ចិនព្រមព្រៀងចែករំលែកទិន្នន័យផ្កាយរណបជាមួយឥណ្ឌា សំដៅជួយសង្គ្រោះមនុស្សរាប់លាននាក់ក្នុងតំបន់រងគ្រោះទឹកជំនន់

ចិន៖ ស្ថានទូតចិនប្រចាំទីក្រុងញូដេលី បានលើកឡើងនៅថ្ងៃសុក្រសប្តាហ៍នេះថា ក្រោយពីមានសំណើពីអង្គការសិក្សាស្រាវជ្រាវអវកាសឥណ្ឌា (ISRO) ចិនបានផ្តល់ឲ្យឥណ្ឌានូវទិន្នន័យផ្កាយរណប ដើម្បីសម្រួលការងារជួយសង្គ្រោះជនរងគ្រោះដោយសារទឹកជំនន់ ដែលកំពុងវាយប្រហារតំបន់ជាច្រើននៅឥណ្ឌា ។

នៅក្នុងប្រទេសឥណ្ឌា មានប្រជាជនរហូតដល់ទៅដល់១៩៨នាក់ហើយបានស្លាប់ ខណៈមនុស្សប្រមាណ១២លាននាក់ទៀតកំពុងរងផលប៉ះពាល់ និងត្រូវការការជួយសង្គ្រោះ ។ ដោយឡែកបើសិនជាសរុបចំនួនមនុស្សស្លាប់ក្នុងគ្រោះទឹកជំនន់រួមគ្នាទាំងនៅឥណ្ឌា នេប៉ាល់ បង់ក្លាដែស និងប៉ាគីស្ថាន គឺមានរហូតដល់ទៅជិត៧០០នាក់ ។

ឆ្លើយតបនឹងបញ្ហាខាងលើនេះ រដ្ឋបាលអវកាសជាតិចិន (CNSA) បានចែករូបភាពដែលចាប់ដោយផ្កាយរណបចិនចំនួន៣ កាលពីថ្ងៃ១៩ ទី២០ និងទី២៤ ខែកក្កដានេះ ដើម្បីអោយឥណ្ឌាយកទៅប្រើ ដើម្បីដោះស្រាយគ្រោះទឹកជំនន់ឲ្យមានប្រសិទ្ធភាព ។ ការធ្លាក់ភ្លៀងរដូវវស្សាដ៏ខ្លាំងនៅផ្នែកផ្សេងៗនៃប្រទេសឥណ្ឌា បានបង្កការជន់លិចនៅផ្នែកនៃរដ្ឋប៊ីហា រដ្ឋអាសាម រដ្ឋមែនីពួ និងរដ្ឋឥណ្ឌាមួយចំនួនទៀត ដែលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជនឥណ្ឌាប្រមាណ១២លាននាក់ក្នុងរដ្ឋប៊ីហា និងអាសាម ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner