ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៣កើត ខែភទ្របទ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកកំពុងដំណើរការទៅដោយរលូន ទទួលបានការជឿទុកចិត្តខ្លាំងពីមនុស្សជុំវិញខ្លួន។ ថ្ងៃនេះមានអំណោយផលសម្រាប់ការផ្លាស់ប្តូរ ឬកាបើករបរថ្មី ប៉ុន្តែអ្វីដែលអ្នកត្រូវធ្វើ គឺត្រូវសម្រេចចិត្តនានាដោយយោងទៅលើពត៌មានលំអិតជាក់លាក់។ ម្យ៉ាងទៀត ប្រហែលជាអ្នកមិនគួរដេញតាមគម្រោងណា ដែលអ្នកគ្រាន់តែដឹងតាមគេតាមឯង ឬដែលមិនស្គាល់ច្បាស់។ ក្រៅពីនេះសូមព្យាយាមទទួលខុសត្រូវការងាររបស់អ្នកឲ្យល្អ ហើយកុំវាយតម្លៃស្ថានភាពលឿន។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកនឹងបានផលសម្រេចជាទីគាប់ចិត្ត ហើយរាល់បញ្ហានានាក៏មិនគួរមានការព្រួយបារម្ភអ្វីឡើយ។ សូមមានការអត់ធ្មត់ ព្រោះលោកអ្នកអាចមានមនុស្សច្រណែននិន្ទាខ្លះ។ ការរស់នៅដោយក្នុងសភាពស្ងប់ស្ងាត់ជាជម្រើសដ៏ល្អក្នុងថ្ងៃនេះ។ សំណាងក្នុងរបរការងារ ស្ថិតក្នុងចំណុចខ្ពស់ ប៉ុន្តែជោគជ័យអាស្រ័យដោយការគ្រប់គ្រងគម្រោងផែនការ ​និងការរក្សាការសំងាត់ផងដែរ។ ក្រៅពីនេះសូមកុំជឿទុកចិត្តមនុស្សដោយងាយ ពិសេសរឿងលុយកាក់​។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។  ការងារ និងមុខរបររកស៊ីជួញដូរហាក់មិនទទួលបានលទ្ធផលធំដុំទេ ប៉ុន្តែលោកអ្នកនៅតែមានឳកាសថ្មីសម្រាប់រកប្រាក់ចំណូល។ លោកអ្នកអាចជួបប្រទះនឹងបញ្ហាតិចតួចមួយចំនួន ប៉ុន្តែបើមិនព្យាយាមដោះស្រាយទេ អ្នកអាចនឹងជួបរឿងធំផងដែរ។ សូមព្យាយាមស្វែងរកឳកាសដើម្បីជៀសវាងការទទួលខុសត្រូវដែលមិនចាំបាច់។ ដោយឡែកនៅក្នុងថ្ងៃនេះ អ្នកអាចនឹងត្រូវជួបប្រទះនឹងហេតុការណ៍ ឬធ្វើការងារដែលមិនបានគ្រោងទុក។ ដើម្បីអាចជួយកែប្រែស្ថានការណ៍នេះ សូមលោកអ្នកពិនិត្យវាយតម្លៃគម្រោងការងារជាថ្មី។

 ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ មុខរបររកស៊ីរបស់លោកអ្នកមានការខាតបង់បន្តិចបន្តួច ប៉ុន្តែកុំបារម្ភព្រោះអាចបំពេញបន្ថែមឡើងវិញលើសដើម។ បន្តធ្វើការងារប្រកបដោយគុណភាព ព្រោះលោកអ្នកនឹងមានលាភសំណាងធំពីចៅហ្វាយនាយ។  លោកអ្នកមានមនុស្សច្រណែននិន្ទាច្រើន តែមិនបាច់ខ្វល់នោះទេ ព្យាយាមធ្វើល្អ។ សូមយកចិត្តទុកដាក់បន្ថែមទៅលើការប្រែប្រែរូបរាងខាងក្រៅរបស់អ្នក ដើម្បីអាចមានលទ្ធភាពបន្ថែមក្នុងការធ្វើទំនាក់ទំនងការងារធំដុំ។ ដោយឡែក សូមកុំបញ្ចេញគំនិតរិះគន់នានាឲ្យសោះ។ ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកមានមនុស្សច្រណែន ក្នុងរង្វង់អាជីវកម្ម និងការងារ ប៉ុន្តែអ្នកទាំងនោះក៏ជាចលករធ្វើឲ្យលោកអ្នកចម្រើនលូតលាស់ផងដែរ។ នៅពេលរសៀល លោកអ្នកអាចនឹងទទួលបានដំណឹងរីករាយពីសំណាក់ចៅហ្វាយនាយ ឬពីរង្វង់មនុស្សក្នុអាជីវកម្មរបស់អ្នក។ ប៉ុន្តែសូមលោកអ្នករក្សាភាពស្ងប់ស្ងត់ និងឥរិយាបថធម្មតា។  អ្វីដែលអ្នកគូរចងចាំពេលនេះ គឺកុំទទួលឥទ្ធិពលពីខាងក្រៅ ត្រូវរៀនសម្រេចចិត្ត ពឹងលើចំណេះដឹង និងបទពិសោធន៍ខ្លួនឯង។

 ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់មនុស្សដែលធ្វើការក្នុងវិស័យសិល្បៈវប្បធម៌។ សូមព្យាយាមបង្ហាញពីសមត្ថភាពច្នៃប្រឌិតរបស់អ្នកឲ្យកាន់តែខ្លាំងតាមដែលអាចធ្វើទៅបាន។ ថ្ងៃនេះលោកអ្នកអាចជួបបញ្ហាតូចតាចខ្លះៗ ប៉ុន្តែមិនធ្ងន់ធ្ងរនោះទេ អ្វីៗនឹងអាចដោះស្រាយបាន។ ក្រៅពីនេះសូមព្យាយាមធ្វើការសហការជាជាងការងារតែម្នាក់ឯង។ ក្នុងនោះដែរ សូមរក្សាអាកប្បកិរិយា និងពាក្យសំដី ពីព្រោះឳកាសមានជម្លោះអាចកើតឡើង។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់ការបញ្ចប់ប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការអចលនទ្រព្យ។ អ្នកអាចទទួលបានលក្ខខណ្ខអំណោយផលបំផុតសម្រាប់ខ្លួនអ្នក។ សូមបដិសេធការងារ ឬការសម្រេចចិត្តណាប្រញាប់ប្រញាល ពីព្រោះលទ្ធផលអាចនឹងធ្វើឲ្យអ្នកខកចិត្ត។ ។ រាល់ការសម្រេចចិត្តចាំបាច់ត្រូវធ្វើជាមួយនឹងក្តីរំពឹងដែលយោងទៅលើទស្សនៈវិស័យវែងឆ្ងាយ។ ថ្ងៃនេះលោកអ្នកទទួលបានអំណោយផលលើភាពវាងវៃ ឆ្លាត និងការយល់ដឹងដ៏ទូលាយ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ ​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរ និងការងាររបស់លោកអ្នកនឹងទទួលបានជោគជ័យ និងកាក់កបណាស់​ ម្យ៉ាងទៀតអ្នកមានមនុស្សជុំវិញខ្លួនដែលអាចពឹងពាក់បានយ៉ាងច្រើន។ ការផ្លាស់ប្តូរកិច្ចការងារ មិនគួរធ្វើនៅពេលនេះទេ។ គួរមានភាពអត់ធ្មត់ និងមានការប្រុងប្រយ័ត្នចំពោះការធ្វើដំណើរ។ សូមបោះបង់ទឹកចិត្តមានះចោល ពីព្រោះលោកអ្នកកំពុងមានមនុស្សចាំមើលបំណាំ។ ការធ្វើដំណើរសូមប្រយ័ត្នប្រយែងឲ្យបានខ្ពស់។ ដោយឡែក សូមរក្សាភាពអត់ធ្មត់ ហើយរងចាំពេលវេលាល្អប្រសើរជាងនេះ សម្រាប់ការដោះដូរនានា។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ ​រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងមុខរបរចម្រើនលូតលាស់ណាស់ ទ្រព្យសំណាងនានានឹងហូរចូលផ្ទះតែម្តង។ ថ្ងៃនេះអ្នកអាចធ្វើអ្វីៗបានគ្រប់យ៉ាង ដោយសារពាក្យសំដីរបស់អ្នកនឹងទទួលការជឿជាក់យ៉ាងខ្លាំង។ ដូច្នេះសូមបង្កើនទំនាក់ទំនងបន្ថែមជាមួយមនុស្សនៅជុំវិញខ្លួន ពិសេសមនុស្សក្នុងក្រុមការងារទាំងមូល។ ដោយឡែកសូមគិតគូរពីការដកស្រង់បទពិសោធន៍ថ្មី ហើយត្រៀមជាស្រេចដើម្បីទប់ស្កាត់បញ្ហាតូចតាចដែលរំខានសេចក្តីរីកចម្រើនរបស់អ្នក។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកសម្រេចបានផល និងចំណេញប្រាក់កាក់គួរឲ្យកត់សម្គាល់។ ចូរទំនាក់ទំនង និងពិភាក្សាជាមួយមនុស្សកើតថ្ងៃច័ន្ទ នឹងជៀសវាងមនុស្សកើតថ្ងៃសៅរ៍។ ការប្រមូលទិញអចលនទ្រព្យគឺអាចធ្វើទៅបាន និងទទួលបានមង្គលផងដែរ។ លើសពីនេះលោកអ្នកអាចមានលទ្ធភាពគ្រប់គ្រងស្ថានការណ៍ និងអាចរកផ្លូវដោះស្រាយបានយ៉ាងងាយស្រួល។ ចំពោះមនុស្សតែងប្រជែងនឹងអ្នក គឺត្រូវប្រុងប្រយ័ត្នជាថ្មី ព្រោះពួកគេកំពុងមើលបំណាំរបស់អ្នក។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងារ និងរបររកស៊ីហាក់មិនទាន់ទទួលបានផលតាមការគ្រោងទុកនោះទេ។ ចូរធ្វើទំនាក់ទនងជាមួយមនុស្សឲ្យច្រើន ដើម្បីទទួលបានគំនិតយោបល់។ ការផ្លាស់ប្តូរការងារ និងការបណ្តាក់ទុនធំដុំ​ មិនគួរចាប់ផ្តើមថ្ងៃនេះទេ។ សូមលោកអ្នករស់នៅថ្ងៃនេះរបៀបធម្មតា ស្ងប់ស្ងៀម និងសូមធ្វើយ៉ាងណាកុំបង្កើតកំហុស។       ក្រៅពីនេះ សូមធ្វើយ៉ាងណាពន្យាពេលប៉ុនប៉ងធ្វើពិធីមង្គល ឬបើកសម្ពោធសមិទ្ធផលនានាសិន ហើយរងចាំពេលល្អនៅថ្ងៃខាងមុខឆាប់ៗនេះ។ 

ឆ្នាំកុរ​        

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ គ្មានរឿងអាក្រក់កើតឡើងចំពោះអ្នកឡើយ  ប្រសិនបើអ្នកយកចិត្តទុកដាក់ខ្លាំងចំពោះគ្រួសារ។ កិច្ចការនឹងសម្រេចបានដោយគ្មានអ្វីរាំងស្ទះនោះទេ ប៉ុន្តែសូមរក្សាឥរិយាបទល្អ ស្ងប់ស្ងៀមទើបប្រសើរ។ ថ្ងៃនេះប្រសិនបើអ្នកធ្វើការបណ្តាក់ទុន នោះផលល្អនឹងកើតមានឡើងដល់អ្នក។ ហើយប្រសិនបើអ្នកមិនពេញចិត្តនឹងការងារដែលអ្នកកំពុងមានសព្វថ្ងៃ គឺអ្នកអាចផ្លាស់ប្តូរការងារបាន។ ក្រៅពីនេះ សូមលោកអ្នករក្សាពាក្យសំដី និងអនុគ្រោះចំពោះមនុស្សនៅជុំវិញខ្លួនខ្លះ ដើម្បីកុំអោយស្ថានភាព មានការលំបាក។

ចំណាំៈ

ឆ្នាំទាំង៥ ថោះ ម្សាញ់ មមី វក កុរ រាសីឡើងខ្ពស់ត្រដែត។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner