ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ២កើត ខែភទ្របទ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អប្រសើរសម្រាប់ដោះ ស្រាយបញ្ហាទាក់ទងនឹងអចលនទ្រព្យនោះទេ។ សូមព្យាយាមបដិសេធចំពោះកិច្ចការងារ ទាំងឡាយណាដែលមានភាពមិនច្បាស់លាស់ ពីព្រោះវាជាដើមចមនៃការខាតបង់ទ្រព្យ សម្បត្តិ និងពេលវេលា។ ទន្ទឹមនឹងនេះ អ្នកអាចមានការខកចិត្តខ្លះជាមួយនឹងមិត្តរួមការងារ របស់អ្នកតែម្តង ហេតុនេះចូរកុំនិយាយស្តីច្រើនពេក បើមិនសំខាន់ទេក៏គួរកុំពាក់ព័ន្ធច្រើន។ ផ្ទុយពីភាពរអាក់រអួលខ្លះដែលអាចកើតឡើងនៅថ្ងៃនេះ នៅចុងបញ្ចប់នៃការងារល្ងាចនេះ អ្នកនឹងជួបប្រទះស្ថានភាពធូរស្រាលឡើងវិញ ដូច្នេះមិនគួរជាត្រូវព្រួយបារម្ភច្រើនោះទេ។ ក្រៅពីនេះ ភាគច្រើនអ្នកនឹងអាចបំពេញការងារទាន់ពេល ដូច្នេះរកពេលសម្រាកខ្លះ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលសម្រាប់ការឆ្លុះបញ្ចាំង និងការវិភាគអំពីស្ថានភាពបច្ចុប្បន្ន។ រៀបចំផែនការសកម្មភាពរបស់អ្នកជាច្រើនសប្តាហ័ជា មុន ពីព្រោះការរំពឹងទុករបស់អ្នកទំនងជាត្រូវបានបំពេញ។ ហោរាសាស្រ្តអាជីព ក៏នឹងផ្តល់ នូវមហិច្ចតាអាជីពខ្ពស់ផងដែរ ដូច្នេះសូមលោកអ្នកសម្រេចចិត្តធ្វើតាមការចង់បានរបស់ ខ្លួន។ ក្នុងនោះដែរ​ លោកអ្នកដែលមានបំណងចង់ផ្លាស់ប្តូរការងារគឺអាចផ្លាស់ប្តូរទៅបាន តាមបំណង ដូច្នេះគ្មានអ្វីដែលត្រូវស៊ូទ្រាំនឹងការលំបាកទៀតទេ។ ក្រៅពីនេះ អ្នកនឹងមាន ពេលវេលាច្រើនក្នុងការបំពេញការងារទៅតាមគម្រោងផែនការ ដូច្នេះមិនគួរប្រញាប់ ប្រញាល ឬដាក់បន្ទុកទៅលើខ្លួនឯងពេកទេ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ស្ថានភាពហិរញ្ញវត្ថុនៅក្នុងថ្ងៃនេះមានអំណោយផលល្អ ប្រសើរបំផុត។ លោកអ្នកអាចធ្វើការបង្កើតអាជីវកម្មថ្មី បណ្តាក់ទុន ធ្វើការងារជាក្រុម ឬចាក ចេញដើម្បីទទួលបានឳកាសកាន់តែច្រើន។ ប៉ុន្តែហោរាសាស្រ្តណែនាំលោកអ្នកមិនអោយ ចាញ់នឹងការល្បួងផ្សេងៗ។ ការជឿទុកចិត្តជ្រុលពេកនឹងធ្វើអោយអ្នកបាត់បង់ប្រាក់កាស ព្រមទាំងឳកាសក្នុងការអនុវត្តការងារទៅតាមគម្រោង។ លើសពីនេះ ចូររក្សាគំលាតពី មនុស្សដែលអ្នកមិនសូវស្គាល់ច្បាស់ ពិសេសរឿងសំងាត់របស់ការងារអ្នក។ សម្រាប់បំណង ដែលចង់ផ្លាស់ប្តូរការងារនៅពេលនេះអាចសម្រេចទៅបាន ដូច្នេះសូមកុំមានការព្រួយបារម្ភ លើករណីនេះ។

 ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកល្អមធ្យម។ អាជីពរបស់អ្នកនឹងមានដំណើរការល្អប្រសើរ ប៉ុន្តែហោរា សាស្រ្តណែនាំលោកអ្នកអោយយកចិត្តទុកដាក់ទៅលើមនុស្សនៅក្នុងក្រុមការងារ និង មនុស្សដែលនៅជុំវិញខ្លួន។ ក្នុងនោះ សូមធ្វើយ៉ាងណាកុំអោយមានមោទនភាពលើខ្លួនឯង បើកចិត្តអោយទូលាយដើម្បីទទួលយកការណែនាំ ឬការចែករំលែកពីមនុស្សរួមក្រុមនឹង អ្នក។ ប៉ុន្តែបើទោះជាក្នុងករណីនេះក្តី សូមកុំធ្វើអោយការសម្រេចចិត្តរបស់អ្នកស្ថិតនៅក្នុង ដៃរបស់អ្នកដទៃ ធ្វើយ៉ាងនេះអ្នកនឹងមិនបាត់បង់ឳកាស។ ក្រៅពីនេះ លោកអ្នកមានពេល វេលាច្រើនក្នុងការបំពេញការងារទៅតាមគម្រោងផែនការ ដូច្នេះគ្មានអ្វីដែលត្រូវប្រញាប់ ប្រញាល ឬធ្វើការប្រថុយប្រថាននោះទេ។  

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ស្ថានភាពការងាររបស់អ្នកមានលំនឹង។ លោកអ្នកដែលបំពេញការងាររដ្ឋឯកជនមានលទ្ធភាពច្រើនដើម្បីអនុវត្តការងារបញ្ចៀស ពីបញ្ហា។ ចំណែកលោកអ្នកជាអាជីវករក៏នឹងបានប្រាក់ចំណេញច្រើន ទំនាក់ទំនងដែល រឹងមាំ ព្រមទាំងកិច្ចសហការល្អជាមួយនឹងដៃគូរ។ ប្រការសំខាន់សម្រាប់លោកអ្នកគឺកុំចាក ចេញពីការងារលឿនពេក ចំណាយពេលវេលាអោយបានសមស្រប យកចិត្តទុកដាក់ខ្ពស់ ហើយបើអាចសូមព្យាយាមប្រមូលពត៌មានអោយបានច្រើន ដើម្បីអ្នកអាចយល់ដឹងកាន់តែ ច្រើន ហើយមានលទ្ធភាពដោះស្រាយគ្រប់លក្ខខណ្ឌ។ ក្រៅពីនេះ លោកអ្នកទំនងជាអាច ត្រូវទទួលបានការតម្លើងឋានៈតួនាទី។

 ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។  ថ្ងៃនេះអាជីពរបស់អ្នកមានដំណើរការល្អប្រសើរ លើសពីនេះ អ្នកមានលទ្ធភាពក្នុងការវិភាគបានវែងឆ្ងាយ និងទូលំទូលាយ។ សូមព្យាយាម រក្សាគោលគំនិតរបស់អ្នក ធ្វើតាមបំណង ហើយមិនគួរខ្លាចនឹងបញ្ហាដែលអាចកើតឡើង នោះទេ ពីព្រោះគ្មានបញ្ហាដែលអាចនឹងបង្អាក់ដំណើរការ និងលទ្ធភាពក្នុងការទទួលបាន ផលប្រយោជន៍នោះទេ។ ថ្ងៃនេះក៏ជាពេលដែលល្អប្រសើរសម្រាប់ការចរចា ការពិភាក្សា និងការដោះស្រាយបញ្ហាក្នុងក្រៅក្នុងអាជីវកម្មជាពិសេស។ មនុស្សដែលនៅក្បែរលោកអ្នក នឹងជួយទំនុកបម្រុង និងជ្រោមជ្រែងលោកអ្នកបានល្អប្រសើរណាស់។ ដោយឡែក សូមធ្វើ ដំណើរដោយការប្រុងប្រយ័ត្នខ្ពស់។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកល្អមធ្យម។ កិច្ចការងាររបស់អ្នកនៅពេលនេះទាមទារការព្យាយាមខ្ពស់ ពីព្រោះ បញ្ហាដែលនៅចំពោះមុខហាក់កំពុងកើនឡើង។ ហេតុនេះ សូមកុំទាន់ធ្វើសកម្មភាពច្រើន កុំបណ្តោយស្ថានភាពអោយកាន់តែលំបាក ឬពីបាកក្នុងការដោះស្រាយ។ ក្នុងនោះ សូម រក្សាគំលាតពីមនុស្សផ្ទុយភេទឆ្នាំរកា ប្រហែលជាអ្នកមិនអាចធ្វើការជាមួយគ្នាបានរលូន នោះទេ។ ចំណែកលោកអ្នកដែលមានបំណង់ចង់ផ្លាស់ប្តូរការងារនៅពេលនេះនៅតែអាច ធ្វើទៅបាន ប៉ុន្តែត្រូវមានគម្រោងផែនការ ឬភាពច្បាស់លាស់មុនពេលធ្វើសកម្មភាពផ្លាស់ ប្តូរ។ ក្នុងនោះដែរ សូមរក្សាពាក្យសំដី រក្សាអាកប្បកិរិយា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​របស់អ្នកក្នុងពេលប្រាស្រ័យទាក់ ទង ពិសេសក្នុងករណីការងារជាក្រុម។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។  កិច្ចកាងារ និងអាជីវកម្មនៅពេលនេះហាក់មានភាព ស្មុគ្រស្មាញបន្តិចដើម្បីទទួលបានផល។ ស្ថានភាពលំបាកទាំងនេះអាចនឹងធ្វើអោយអ្នកមាន បញ្ហាច្រើន ដូច្នេះសូមព្យាយាមស្វែងរកប្រភពពត៌មានអោយបានច្រើន។ ក្នុងនោះដែរ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកមិនអោយបាត់បង់ភាពសុទិដ្ឋិនិយម និងទំនុកចិត្ត។ លើសពីនេះអ្នកហាក់មានអារម្មណ៍ធុញថប់ខ្លាំង ដែលបណ្តាលឲ្យប៉ះពាល់ដល់កិច្ចការ ហេតុនេះគួរព្យាយាមសម្របសម្រួលស្ថានភាពនេះ។ ក្រៅពីនេះ អ្នកគួរបែងចែកការងារ និងបញ្ហា ដើម្បីកុំអោយមានភាពស្មុគ្រស្មាញ និងបង្អាក់លទ្ធភាពធ្វើការ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ ​រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាលកិច្ចការងារ និងមុខរបរជួញដូរនានានឹងដំណើរការបានដោយរលូន។ ចំពោះសញ្ញាណនៃឧបសគ្គគឺមិនអាចកំណត់បានទេក្នុងពេលនេះ ដូច្នេះសូមប្រុងប្រយ័ត្នហើយធ្វើការដោយសន្សឹមៗ ប្រការសំខាន់អ្នកមិនអាចផ្តាំផ្ញើការងារនឹងអ្នកណាបានឡើយ។ ដោយឡែក ក្នុងអនាគតដ៏ខ្លី អ្នកនឹងអាចទទួលបានសំណាងទាក់ទងនឹងហិរញ្ញវត្ថុ ឬការតំឡើងប្រាក់ឧបត្ថម្ភ។ ទន្ទឹមនឹងនោះ កិច្ចការថ្ងៃនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងបទពិសោធន៍ និងចំណេះជំនាញរបស់អ្នក ហេតុនេះសូមបន្តការងារ និងកុំមានការព្រួយបារម្ភចំពោះហេតុការណ៍ណាមួយឡើយ អ្វីៗអាចនឹងដោះស្រាយបាន។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។  កិច្ចការងារទាំងឡាយរបស់លោកអ្នកនឹងអាចសម្រេចទៅបានដោយភាពជោគជ័យ និងស្ថិតក្នុងកំរិតទទួលស្គាល់យ៉ាងខ្លាំង។ លោកអ្នកអាចចូលរួមក្នុងការប្រជុំវែកញែកបានយ៉ាងមានប្រសិទ្ធភាព​ ដោយសារអ្នកទទួលបានអំណោយផលក្នុងការគិតគូរ និងការគាំទ្រពីមនុស្សនៅជុំវិញខ្លួន។ ក្នុងនោះដែរ សូមជឿទុកចិត្តទៅលើបទពិសោធន៍ និងវិជ្ជជីវៈរបស់ខ្លួន ពីព្រោះរាសីការងារក្នុងថ្ងៃនេះបង្ហាញពីទំនាក់ទំនងរវាងចំណេះដឹង និងបទពិសោធន៍ក្នុងការអនុវត្តការងារ។ ក្រៅពីនេះ លោកអ្នក មានលទ្ធភាពច្រើនក្នុងការទទួលបានឳកាសអភិវឌ្ឍន៍ការងារ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចសម្រេចផែនការការងារបានល្អប្រសើរ ក្នុងនោះមានមនុស្សជាច្រើនគាំទ្រគំនិតយោបល់របស់លោកអ្នកផងដែរ។ ប៉ុន្តែសូមកុំរងចាំពេលវេលាក្នុងការអនុវត្តការងារ ពីព្រោះក្នុងពេលនេះតម្រូវឲ្យលោកអ្នកឈានជើងចេញពីស្ថានភាពដែលអ្នកកំពុងស្ថិតនៅ ហើយទៅប្រឈមនឹងស្ថានភាពខាងក្រៅ។ អ្នកអាចនឹងជួបនឹងបញ្ហាខ្លះ​ ពិសេសពីមនុស្សដែលមានសំដីផ្អែមល្ហែម ដូច្នេះសូមជៀសឲ្យឆ្ងាយ ឬត្រូវពិចារណាឲ្យបានវែងឆ្ងាយមុនជឿទុកចិត្ត។ ដោយឡែក លោកអ្នកអាចធ្វើការចាកចេញពី ទីកន្លែងចាស់ទៅរកទីកន្លែងធ្វើការថ្មីបានដោយគ្មានរំខានលើករណីនេះនោះទេ។

ឆ្នាំកុរ​        

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកបាត់បង់ទាំងកំលាំងចិត្ត និងកំលាំងកាយ ក៏ព្រោះតែស្ថានភាពពីខាងក្រៅ។ ក្នុងនោះអ្នកអាចទទួលបានផលប្រយោជន៍ពីការងារ ឬអាជីវកម្មគួរឲ្យកត់សម្គាល់ផងដែរ ប៉ុន្តែប្រសិនបើអ្នកមិនចេះរៀបចំចាត់ចែងស្ថានការណ៍ ហើយផ្តេកផ្តួលទៅតាមភាពអសកម្មដែលបានកើតឡើង នោះអ្នកមិនអាចមិនអាចរកផ្លូវចេញដ៏សមស្របនោះទេ។ បើទោះបីជាស្ថានភាពថ្ងៃនេះអាចតានតឹងបន្តិច អ្នកនៅតែអាចធ្វើទំនាក់ទំនង ឬសុំជំនួយសម្រាប់ការងាររបស់អ្នកដោយមានប្រសិទ្ធភាព ។ ផ្ទុយទៅវិញ បើទោះបីជាស្ថានភាពហាក់មិនសមប្រកបយ៉ាងណាក្តី សូមព្យាយាមបន្តការងារ និងស្វែង យល់បន្ថែមពីស្ថានភាព។

ចំណាំៈ

ឆ្នាំទាំង៣ ខាល រោង រកា រាសីឡើងខ្ពស់ត្រដែត។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner