គ្រោះបំណាក់ដីដ៏អាក្រក់នៅចិន ធ្វើឱ្យចំនួនស្លាប់ និងបាត់ខ្លួនកើនជាង៥០នាក់

ចិន៖ គិតត្រឹមថ្ងៃអាទិត្យសប្តាហ៍មុននេះ ចំនួនជនរងគ្រោះបាត់បង់ជីវិត ក្នុងហេតុការណ៍បំណាក់ដី ដែលបានសង្កត់លើភូមិមួយកន្លែងនៅភាគនិរតីប្រទេសចិន បានបន្តកើនឡើងដល់៣៦នាក់ និង១៥នាក់ទៀតកំពុងបន្តបាត់ខ្លួននៅឡើយ។

ឆ្លើយតបនឹងបញ្ហានេះ រដ្ឋាភិបាលចិនបានរៀបចំកញ្ចប់ថវិកាជាង៤លានដុល្លារ សម្រាប់ប្រតិបត្តិការរុករក និងជួយសង្រ្គោះនៅក្នុងខេត្ត Guizhou ព្រមទាំងសម្រាប់រកកន្លែងជ្រកកោនថ្មីឲ្យជនរងគ្រោះស្នាក់នៅ។

រហូតមកទល់ពេលនេះ កិច្ចការងារជួយសង្រ្គោះកំពុងតែបន្តប្រព្រឹត្តទៅនៅកន្លែងរងគ្រោះ ដែលស្ថិតក្នុងស្រុក Shicheng ខេត្ត Guizhou ជាទីដែលមានផ្ទះសម្បែងជាច្រើន ត្រូវកប់នៅក្រោមគំនរបំណាក់ដី ចាប់តាំងពីថ្ងៃអង្គារសប្តាហ៍មុននេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner