រលកកម្តៅដ៏ខ្ពស់ខ្លំាងកំពុងបង្កការគំរាមកំហែងបណ្តាប្រទេសជាច្រើននៅអឺរ៉ុប

បារំាង៖ រលកកម្តៅដ៏អាក្រក់បានធ្វើឲ្យអាកាសធាតុ នៅតាមបណ្តាប្រទេសនៅ អឺរ៉ុបជាច្រើនកើនឡើងសីតុណ្ហភាពខ្ពស់ខ្លាំង តួយ៉ាងនៅបារំាង សីតុណ្ហភាពបានកើនឡើងដល់៤២.៦អង្សាសេ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ។

នៅហូឡង់ សីតុណ្ហភាពបានកើនដល់៤០.៤អង្សាសេ នៅតំបន់ភាគខាងត្បូងប្រទេស ដែលជាការបំបែកកំណត់ត្រាចាស់តាំងពីឆ្នាំ១៩៤៤ ។ រីឯអាល្លឺម៉ង់ សីតុណ្ហភាពក៏បានហក់ឡើងខ្ពស់លើសពីកំណត់ត្រានាពេលកន្លងមកផងដែរ គឺដល់ទៅ៤១.៥អង្សាសេនៅក្រុង លីងជិន ភាគខាងលិចប្រទេស ។

ដោយឡែកនៅបែលហ្សិក កំណត់ត្រាថ្មីក៏បានកើតឡើងដូចគ្នា គឺ៤០.៦អង្សាសេ នៅតំបន់ភាគឦសានប្រទេស ។
ចំណែកឯនៅអង់គ្លេសវិញ សីតុណ្ហភាពបានកើនដល់៣៩.១អង្សាសេនៅទីក្រុង ខេមប្រ៊ីជ ប៉ុន្តែមិនទាន់អាចបំណែកកំណត់ត្រាចាស់៣៨.៥អង្សាសេ ដែលជាកម្តៅខ្ពស់បំផុតនៅទូទាំងប្រទេសឡើយ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner