ប្រមុខការទូតអាម៉េរិក ត្រូវបានហាមមិនឲ្យទៅជួបប្រជាជនអ៊ីរ៉ង់ផ្ទាល់

រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានអះអាងថ្មីៗនេះថា អ៊ីរ៉ង់មិនអនុញ្ញាតឱ្យលោកបំពេញដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងតេហេរ៉ង់ ដើម្បីនិយាយដោយផ្ទាល់ទៅកាន់ប្រជាជនអ៊ីរ៉ងនោះទេ។

លោក ប៉ុមប៉េអូ ធ្វើការកត់សម្គាល់បែបនេះ ក្នុងសារមួយបង្ហោះលើ Twitter កាលពីថ្ងៃអាទិត្យ (ម៉ោងនៅវ៉ាស៊ីនតោន) និងចំពេលដែលទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ កំពុងមានភាពតានតឹងនឹងគ្នាជាអតិបរមា។ លោករដ្ឋមន្ត្រីការបទេសអាម៉េរិករូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំធ្លាប់បានដាក់សំណើបំពេញទស្សនកិច្ចទៅកាន់ទីក្រុងតេហេរ៉ង់ ដើម្បីនិយាយដោយផ្ទាល់ទៅកាន់ប្រជាជនអ៊ីរ៉ង់ ប៉ុន្តែរបបដឹកនាំអ៊ីរ៉ង់ មិនបានទទួលយកសំណើរបស់ខ្ញុំនោះទេ ខណៈយើងមិនព្រួយបារម្ភ ឬភ័យខ្លាចអ្វីទេ ចំពោះការធ្វើដំណើររបស់ក្រុមមន្ត្រីអ៊ីរ៉ង់ មកកាន់ទីក្រុងវ៉ាស៊ីនតោន ជាទីដែលពួកគេអាចនិយាយដោយសេរី»។

គួរជម្រាបថា ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ បានចាប់ផ្តើមកើនឡើងនូវភាពតានតឹងជាមួយគ្នា ក្រោយលោក ដូណាល់ ត្រាំ ដកសហរដ្ឋអាម៉េរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ កាលពីឆ្នាំ២០១៨ ហើយភាពតានតឹងនេះ កាន់តែឡើងកម្ដៅទ្វេឡើង បន្ទាប់ពីយោធាអ៊ីរ៉ង់ បាញ់ទម្លាក់យន្ដហោះដ្រូនអាម៉េរិកមួយគ្រឿង កាលពីខែមិថុនាកន្លងទៅ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner