មន្រ្តីក្រសួងអប់រំ៖ការអប់រំគឺជាគន្លឹះ ដ៏សំខាន់សម្រាប់អភិវឌ្ឍន៍ធនធានមនុស្ស និងសេដ្ឋកិច្ចសង្គម

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ម៉ុក សារ៉ុម អគ្គនាយករង នៃក្រសួងអប់រំ យុវជន និងកីឡា និងកញ្ញា គីម មីនសូល មន្រ្តីជំនាញអង្គការ APCEIU (អាប់សេយូ) នៃសាធារណរដ្ឋកូរ៉េ បានចុះពិនិត្យតាមដាននិងវាយតម្លៃការ បង្រៀន និងរៀនរបស់គ្រូបង្រៀនជនជាតិកូរ៉េនៅតាមសាលាគោលដៅចំនួន ៤ ក្នុងរាជធានីភ្នំពេញ ក្នុងគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរវិធីសាស្រ្តបង្រៀន អន្តរវប្បធម៌ ទំនៀមទំលាប់ ប្រពៃណីរវាងកូរ៉និងកម្ពុជាថ្ងៃទី២១ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត ម៉ុក សារ៉ុម បានលើកឡើងថាបច្ចប្បន្នសង្គមនិងសេដ្ឋកិច្ចមានការរីកចំរើនដែលជាកម្លាំងចលកជម្រុញការលម្អការអប់រំដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍ថ្មីៗរបស់សង្គមជាតិក្រសួងអប់រំប្តេជ្ញាសម្រចឲ្យបានសកតីពីការពង្រឹងគុណភាពអប់រំវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាស្របពេលជាមួយគ្នានេះការអប់រំនៅកម្ពុជាបានប្រមូលនៅមូលដ្ឋាននីយកម្មអភិវឌ្ឍប្រកបដោយចីរភាពស្តីពីការអប់រំបៅឆ្នាំ២០៣០
ឆ្ពោះទៅធានាឲ្យបានការអប់រំមានគុណភាពប្រកបដោយសមធម៌និងលើកកម្ពស់ឱកាសការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នាដើម្បី
ឆ្លើយតបទៅបិងការរីកចំរើនរបស់សង្គមជាតិ។
ក្រសួងអប់រំបានចេញនូវការកំណែទំរង់ការសិក្សាចំណេះទូទៅដែលជាមូលដ្ឋានធនធានមនុស្សដ៍សំខាន់។

សូមបញ្ជាក់ថា យោងតាមអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួង អប់រំ យុវជន និងកីឡា នៃព្រះរាណាចក្រកម្ពុជា និងក្រសួងអប់រំ នៃសាធារណរដ្ឋកូរ៉េ តាមរយៈអង្គការ APCEIU បានកំពុងអនុវត្តកម្មវិធីផ្លាស់ប្តូរគ្រូបង្រៀនអន្តរជាតិកម្ពុជា-កូរ៉េ សម្រាប់ឆ្នាំ២០២៣ ក្នុងនោះ គ្រូបង្រៀនជនជាតិកូរ៉េចំនួន ៨ រូប កំពុងបង្រៀននិងផ្លាស់ប្តូរបទពិសោធន៍រយៈពេល៨៩ថ្ងៃ ចាប់ពីថ្ងៃទី១៦ ខែសីហា ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមសាលាគោលដៅចំនួន៤ ក្នុងរាជធានីភ្នំពេញ គឺ សាលាបឋមសិក្សាចតុមុខ សាលាបឋមសិក្សាព្រះនរោត្តម វិទ្យាអប់រំពិសេស ច្បារអំពៅ និងវិទ្យាចំណេះទូទៅនិងអប់រំបច្ចេកទេស ជម្ពូរវន្ត ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner