អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់បញ្ជាក់ថា វត្តមានកងនាវាអឺរ៉ុបនៅឈូងសមុទ្រពែក្ស នឹងក្លាយជាការបង្កហេតុ

អ៊ីរ៉ង់៖ រដ្ឋាភិបាលក្រុងតេហេរ៉ង់ នៅថ្ងៃអាទិត្យ សប្តាហ៍មុននេះ បានរិះគន់សំណើដ៏បង្ករឿងរបស់អង់គ្លេស សម្រាប់បេសកកម្មកងទ័ពជើងទឹកដឹកនាំដោយអឺរ៉ុប ដើម្បីអមដំណើរនាវាដឹកប្រេងនៅឈូងសមុទ្រពែក្ស ស្របពេលមានភាពតានតឹងកើនឡើងជុំវិញការចាប់កប៉ាល់ដឹកប្រេង។

ជាមួយគ្នានេះ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់លោក អាលី រ៉ាប៊ី បាននិយាយថា យើងបានឮថា ពួកគេមានបំណងបញ្ជូនកងនាវាអឺរ៉ុបទៅកាន់ឈូងសមុទ្រពែក្ស ដែលប្រការនេះ គឺជាការបង្ករឿង ហើយនឹងបង្កើនភាពតានតឹង។ ដោយឡែកប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រូហានី ក៏បាននិយាយដែរថា កងកម្លាំងដូចដែលបានស្នើឡើងដោយអង់គ្លេស នឹងរឹតតែធ្វើឱ្យបញ្ហាកាន់តែធ្ងន់ឡើងប៉ុណ្ណោះ។

គួរបញ្ជាក់ថា ប្រតិកម្មរបស់អ៊ីរ៉ង់ខាងលើនេះ បានកើតមានឡើងក្រោយអង់គ្លេសបាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនមានផែនការបង្កើតកងកម្លាំងមួយដឹកនាំដោយអឺរ៉ុប ដើម្បីអមដំណើរនាវាដឹកប្រេងឆ្លងកាត់ផ្លូវទឹកនៅច្រកសមុទ្រ ហ័រមូស សំដៅឆ្លើយតបនឹងការរឹបអូសយកនាវាដោតទង់ជាតិអង់គ្លេសពីសំណាក់អ៊ីរ៉ង់កាលពីថ្ងៃទី១៩ ខែកក្កដា៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner