ថៃ និងឥណ្ឌូនេស៊ី កាន់កាប់ចំណែកទីផ្សារធំនៃការនាំចូលរថយន្តរបស់ប្រទេសវៀតណាម

ប្រទេសថៃ និងឥណ្ឌូនេស៊ី បានកាន់កាប់ចំណែកទីផ្សារធំនៃការនាំចូលរថយន្តរបស់ប្រទេសវៀតណាម ក្នុងអំឡុងពេលមានការប្រកួតប្រជែង នៅពេលដែលប្រទេសនេះ កំពុងស្វែងរកអាទិភាពលើការ ផលិតក្នុងស្រុក។ ទិន្នន័យចុងក្រោយបង្អស់របស់គយវៀតណាមបានបង្ហាញថា ប្រទេសទាំងពីរមានចំនួន ៨៨,៧ភាគរយ នៃការនាំចូលរថយន្ត សរុបរបស់វៀតណាមក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ។

ការនាំចូលរថយន្តដែលមានប្រភេទរថយន្ត ៩កៅអី ឬតិចជាងនេះពីប្រទេសថៃ និងឥណ្ឌូនេស៊ី បានកើនឡើងក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ បានឱ្យដឹងថា ចាប់ពីឆ្នាំ ២០១៥ ដល់ ២០១៨ ការនាំចូលពីប្រទេសថៃបានកើនឡើង ២,២ ដង ដល់៥៥,៣០០គ្រឿង ខណៈដែលពីប្រទេសឥណ្ឌូនេស៊ីបានកើនឡើង៥ដងរហូតដល់១៧,១០០គ្រឿង។

ការនាំចូលរថយន្តទៅប្រទេស វៀតណាមនៅ ឆមាសទីមួយកាលពីឆ្នាំមុន បានធ្វើឱ្យមានការរារាំង នៅពេលរដ្ឋាភិបាលបានចេញក្រឹត្យមួយដែលមានលក្ខខណ្ឌកាន់តែតឹងរឹង ដោយតម្រូវឱ្យអ្នកនាំចូលផ្តល់វិញ្ញាបនបត្រច្បាស់លាស់ ដើម្បីធានាគុណភាព និងបណ្តាប្រទេសនៃប្រភពដើម៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner