្យមន្ត្រីមន្ត្រីពាក់ព័ន្ធ និងអាណាព្យាបាល ត្រូវបន្តពង្រីក និងផ្សព្វផ្សាយបន្តដល់មន្ត្រីពាក់ព័ន្ធនិងគ្រួសារផ្សេងៗទៀត។

ឯកឧត្តម សែម សុខា អនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់ មានប្រសាសន៍ថា ដោយមានការទទួលខុសត្រូវជាចំបង ក្នុងការអភិវឌ្ឍចលនាកីឡាជនបញ្ញាខ្សោយទាំងក្មេង ពេញវ័យ និងចាស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតសំខាន់ទៅលើការហាត់ហ្វឹកហ្វឺន និងការប្រកួតកីឡាជារៀងរាល់ឆ្នាំ និងផ្តល់ឱកាសឲ្យជនបញ្ញាខ្សោយបានចូលរួមសកម្មភាពកីឡា សំដៅហ្វឹកហាត់កាយសម្បទាមំាមួន បញ្ញាស្មារតី ឱ្យមានភាពរីកចម្រើន និងសីលធម៌ថ្លៃថ្នូរ ទទួលបានការលើកទឹកចិត្ត ចូលរួមក្នុងការចែករំលែកបទពិសោធន៍ ជំនាញ និងភាពរាក់ទាក់ពីអាណាព្យាបាល កីឡាករ កីឡាការិនី ដែលជាជនបញ្ញាខ្សោយដទៃទៀត ពិសេសគឺជៀសផុតពីការរើសអើងផ្សេងៗ នៅក្នុងសហគមន៍ផងដែរ។

គណៈកម្មាធិការជាតិស្ប៉េស្យាល់ តែងតែយកចិត្តទុកដាក់ក្នុងការពង្រីកចលនាកីឡាជនបញ្ញាខ្សោយទៅតាមខេត្តគោលដៅមួយចំនួនដូចជា៖ ភ្នំពេញ កណ្តាល តាកែវ ស្វាយរៀង កំពត ព្រះសីហនុ កំពង់ស្ពឺ ព្រៃវែង បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ សៀមរាប កំពង់ចាម ព្រះវិហារ និងកំពង់ស្ពឺ ប៉ុន្តែការពង្រីកអនុគណៈកម្មាធិការនេះនៅមានកម្រិតនៅឡើយ ដោយត្រូវពឹងផ្អែកលើការជួយឧបត្ថម្ភមួយផ្នែកពីរាជរដ្ឋាភិបាលកម្ពុជា មួយផ្នែកទៀត ពីអង្គការជាតិ អន្តរជាតិ និងសប្បុរសជន ។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលអប់រំសុខភាពសហគមន៍សម្រាប់ជនខ្សោយសតិញ្ញានេះ ធ្វើនៅខេត្តបាត់ដំបងនេះ មានសមាសភាពចូលរួមសរុប ៤៧នាក់ ក្រោមការចង្អុលបង្ហាញពីគ្រូឧទ្ទេស រួមមាន លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការ , លោកវេជ្ជបណ្ឌិត អ៊ុង សារ៉ាន់ មន្ត្រីមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ និង លោក អ៊ឹម ពុទ្ធីសា ផ្នែកសុខភាពមាត់ធ្មេញ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ ៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner