លោក ដូណាល់ ត្រាំ អះអាងថា កូរ៉េខាងជើងធ្វើតេស្តមីស៊ីលគ្មានគោលបំណងគំរាមកំហែង សហរដ្ឋអាម៉េរិកឡើយ

សហរដ្ឋអាម៉េរិក៖ ការបាញ់សាកល្បងមីស៊ីរយៈចម្ងាយខ្លីរបស់កូរ៉េខាងជើង មិនប៉ះពាល់ដល់សហរដ្ឋអាម៉េរិកនោះទេ ហើយឥរិយាបថនេះ ក៏មិនបង្ហាញពីគោលដៅប្រឆាំងនឹងទីក្រុងវ៉ាស៊ីនតោនរបស់កូរ៉េខាងជើងដែរ នេះបើតាមការអះអាងរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។

លោក ដូណាល់ ត្រាំ បានកត់សម្គាល់ថា ការបាញ់មីស៊ីលជាថ្មីនេះជារឿងធម្មតា ហើយវាក៏មានគោលដៅព្រមានតែកូរ៉េខាងត្បូងប៉ុណ្ណោះ ដោយសារភាគីមានបញ្ហាជម្លោះផ្ទាល់ លោកថា វាមិនមែនជាសញ្ញាព្រមានណាមួយចំពោះសហរដ្ឋអាម៉េរិកឡើយ។  លោក ត្រាំ ក៏បានរៀបរាប់ឡើងវិញផងដែរពីទំនាក់ទំនងដ៏ល្អប្រសើររវាងលោក និងលោក គីម ជុងអ៊ុន នាពេលបច្ចុប្បន្ននេះ ក្រោយបានជួបពិភាក្សាគ្នាផ្ទាល់បីដងមកហើយរាប់ចាប់ពីឆ្នាំ២០១៨មកនោះ។

គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុង  ជាអ្នកដឹកនាំ និងរៀបចំការបាញ់មីស៊ីលនេះដោយផ្ទាល់ ដោយលោកចាត់ទុកថា ការបង្ហាញអានុភាពយោធានេះ ជាសារព្រមានយោធាកូរ៉េខាងត្បូងដែលស្រឡាញ់សង្គ្រាម តាមរយៈការពង្រាយអាវុធដ៏ទំនើបនៅកូរ៉េខាងត្បូង និងរៀបចំលំហាត់យោធា ទោះខ្លួនបានព្រមានជាច្រើនលើកក៏ដោយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner