ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តណែនាំលោកអ្នកអោយព្យាយាម បំពេញការងារទាំងឡាយដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នកអោយបានរហ័ស ពីព្រោះឳកាសល្អៗនៅក្នុងថ្ងៃនេះមានច្រើន។ រឹតតែល្អប្រសើរជាងនេះ ចូរចាកចេញពីកន្លែង ដែលចាស់របស់អ្នកទៅប្រឈមនឹងមជ្ឈដ្ឋានខាងក្រៅ ជាជាងសំកុកនៅកន្លែងចាស់។ កុំមាន ការព្រួយបារម្ភ ប្រសិនបើអ្នកមិនយល់ពីកិច្ចការងារនោះ ចូរព្យាយាមស្វែងយល់បន្តិចនោះ អ្នកនឹងយល់ដឹងយ៉ាងប្រាកដណាស់។ រឹតតែប្រសើរជាងនេះទៅទៀត មនុស្សដែលនៅក្បែរ លោកអ្នកនឹងអាចជួយទំនុកបម្រុងជ្រោមលោកអ្នកគ្រប់កាលទេសផងដែរ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះលើជាមធ្យម។ ហោរាសាស្រ្តអាជីពបង្ហាញថាអាជីពលោកអ្នកនឹងមិន មានអ្វីប្រែប្រួលខ្លាំងក្លានោះទេ។ អាជីវកម្ម និងកិច្ចការដែលអ្នកកំពុងតែធ្វើសព្វថ្ងៃក៏នឹងធ្វើ ទៅបាន ហើយលទ្ធផលក៏មានត្រឡប់មកវិញយ៉ាងល្អប្រសើរដែរ។ ប៉ុន្តែក្នុងករណីដែលអ្នក នឹងចំណាយពេលវេលាកាន់តែច្រើនសម្រាប់ការងារទាំងនោះ លទ្ធផលក៏នឹងមានច្រើន តាមនោះដែរ។ ដូច្នេះលទ្ធផលការងារនៅក្នុងថ្ងៃនេះពឹងពាក់អាស្រ័យទៅលើសកម្មភាព របស់អ្នកទាំងស្រុង។ ដោយឡែក ប្រហែលជាអ្នកគួរកំណត់ការធ្វើទំនាក់ទំនង។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់អ្នកក្នុងថ្ងៃនេះល្អមធ្យម។ ហោរាសាស្រ្តណែនាំអោយអ្នកយកចិត្តទុកដាក់ដោះ ស្រាយកិច្ចការងារដែលបានកកកុញកន្លងមក។ លោកអ្នកអាចនឹងខកខានមិនបានបំពេញ ករណីកិច្ច ដែលធ្វើអោយបាត់បង់លំនឹងការងារ ឬការខាតបង់ផ្នែកហិរញ្ញវត្ថុផងដែរ។ ចំពោះ លោកអ្នកដែលបំពេញការងារផ្នែករដ្ឋបាលគួរមានការយកចិត្តទុកដាក់នឹងទិន្នន័យ ដោយសារការភ្លាំងភ្លាំង ការបាត់បង់ទិន្នន័យហាក់មានភាពផុយស្រួយណាស់។ ពិនិត្យ វាយ តម្លៃអោយបានច្រើនដងមុនពេលធ្វើការបញ្ចេញចេញឯកសារទាំងនោះ។ លើសពីនេះ ព្យាយាមទាក់ទងអោយបានច្រើនបំផុត។

 ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នករំពឹងថានឹងទទួលបានដំណឹងលើ ករណីដែលអ្នកបានទទឹងរងចាំនាពេលកន្លងមកហើយនោះ។ ការចាកចេញក្នុងដំណើរ បេសកកម្មការងារក៏អាចធ្វើទៅបាន ហេតុនេះសូមត្រៀមដំណើររបស់ខ្លួន ពិសេសការក្តោប ក្តាប់ពត៌មានលំអិតរបស់កិច្ចការលោកអ្នក។ លើសពីនេះ វេលានេះនឹងអំណោយផលជា ពិសេសដល់ការកែលម្អផែនការសកម្មភាព និងគម្រោងផែនការ។ វាក៏នឹងយឺតពេលនោះទេ ដើម្បីធ្វើការកែលម្អទម្រង់ការងារ និងសម្រាប់លទ្ធផលដែលអ្នកចង់ទទួលបាន។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលជាពិសេសសម្រាប់លោក អ្នក ដែលបំពេញការងារទាក់ទងផ្នែកអចលន​ និងចលនទ្រព្យ ពីព្រោះអ្នករំពឹងថាទទួល បាន ប្រាក់ចំណេញច្រើនលើសសព្វដង ក្នុងនោះសូម្បីតែអតិថិជនក៏សុទ្ធតែល្អៗផង។ ប៉ុន្តែ អ្វី ដែលអ្នកត្រូវប្រយ័ត្នគឺការក្លែងបន្លំ ហេតុនេះសូមកំណត់ការបង្កើតទំនាក់ទំនងថ្មីៗ។ ប្រើ ប្រាស់ទម្រង់ឯកសារជាក់លាក់ដែលមានសុពលភាព។ រាល់ការពិគ្រោះយោបល់ជាមួយ មនុស្សដែលជិតស្និទ្ធនៅជុំវិញខ្លួនគឺអាចទៅរួច មិនត្រឹមប៉ុណ្ណោះអ្នកក៏នឹងទទួលបានជួយ ជ្រោមជ្រែងបញ្ចៀសផងលំបាកដែលនឹងអាចកើតឡើងនៅក្នុងពេលនេះផងដែរ។

 ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីរបស់លោកអ្នកល្អជាមធ្យម។ កិច្ចការងារទាំងឡាយរបស់អ្នកទទួលបានភាពរលូន។ ប៉ុន្តែសូម លោកអ្នកព្យាយាមធ្វើកិច្ចការធម្មតា ដែលមិនទាក់ទងនឹងឯកសារ ឬដែលផ្តោត ទៅលើការរសេររបាយការណ៍។ ក្នុងពេលនេះ លោកអ្នកប្រហែលជាមិនសូវមានពេលវេលា ច្រើនក្នុងការបំពេញការងារទាំងអស់អោយបានរួចរាល់នោះទេ ហើយភាពរវល់នោះក៏សឹង តែមានច្រើនជាងពេលធម្មតាដែរ។ ក្រៅពីនេះ លោកអ្នកទទួលបានការគិតដែលងាយស្រួល ដូច្នេះហើយសូមរក្សាខ្លួនអ្នកអោយបានក្នុង ដៃដើម្បីបំពេញការងារនាពេលនេះ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ នៅក្នុងថ្ងៃនេះ លោកអ្នករំពឹងថាមានការខាតបង់ផ្នែកហិរញ្ញ វត្ថុ។ ហេតុនេះសូមធ្វើកិច្ចការងារទាំងឡាយ ដែលបញ្ចៀសការប្រើប្រាស់លុយកាក់ ក្នុង នោះសូម្បីតែការចរាចលុយកាក់ចេញពីគណនេយ្យក៏គួរអោយមានការព្រួយបារម្ភផងដែរ។ យកល្អផ្អាករាល់ការចំណាយសិន ពីព្រោះវានឹងមិនយឺតពេលក្នុងការបំពេញការងារដែល អ្នកប្រាថ្នានោះទេ ពេលវេលាខាងមុខនេះនឹងសក្តិសមល្អប្រសើរសម្រាប់បន្តកិច្ចការដែល អ្នករំពឹង។ ក្នុងនោះសូមចងចាំថា បញ្ហាលុយកាក់នៅក្នុងថ្ងៃនេះនឹងអាចធ្វើអោយប៉ះពាល់ ស្ថេរភាពហិរញ្ញវត្ថុ ថែមទាំងជះឥទ្ធិពលទៅដល់កំរិតអាជីព។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ ​រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ពេលវេលាថ្ងៃនេះរារាំងរាល់បំណងដែលចង់ សម្រេចការងារច្រើនក្នុងពេលតែមួយ ឬបំណងដើម្បីចង់កែលម្អការបំពេញការងារនៅក្នុង ទីកន្លែងការងាររបស់អ្នក។ លើសពីនេះ សូមកុំធ្វើការសម្រេចចិត្តណាមួយដែលមានភាព ផុយស្រួយ ឬដែលកិច្ចការងារដែលមានសារសំខាន់ខ្លាំងពេក។ សូមព្យាយាមសម្របសម្រួល សភាពការណ៍នៅក្នុងថ្ងៃនេះជាមួយនឹងភាពខាតបង់ដែលតិចតួចបំផុត។ ក្រៅពីនេះ សូមកុំ ធ្វើសកម្មភាពទាំងឡាយណាដើម្បីសម្រេចបំណង ឬលទ្ធផលក្នុងពេលឆាប់រហ័ស។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់អាជីពរបស់អ្នកកំពុងដំណើរការទៅនៅក្នុងស្ថាន ភាពអំណោយផលល្អប្រសើរណាស់។ លោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីជ្រើសរើស របៀបបំពេញការងារដែលអ្នកប្រាថ្នា។ ក្នុងនោះ ការផ្លាស់ប្តូរទីកន្លែងការងារក៏គង់នឹងទទួល បានផលល្អប្រសើរ ដូចនឹងការងារចាស់ដែរ ហេតុនេះវាស្រ័យទៅលើការចង់បានរបស់អ្នក ប៉ុណ្ណោះទេ។ ក្នុងនោះ ប្រហែលជាអ្នកគួរមានទំនាក់ទំនងជិតស្និទ្ធឡើងវិញជាមួយថា្នក់លើ របស់អ្នក ចូរធ្វើយ៉ាងណាស្តារឡើងវិញលទ្ធភាពក្នុងការក្តោបក្តាប់ដំណើរកិច្ចរបស់អ្នក។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងឡាយរបស់អ្នកនៅក្នុងថ្ងៃ នេះមិនជួបការលំបាក ឬភាពស្មុគ្រស្មាញណាមួយមករំខានដល់អ្នកនោះទេ ហេតុនេះអ្នក អាចធ្វើកិច្ចការងារទៅតាមបំណងប្រាថា្នរបស់ខ្លួនបាន។ ផ្ទុយទៅវិញ សូមកុំប្រញាប់ ប្រញាលអោយសោះ ពីព្រោះវានឹងធ្វើអោយមានកំហុយឆ្គងច្រើនដើម្បីដោះស្រាយ ជាជាង ទទួលបានផល។ ម្យ៉ាងលោកអ្នកក៏នឹងមានពេលវេលាច្រើនសមរម្យដើម្បីបំពេញការងារ នោះ។ ទន្ទឹមនឹងនេះ អ្នកក៏មានកំលាំងប្រាជ្ញាបរិបូណ៍ ភាពឈ្លៀសវៃ និងរហ័សរហួនផង ដែរ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ពេលវេលានេះមានការអនុគ្រោះជា ពិសេសសម្រាប់លោកអ្នកដែលមានបំណងចង់ផ្លាស់ប្តូរស្ថានភាពការងារ ទីកន្លែងការងារ ធ្វើការបណ្តាក់ទុន ឬសូម្បីធ្វើដំណើរផ្សងព្រេងសម្រាប់អាជីពដែលខ្លួនប្រាថ្នា។ បញ្ហាត្រូវ បានកំចាត់ចោលទាំងស្រុងពីផ្លូវរបស់លោកអ្នក ហេតុនេះមិនចាំបាច់ត្រូវរងចាំពេលវេលា បន្តទៅទៀតទេ។ ប្រសិនបើលោកអ្នកមានបន្ទុកទាំងឡាយណាដែលមិនទាន់បានដោះ ស្រាយជ្រះស្រឡះនោះក៏សូមធ្វើការដោះស្រាយនៅក្នុងពេលដែលមានអំណោយផលនេះ។

ឆ្នាំកុរ​        

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ផលសម្រេចនៃការងាររបស់អ្នកល្មមគួរសមដែលធ្វើ អោយលោកអ្នកមានភាពសប្បាយរីករាយ ដូច្នេះគ្មានអ្វីដែលត្រូវព្រួយបារម្ភ ឬជម្រុញខ្លួន ឯងអោយលើសលុបពេកនោះទេ។ ចំណោះភាពល្អកកករខ្លះអាចនឹងកើតឡើងក្នុងរង្វង់ មនុស្សរួមការងារនឹងគ្នា ហើយក៏អាចនឹងកើតឡើងជាមួយមនុស្សជិតស្និទ្ធជាទីស្រលាញ់ ផង។ ហេតុនេះសូមលោកអ្នករក្សាពាក្យ សំដី ចិត្តគំនិត ធ្វើយ៉ាងណាកុំអោយកំហឹងបិទបាំង លទ្ធភាព និងសមត្ថភាពបំពេញកិច្ចការរបស់អ្នក។ ក្នុងនោះ លោកអ្នកក៏មិនត្រូវមានការ ភ័យព្រួយក្នុងការបង្កើតគំនិតច្នៃប្រឌិត។

ចំណាំៈ

ឆ្នាំទាំង៤ ជូត រោង រកា ច រាសីឡើងខ្ពស់ត្រដែត។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner