ក្រសួងការពារជាតិអ៊ីស្រាអែល ទទួលជោគជ័យក្នុងការសាកល្បងប្រព័ន្ធការពារមីស៊ីល

សហរដ្ឋអាម៉េរិក៖ អ៊ីស្រាអែល និងសហរដ្ឋអាម៉េរិក បានអះអាងពីភាពជោគជ័យជាថ្មីម្តងទៀត ក្នុងការសាកល្បងប្រព័ន្ធប្រឆាំងមីស៊ីល Arrow 3 នៅរដ្ឋ អាឡាស្កា នេះបើតាមក្រសួងការពារជាតិអ៊ីស្រាអែលនៅថ្ងៃអាទិត្យ សប្តាហ៍មុននេះ។

នាអំឡុងការធ្វើតេស្តខាងលើនេះ មីស៊ីល Arrow 3 បានបាញ់កម្ទេចគោលដៅ ដែលដើរតួនាទីជាមីស៊ីលផ្លោង នៅក្រៅស្រទាប់បរិយាកាសដោយជោគជ័យ តាមការរំពឹងទុក។ ដោយឡែក កាលពីខែមករាដើមឆ្នាំនេះ កងទ័ពអាកាសអ៊ីស្រាអែលក៏បានទទួលជោគជ័យផងដែរ ក្នុងការធ្វើតេស្តប្រព័ន្ធការពារមីស៊ីលនេះ នៅភាគកណ្តាលប្រទេសរបស់ខ្លួន។

សូមរំលឹកផងដែរថា អ៊ីស្រាអែល និងសហរដ្ឋអាម៉េរិក សហការជាមួយក្រុមហ៊ុន ប៊ូអ៊ីង បានរួមគ្នាអភិវឌ្ឍន៍ប្រព័ន្ធ Arrow 3 ហើយបានដាក់ពង្រាយវាជាលើកដំបូងនៅទឹកដីអ៊ីស្រាអែលកាលពីឆ្នាំ២០១៧។ ប្រព័ន្ធនេះ ត្រូវបានរចនាឡើងដើម្បីបាញ់កម្ទេចគ្រាប់មីស៊ីលផ្លោងនៅពេលពួកវាស្ថិតក្នុងទីអវកាស និងធ្វើតេស្តបាញ់ស្ទាក់នេះជាលើកទីមួយ នៅលើសមុទ្រមេឌីទែរ៉ាណេ កាលពីឆ្នាំ២០១៥៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner