ប្រមុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិទម្លាក់កំហុសលើកងកម្លំាងស៊ីរី និងរុស្ស៊ី ជុំវិញការវាយប្រហារពីលើអាកាសសម្លាប់ជនស៊ីវិលជាង១០០នាក់

ស៊ីរី៖ ក្នុងរយៈពេល១០ថ្ងៃមកនេះ មនុស្ស១០៣នាក់ ក្នុងនោះមានកុមារ២៦នាក់ ត្រូវគេរាយការណ៍ថា បានបាត់បង់ជីវិត ដោយសារការវាយប្រហារតាមដែន អាកាសលើមន្ទីរពេទ្យ សាលារៀន និងទីផ្សារ នៅឯភាគពាយព្យប្រទេសស៊ីរី ។

ឆ្លើយតបនឹងបញ្ហានេះ ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោកស្រី Michelle Bachelet បានទម្លាក់កំហុសលើកងកម្លំាងរដ្ឋាភិបាលស៊ីរី និងរុស្ស៊ី ពាក់ព័ន្ធនឹងករណីវាយប្រហារតាមផ្លូវអាកាសជាច្រើន នៅតំបន់គ្រប់គ្រងដោយក្រុមឧទ្ទាមស៊ីរី ក្នុងខេត្ត អ៊ីដលីប ។

ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិរូបនេះ ថែមទំាងបានរិះគន់យ៉ាងខ្លាំងចំពោះភាពអសកម្មរបស់មេដឹកនាំមហាអំណាចពិភពលោកនានាផងដែរ ខណៈខាងភាគីរដ្ឋាភិបាលស៊ីរី និងរុស្ស៊ី បានប្រកាសច្រានចោលការចោទប្រកាន់របស់លោកស្រី ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner