មន្ទីរពេទ្យ អ៊ីនធ័រឃែរ ប្តេជ្ញាផ្តល់ការថែទាំពិសេសដល់អ្នកជំងឺមកទទួលយកសេវាផ្នែកសម្ភព

ភ្នំពេញ៖ មន្ទីរពេទ្យ អ៊ីនធ័រឃែរ បានប្រកាសអំពីអ្នកម្តាយដំបូង ដែលផ្តល់កំណើតនៅផ្នែកសម្ភពដែលទើបបង្កើតថ្មីរបស់ខ្លួន។ អ្នកឯកទេសផ្នែកសម្ភព គឺវេជ្ជបណ្ឌិត ម៉ៃ ខៃឡូ ឌូឌីក និង វេជ្ជបណ្ឌិត សាខន លក្ខិណា ដែលបានផ្តល់ការណែនាំប្រកបដោយជំនាញ ដើម្បីធានាបាននូវការផ្តល់កំណើតតាមបែបធម្មជាតិ ហើយទាំងអ្នកម្តាយ និងកូនសុទ្ធតែមានសុខភាពល្អក្រោយសម្រាល។

លោកស្រីវេជ្ជបណ្ឌិត Caroline Zabiegaj-Zwick ដែលជាប្រធានផ្នែកទទួលបន្ទុកផ្នែកអ្នកជំងឺស្នាក់នៅព្យាបាលរបស់មន្ទីរពេទ្យ អ៊ីនធ័រឃែរ បានមានប្រសាសន៍ថា យើងសូមអបអរសាទរដល់ទារកដែលទើបនឹងកើតដំបូងនៅក្នុងផ្នែកសម្ភពរបស់យើង ដែលនេះជាសក្ខីភាពចំពោះជំនាញ និងការប្តេជ្ញាចិត្តដ៏គួរឱ្យគោរពរបស់វេជ្ជបណ្ឌិតផ្នែកសម្ភពរបស់យើង។

លោកស្រីវេជ្ជបណ្ឌិតបន្តថា នៅមន្ទីរពេទ្យ អ៊ីនធ័រឃែរ ជាមួយជំនាញប្រកបដោយភាពមេត្តា និងការគាំទ្រជានិច្ច គឺជាឧបករណ៍ដ៏សំខាន់ក្នុងការផ្តល់ការថែទាំមុនពេលសម្រាលដ៏ពិសេស និងគាំទ្រដល់ការសម្រាលទារកដែលមានសុខភាពល្អមកកាន់ពិភពលោកនេះ។

លោកស្រីវេជ្ជបណ្ឌិតបន្ថែមថា សេវាកម្មសម្ភពដ៏ទូលំទូលាយនៅមន្ទីរពេទ្យ អ៊ីនធ័រឃែរ រួមមានការប្រឹក្សាលើការបំបៅកូន ការប្រឹក្សាមុនពេលមានគភ៌ ការធ្វើរោគវិនិច្ឆ័យរូបភាពវេជ្ជសាស្រ្ត ការថែទាំមុនពេលសម្រាល ថ្នាក់សម្រាលកូន ផែនការកំណើតផ្ទាល់ខ្លួន ការអប់រំថែទាំទារកទើបនឹងកើត រួមទាំងការគាំទ្រ និងលើកទឹកចិត្តសម្រាប់ឪពុកម្តាយ។

លោកស្រីវេជ្ជបណ្ឌិតបានបញ្ជាក់ទៀតថា គោលបំណងរបស់អ៊ីនធ័រឃែរ គឺផ្តល់ការណែនាំដល់អ្នកជំងឺឱ្យឆ្លងកាត់ដំណាក់កាលសម្រាលបុត្រប្រកបដោយជំនឿទុកចិត្ត និងសុវត្ថិភាព ដើម្បីត្រៀមខ្លួនធ្វើជាអ្នកម្តាយ និងលោកឪពុកដ៏ល្អ។ ក្រុមការងារទាំងមូលនៅអ៊ីនធ័រឃែរ សូមចូលរួមអបអរសាទរ ចំពោះក្រុមគ្រួសារដែលមកទទួលយកសេវាសម្ភពដំបូង ហើយនៅតែប្តេជ្ញាផ្តល់ការថែទាំពិសេសដល់អ្នកជំងឺជំនាន់ក្រោយៗទៀត៕ អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner