សិស្សមេធាវីជំនាន់ទី១៩ ទទួលបានការអនុវត្តន៍ផ្ទាល់ពីសាវនាការត្រាប់ក្នុងរឿងក្តីរដ្ឋប្បវេណី និងរឿងក្តីព្រហ្មទណ្ឌ បន្ថែមលើការសិក្សានិងចុះកម្មសិក្សា

ភ្នំពេញ៖ សិស្សមេធាវី ជំនាន់ទី១៩ ដែលបានកំពុងសិស្សា នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈមេធាវីសរុបចំនួន ៨៥នាក់ ទទួលបានការអនុវត្តផ្ទាល់ ពីសាវនាការត្រាប់ក្នុងរឿងក្តីរដ្ឋប្បវេណី និងរឿងព្រហ្មទណ្ឌ បន្ថែមលើការសិក្សា ទ្រឹស្តី និងចុះកម្មសិក្សា។ សាវនាត្រាប់ សំរាប់ការអនុវត្តន៍ផ្ទាល់ ត្រូវបានធ្វើឡើងដើម្បីពង្រឹងបន្ថែមសមត្ថភាព ត្រូវបានធ្វើឡើងមួយថ្ងៃពេញ ដោយមានការអញ្ជើញត្រួតពិនិត្យ និងវាយតំលៃ ដោយផ្ទាល់ ពី ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃកម្ពុជា និងមានការចូលរួម ពីគ្រូ ដែលជាអ្នកបណ្តុះបណ្តាល ។

ឯកឧត្តម លី ច័ន្ទតុលា បានជម្រាបអំពីគោលបំណងនៃការដាក់ឱ្យមានកម្មវិធីសវនាការត្រាប់នៅក្នុងកម្មវិធីសិក្សារបស់សិស្សមេធាវី និងបានណែនាំដល់សិស្សមេធាវីជំនាន់ទី១៩ទាំងអស់ ត្រូវពង្រឹងសមត្ថភាពចំណេះដឹងការរៀនសូត្រនៅក្នុងថ្នាក់ផ្សារភ្ជាប់ទៅនឹងការអនុវត្តជាក់ស្តែង ព្រមទាំងគោរពអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមបទបញ្ជាផ្ទៃក្នុងរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ច្បាប់លក្ខន្តិកៈមេធាវី ក្រមសីលធម៌មេធាវី និងបទបញ្ជាផ្ទៃក្នុងគណៈមេធាវី ដើម្បីពង្រឹងនិងពង្រីកចំណេះដឹងក្នុងគោលដៅលើកកម្ពស់ឧត្តមភាពនិងកិត្យានុភាពនៃវជ្ជាជីវៈមេធាវី។

ឯកឧត្តម លី ច័ន្ទតុលា បានលើកឡើងថា ការធ្វើសាវនាត្រាប់របស់សិស្សនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី មួយថ្ងៃពេញនេះ គឺជាផ្នែកមួយនៃការសិក្សា ដែលនៅក្នុងនោះគឺ សិស្សទាំងអស់សិក្សាទៅលើទ្រឹស្តីផង ហើយគាត់បានចុះទៅតាមតុលាការ ពន្ធធនាគារ ក៏ដូចជាស្ថាប័នជំនាញមួយចំនួ ដើម្បីមើលទៅលើការងារជាក់ស្តែង ហើយយកមកអនុវត្តន៍ជាក់ស្តែងបន្ថែមទៀត ។

ឯកឧត្តម លី ច័ន្ទតុលា បន្ថែមថា នេះគឺជាបច្ចេកទេសមួយធ្វើយ៉ាងមេចឱ្យសិស្សបានផ្សារភ្ជាប់ទ្រឹស្តី ហើយនិងការអនុវត្តន៍ ហើយពួកគាត់អនុវត្តន៍ខ្លួនឯងផងដែរ ។
ឯកឧត្តម លី ច័ន្ទតុលា បញ្ជាក់បន្ថែមថា ការសិក្សារបស់សិស្សនៅក្នុងសាលាគឺចេះអស់ហើយ ប៉ុន្តែនៅខ្វះបទពិសោធន៍ និងពង្រឹងឱ្យសិស្សស៊ាំជាមួយនិងទិដ្ឋភាព ទីតាំងជាក់ស្តែង ដូចជាការចុះនៅតាមបណ្តាពន្ធធនាគារ ដោយអាចជួបសម្ភាសន៍ជាមួយនិងកូនក្តី ពេលខ្លះយើងអាចមានអារម្មណ៍ស្លុតបើសិនជាមិនដែលបានចូលទៅក្នុងទីតាំងនោះ ។

ឯកឧត្តម បន្ថែមថា ជាមួយនិងការចូលរួមស្តាប់សាវនាការដោយផ្ទាល់របស់សិស្សគឺដើម្បីឱ្យបានដឹង បែបបទនីតិវិធីផង ស្ថានភាពជាក់ស្តែងផង ឱ្យគាត់បានមើលការឡើងការពារក្តីពីសំណាក់សហភាតារៀមច្បង ដែលឡើងការពារក្តី។ តាមរយៈការ ចូលរួម ពិនិត្យសាវនាការត្រាប់ ដែលបានចែកចេញជាក្រុមរបស់សិស្ស មួយថ្ងៃពេញ នេះ ឯកឧត្តម ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា អាចវាយតំលៃបានអំពីសមត្ថភាព របស់សិស្សមេធាវី គឺពិតជាអាចមានសមត្ថភាពនៅក្នុងការធ្វើជាមេធាវីពេញលេញបាន ។

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជាក៏បានធ្វើការផ្តាំផ្ញើរដល់សិស្សមេធាវីជំនាន់ទី១៩ ទាំងអស ត្រូវបន្តខិតខំប្រឹងប្រែងរៀន ព្យាយាមក្នុងការស្វែងយល់អំពីវិជ្ជាជីវៈមេធាវីឱ្យបានច្រើន ជាពិសេសគឺយកចិត្តទុកដាក់ទៅលើវិធាន វិជ្ជាជីវៈរបស់មេធាវីផងដែរ ៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner