អ្នកសារព័ត៌មាន ទទួលបានវិញ្ញាបនបត្របញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីមូលដ្ឋានគ្រិះនៃវិស័យធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រងនៅកម្ពុជា

 
(ភ្នំពេញ)៖ អ្នកសារព័ត៌មានជាច្រើនអង្គភាព ទទួលបានវិញ្ញាបនប ត្របញ្ចប់វគ្គបណ្តុះបណ្តាល ស្តីពីមូលដ្ឋានគ្រិះ នៃវិស័យ ធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រងនៅកម្ពុជា ដែលជា ការរៀប ចំឡើង ដោយ សមាគមចំនួន៣រួមមាន៖ សមាគមមី ក្រូហិរញ្ញវត្ថុ កម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមធានារ៉ាប់រងនៅកម្ពុជា ។ ពិធីបិទវគ្គបណ្តុះបណ្តាលនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភ័ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមជា មួយ និងប្រធានសមាគមទាំងបី នៅរសៀលថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៣ នាសណ្ឋាគារ ហៃយ៉ាត រីជេនស៊ីភ្នំពេញ ។

ថ្លែងនៅក្នុងឱកាសនេះ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុ កម្ពុជា បានឱ្យដឹងថា សារព័ត៌មានពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងដំណើរការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនិងការផ្តល់នូវដំណឹង សេដ្ឋកិច្ច សង្គម តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ទាំងអនឡាញ និង off line ។

ពាក់ព័ន្ធនិងវិស័យ ហិរញ្ញវត្ថុ អ្នកសារព័ត៌មានរឹតតែមានសារៈសំខាន់ខ្លាំងណាស់មិនអាចខ្វះបាន ព្រោះថាអ្នកសារព័ត៌មានជាយន្តការ និងជាច្រក ដ៏សំខាន់ក្នុងវិស័យហិរញ្ញវត្ថុ ក្នុងការបញ្ជូនសារអប់រំ និងការផ្សព្វផ្សាយអំពី ការយល់ដឹង លើវិស័យ ហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយទៅកាន់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

ដោយមើលឃើញពីសារៈសំខាន់ របស់សារព័ត៌មាន ពាក់ព័ន្ធនិងវិស័យនេះ សមាគមទាំង៣ បានសហការជាមួយក្លឹបអ្នកកាសែតកម្ពុជា រៀបចំវគ្គ វគ្គបណ្តុះបណ្តាល ស្តីពី មូលដ្ឋានគ្រិះនៃវិស័យធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រងនៅកម្ពុជា ដើម្បីបញ្ជៀបការយល់ដឹងកាន់តែច្បាស់ ពីវិស័យ នេះ ជាទុនសម្រាប់អ្នកសារព័ត៌មានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ងាយស្រួល យល់ដឹង។

ឯកឧត្តម នេត្រ ភ័ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានវាយតម្លៃខ្ពស់ចំពោះ សមាគមទាំងបី រួមនិងអ្នកសារព័ត៌មានទាំងអស់ ដែលបានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីមូលដ្ឋានគ្រិះ នៃវិស័យ ធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រងនៅកម្ពុជា នេះ ឡើង ដែលជាកត្តាដ៏សំខាន់ក្នុងការបញ្ជៀបនូវចំណេះដឹងផ្នែក ហិរញ្ញវត្ថុ ធនាគារ និងធានារ៉ាប់រង សំរាប់អ្នកសារព័ត៌មាន យល់ដឹងកាន់តែច្បាស់ យកទៅផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ចៀសផុតពីការក្លែងបន្លំ មុននិង សម្រេចជ្រើសយកសេវាកម្មណាមួយមកប្រើប្រាស់ ។

ឯកឧត្តម នេត្រ ភ័ត្រា បានណែនាំ និងលើកទឹកចិត្ត ឱ្យធុរៈកិច្ចទាំងអស់ គួររៀបចំឱ្យមានក្រុមអ្នកនាំពាក្យ ដែលមានសមត្ថភាពគ្រប់គ្រាន់នៅតាមស្ថាប័នរៀងៗខ្លួន ដើម្បីងាយ ស្រួល ការនាំពាក្យ ក៏ដូចជាព័ត៌មានសំខាន់ៗដល់ក្រុមអ្នកសារព័ត៌មាន ដែលកំពុងស្វែងរកព័ត៌មានដែលត្រូវការក្នុងការផ្សព្វផ្សាយភ្លាមៗជូនដល់ប្រជាពលរដ្ឋ។

ឯកឧត្តមបានធ្វើការណែនាំទៅដល់ អ្នកសារព័ត៌មាន ដែលបានចូលរួម ក្នុងវគ្គបណ្តុះបណ្តាលនេះ សូមយកចំណេះដឹងទាំងនេះ ផ្សព្វផ្សាយជូនដល់ប្រជាពលបានកាន់តែយល់ច្បាស់ ក្នុងការប្រើប្រាស់ សេវាកម្មណាមួយ តាមរយៈការផ្សព្វផ្សាយដោយព្យាយាមប្រើពាក្យសាមញ្ញៗ មិនពិបាកយល់ ព្រោះថា ប្រជា ពល រដ្ឋ នៅតាមមួលដ្ឋានជនបទខ្លះ អាចនិងមិនសូវយល់ច្បាស់ដោយការសរសេររបស់អ្នកសារព័ត៌មាន ប្រើប្រាស់ ពាក្យ បច្ចេកទេសជ្រៅៗពេក ៕

ដោយ ង៉ាន់ ទិត្យ រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner