ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣

ឆ្នាំជូតសម្រាប់លោកអ្នកដែលកើតឆ្នាំជូតនាមសត្វកណ្តុរធាតុទឹកពង្សទេវតាប្រុសរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។  រាល់កិច្ចការងាររបស់អ្នកមិនទាន់អាចសម្រេចផលបានតាមក្តីប៉ងប្រាថ្នាឡើយ។ ស្ថានភាពបច្ចុប្បន្នដែលកំពុងមានឥទ្ធិពលលើការងាររបស់អ្នក គឺជាស្ថានភាពដែលអាចដោះស្រាយបានតាមរយៈការធ្វើទំនាក់ទំនង ព្រមទាំងគម្រោងការងារលំអិតជាមួយការគូសវាសផ្នែកវិធីសាស្រ្តអនុវត្ត។ ចំពោះដៃគូប្រកួតប្រជែងកំពុងបង្ករភាពអសកម្ម ប៉ុន្តែការតបតមិនមែនជាជម្រើសល្អក្នុងពេលនេះទេ។បើទោះបីជាស្ថានភាព ថ្ងៃនេះហាក់មិនដូចបំណងរបស់អ្នកក្តី ក៏សូមមានការអត់ធ្មត់ ហើយបន្តការងារជានិច្ច ដោយសារស្ថានភាពល្អ នឹងមកផ្លាស់ប្តូរក្នុងពេលបន្ទាប់នេះ។ ឆ្នាំឆ្លូវសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។នៅក្នុងថ្ងៃនេះលោកអ្នកអាចសម្រេចបានរាល់កិច្ចការងារទាំងឡាយបានយ៉ាងល្អ។ សូមចាប់ផ្តើមការងាររបស់អ្នកឲ្យបានរួសរាន់ និងស្វែងយល់ស្ថានភាពជុំវិញខ្លួន។ ជំរុញខ្លួនបន្ថែមទៅរកភាពជោគជ័យដែលស្ថិតនៅប្រកៀកនឹងអ្នក ដោយការស្វែងយល់ពីស្ថានការណ៍ជុំវិញខ្លួន ពិសេសពីសំណាក់ដៃគូការងារ។ ដោយឡែកអ្នកប្រកបកិច្ចការងាររដ្ឋឯកជន នឹងរំពឹងថាទទួលបានការផ្តល់ជូនជាសម្ភារៈ និងលុយកាក់ទៅ លើកិច្ចការងារដែលអ្នកនឹងអាចសម្រេចបានសម្រាប់ក្រុមនៅក្នុងថ្ងៃនេះ។ ក្រៅពីនេះ ចូរ យកចិត្តទុក ដាក់ទៅលើសុខភាពខាងរាងកាយ និងអារម្មណ៍អោយបានល្អ។ឆ្នាំខាលសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការនានាតម្រូវឲ្យលោកអ្នករៀបចំគម្រោងឲ្យបានល្អិតល្អន់ និងអោយបានវែងឆ្ងាយជាមុន។​ ប៉ុន្តែប្រហែលជាអ្នកមិនគួរដេញតាមការងារដែលមិនសមប្រកបនឹងចំណេញជំនាញរបស់ខ្លួនទេ។ ព្យាយាមយល់ដឹងអំពីស្ថានការណ៍ទាំងអស់ និងទទួលខុសត្រូវចំពោះការងាររបស់អ្នក គឺជាគ្រប់គ្រាន់។ ថ្ងៃនេះតម្រូវឲ្យអ្នករក្សាភាពស្រស់ស្អាត និងរួសរាយរាក់ទាក់ ពិសេសក្នុងផ្នែកអាជីវកម្ម និងសម្រាប់លោក អ្នកដែលបំពេញការងារផ្នែកទំនាក់ទំនងជាអាទិ៍។ ក្រៅពីនេះ សូមមានការប្រុងប្រយ័ត្នក្រែង មានការយល់ច្រលំ ឬការរអាក់រអួល ក្នុងទំនាក់ទំនងដែលនាំទៅដល់ជម្លោះជាមួយមនុស្ស ជិតស្និទ្ធ។  ឆ្នាំថោះសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដ៏រីករាយណាស់ ពីព្រោះ ផលដែលកើតចេញពីអាជីពរបស់អ្នកមានពេញបរិបូណ៍។ លោកអ្នកដែលមានបំណងធ្វើកាបណ្តាក់ទុនរកស៊ី នឹងទទួលបានផលយ៉ាងគាប់ចិត្ត ដូច្នេះមិនគួរពិបាកក្នុងការសម្រេចចិត្តនោះទេ អ្វីៗនឹងអាចទទួលបានផល្អ។ ដោយឡែកលោកអ្នកអាចជួបប្រទះបញ្ហាតូចតាចមួយចំនួន ប៉ុន្តែមិនជាធ្ងន់ធ្ងរនោះទេ។ ក្រៅពីនេះ លោកអ្នកនឹងអាចស្វែងយល់ពីបញ្ហា ដោះស្រាយ និងអាចសម្របទៅ ក្នុងស្ថានភាពទាំងឡាយបានយ៉ាងប្រសើរ ហេតុនេះមិនគួរ ជាមានការព្រួយបារម្ភចំពោះ ដំណើរការអាជីពនោះទេ។  ឆ្នាំរោងសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកមិនទាន់អាចសម្រេចផលបានទេ តែសូមកុំបាក់ទឹកចិត្ត ត្រូវរៀចំគម្រោងជាថ្មី។ ដោយឡែកអ្នកប្រកបអាជីវកម្ម ហាក់ភាពភាពស្មុគ្រស្មាញដោយការប្រកួតប្រជែងខ្លាំង។ ត្រូវអត់ធ្មត់នឹងពាក្យនិន្ទាឈ្នានីសរបស់អ្នកដទៃ និងគួរតែអនុគ្រោះ។ ថ្ងៃនេះលោកអ្នកអាចនឹងទទួលបានការងារថ្មីដែលមិនរំពឹងទុក ដូច្នេះសូមព្យាយាមអនុវត្តការងារនេះឲ្យបានល្អ។ ក្រៅពីនេះសូមលោកអ្នកប្រុងប្រយ័ត្នឲ្យបានខ្ពស់ទាក់ទងនឹងការភ័នច្រលំ ឬភ្លេចភ្លាំងចំពោះឯកសារ ឬពត៌មានសំខាន់នៅក្នុងការប្រតិបត្តិ ការថ្ងៃនេះ ពិសេសនៅពេលចាប់ផ្តើមការងារតែម្តង។   ឆ្នាំម្សាញ់សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​   រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលទ្ធផលដែលបានរំពឹងទុក មិនទាន់សម្រេចទៅបាននោះទេ ដូច្នេះសូមរងចាំពេលវេលាល្អនៅថ្ងៃខាងមុខ ។ អ្នកគួររកពេលវេលាផ្តល់ភាពរីករាយឲ្យខ្លួនងឲ្យបានច្រើន ជៀសវាងចូលទៅពាក់ព័ទ្ធនឹងរឿងមនុស្សក្នុងក្រុមការងារ ពិសេសថ្នាក់លើ ព្រោះលោកអ្នកអាចនឹងអាចទទួលបានកំហុសដោយមិនរំពឹងទុក។ ក្នុងនោះដែរ សូមលោកអ្នកមានការអត់ធ្មត់ចំពោះមតិរិះគន់ ឬការចោទប្រកាន់ខ្លះ ដែល អាចកើតឡើងនៅក្នុងក្រុម ឬកិច្ចសហការ ក្នុងនោះសូមព្យាយាមប្រើប្រាស់ហេតុផលអោយ បានច្រើនបំផុត។   ឆ្នាំមមីសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះផ្តល់ផលល្អឲ្យលោកអ្នកដើម្បីទំនាក់ទំនងការងារតូចធំបានយ៉ាងល្អ ប៉ុន្តែត្រូវធ្វើការដោយសកម្មភាពអង់អាច និងម៉ឹងម៉ាត់គ្រប់កាលទេស។ សូមលោកអ្នករងចាំទទួលដំណឹងល្អក្នុងរង្វង់ការងារចុះនៅថ្ងៃនេះ ប៉ុន្តែត្រូវប្រកាន់ខ្ជាប់នូវចរិកស្លូតសុភាពរាបសារ។ ចំពោះអ្នកធ្វើអាជីវកម្ម លោកអ្នកនឹងក្លាយជាម្ចាស់នៃភោគទ្រព្យជាច្រើន ពីព្រោះសមត្ថភាព និងភាពសម្តីរបស់អ្នកទទួលបានការទុកចិត្តខ្លាំងណាស់។ ក្នុងនោះ សម្រាប់លោកអ្នកដែលមានបំណងចង់ផ្លាស់ប្តូរទីកន្លែងការងារគឺអាចធ្វើ ទៅបានតាមបំណងប្រាថ្នា ពីព្រោះផលរំខាននឹងមិនកើតឡើងចំពោះលោកអ្នកឡើយ។ ឆ្នាំមមែ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលដល់កិច្ចការងារនានា ដូច្នេះសូមកុំខកខានឳកាសផ្លាស់ប្តូរជីវិតរបស់អ្នកឲ្យកាន់តែប្រសើរ។ ថ្ងៃនេះមុខរបររបស់អ្នកនឹងទទួលបានជោគជ័យគ្រប់ករណីដែលបានគ្រោងទុក។ ម្យ៉ាងទៀតអ្នកមិនគួរភ័យខ្លាច ចំពោះការលំបាកដែលបានកើតឡើងនោះទេ ពីព្រោះលោកអ្នកអាចដោះស្រាយបញ្ហាទាំងនោះបាន ដោយងាយស្រួល។ ដោយឡែក សូមលោកអ្នកប្រយ័ត្នប្រយែងរឿងបាត់បង់លំនឹងខាងរាង កាយ និងអារម្មណ៍ចំពោះស្ថានភាពដែលកើតឡើងនៅថ្ងៃនេះ ដូច្នេះការគ្រប់គ្រងខ្លួនអោយ ហ្នឹងហ្ន៎នឹងល្អបំផុតសម្រាប់ការប្រតិបត្តិការងារថ្ងៃនេះ។   ឆ្នាំវក សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងធំណាស់នឹងចូលក្នុងផ្ទះលោកអ្នក ពិសេសលាភសត្វជើងពីរដែលមកពីឆ្ងាយ។ ចូរកុំខ្លាចរអានឹងបណ្តាក់ទុន ឬចាប់ផ្តើមការងារថ្មី ព្រោះអ្វីៗនឹងសម្រេចទៅបានដោយរលូន និងទទួលបានទិន្នផលល្អ។ សម្រាប់អ្នកធ្វើការងាររដ្ឋ ឯកជននានា តំណែងការងារដែលអ្នកកំពុងរំពឹងទុកបានមកដល់ហើយ ដូច្នេះសូមរក្សាពាក្យសំដី និងអាកប្បកិរិយា។ ថ្ងៃនេះលោកអ្នកទទួលបានអំណោយផលក្នុងការប្រាស្រ័យទាក់ទង និងការគ្រប់គ្រងស្ថានការណ៍ ដូច្នេះរាល់ការងារទាំងឡាយ ដែលអ្នកប៉ងប្រាថ្នា ឬកំពុងអនុវត្តគឺអាចទទួលបានផលយ៉ាងប្រសើរណាស់។ ឆ្នាំរកាសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អប្រសើរសម្រាប់ លោកអ្នកប្រើប្រាស់ថវិកាសម្រាប់ការបោះទុននោះទេ។ ការខាតបង់ក្នុងអាជីវកម្ម កំពុងមាន វត្តមានច្បាស់លាស់ ដូច្នេះកុំចំណាយច្រើន គួរតែជាការល្អប្រសើរជាង។ លើសពីនេះ លោកអ្នកអាចមានមនុស្សនៅជុំវិញខ្លួនច្រណែនទិន្ទា ប៉ុន្តែសូមអត់ធ្មត់អោយបានច្រើនដើម្បីជៀសវាងការឈ្លោះប្រកែក ព្រមទាំងបញ្ហារាលដាលពិបាកក្នុងការដោះស្រាយ។ ថ្ងៃនេះលទ្ធភាពនៃការយល់ច្រលំក៏ស្ថិតក្នុងកំរិតខ្ពស់ផងដែរ ដូច្នេះសូមធ្វើការងារឲ្យបានល្អប្រសើរបំផុត។ លើសពីនេះ ចូរកុំធ្វើទំនាក់ទំនងថ្មីៗ នៅពេលនេះ ពីព្រោះស្ថានភាពមិនប្រសើរនោះទេ។   ឆ្នាំចសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកអាចមានអារម្មណ៍ចង់ដោះស្រាយរឿងរ៉ាវទាំងអស់ ប៉ុន្តែសូមកុំបង្ខំខ្លួនឯងខ្លាំងពេកទេ។ ថ្ងៃនេះសូមធ្វើការទៅតាមគម្រោងដែលបានរៀបចំទើបជាការល្អប្រសើរ​ ក៏ប៉ុន្តែមិនត្រូវយកការងារទាំងអស់មកធ្វើក្នុងពេលតែមួយនោះទេ ព្រោះនឹងនាំមកនូវភាពស្មុគ្រសា្មញ ចំណែកភាពជោគជ័យដ៏ល្អប្រសើរគឺស្ថិតក្នុងគន្លងផ្លូវរបស់អ្នកហើយ។ ដូច្នេះសូមកុំបោះបង់ការខំប្រឹងប្រែង និងត្រូវរក្សាអាកប្បកិរិយាវិជ្ជមានជានិច្ច។ ក្រៅពីនេះ ថ្ងៃនេះក៏ជាពេលវេលាល្អប្រសើរសម្រាប់ការដោះស្រាយនានា ជាពិសេស រឿងលុយកាក់ ដូច្នេះសូមរហ័សរហួនកុំអោយ ឳកាសកន្លងទៅ។ឆ្នាំកុរ​         សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានឳកាសពេញលេញដើម្បីធ្វើកិច្ចការដើម្បីកែប្រែស្ថានភាពអាជីពឲ្យកាន់តែល្អប្រសើរ។ កិច្ចការងារ នានារបស់លោកអ្នកនឹងទទួលបានជោគជ័យ និងចម្រើនលូតលាស់យ៉ាងខ្លាំង ដូច្នេះសូមកុំមានការព្រួយបារម្ភឡើយ។ ប៉ុន្តែសូមកុំបណ្តោយពេលវេលា ត្រូវប្រើប្រាស់ថ្ងៃនេះទាញប្រយោជន៍។ ការបណ្តាក់ទុនគឺអាចសម្រេចទៅបាន ដោយគ្មានអ្វីគួរឲ្យបារម្ភទេ ប៉ុន្តែថែមទាំងទទួលបាន ផលចំណេញយ៉ាងល្អប្រសើរផងដែរ។ ផ្ទុយទៅវិញ ការធ្វើដំណើរផ្លូវឆ្ងាយនៅពេលនេះ ហាក់មិនមែនជាពេលវេលានោះទេ ដូច្នេះសូមកំណត់ការធ្វើដំណើរ។   ចំណាំៈឆ្នាំទាំង៥ ឆ្លូវ ថោះ មមី វក កុរ រាសីឡើងខ្ពស់ត្រដែត។   

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner