លំហាត់ចម្រុះនៃកងទ័ពជើងគោករបស់ប្រទេសចិន និងសិង្ហបុរី ឈ្មោះ “កិច្ចសហប្រតិបត្តិការ-២០១៩ “ចាប់ផ្តើមជាផ្លូវការ

កាលពីចុងសប្តាហ៍កន្លងទៅ ពិធីបើកលំហាត់ចម្រុះនៃកងទ័ពជើងគោករបស់ប្រទេសចិន និងសិង្ហបុរីឈ្មោះ “កិច្ចសហប្រតិបត្តិការ-២០១៩ “បានរៀបចំធ្វើនៅជំរុំ Jurong កងពលធំទី៣ នៃកងទ័ពជើងគោកសិង្ហបុរី។ ការហ្វឹកហ្វឹនលើកនេះនឹងធ្វើក្នុងរយៈពេល១៣ថ្ងៃ ភាគីសិង្ហបុរីបានចាត់បញ្ជូនយោធិនឆ្នើមផ្នែកប្រឆាំងភេរវនិយមចំនួន១២០នាក់ ដែលមកពីកងវរសេនាតូចកុម៉្មង់ដូទីមួយនៃកងទ័ពជើងគោក រីឯភាគីចិនបានចាត់បញ្ជូនកងកម្លាំងឆ្នើមបំផុតចំនួន១២០នាក់ ដែលមកពីអង្គទ័ពទី៧៤ នៃកងទ័ពជើងគោកចិន។

សូមបញ្ជាក់ថា តាមដឹង លំហាត់ចម្រុះលើកនេះ បានចាត់ទុកកិច្ចការប្រឆាំងភេរវនិយមនៅទីក្រុងជាចំណុចស្នូល ក្នុងគោលបំណងជំរុញការផ្លាស់ប្តូរអំពីបច្ចេកទេសខាងយុទ្ធសាស្រ្ត សំដៅពង្រឹងមូលដ្ឋាននៃការជឿទុកចិត្តលើគ្នារវាងកងទ័ពនៃប្រទេសទាំងពីរ និងបង្កើនចំណងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner