លោក ដូណាល់ ត្រាំ គំរាមតម្លើងពន្ធស្រាពីបារំាងវិញ ក្រោយបារំាងយកពន្ធពីក្រុមហ៊ុនបច្ចេកវិជ្ជាសហរដ្ឋអាម៉េរិក

សហរដ្ឋអាមេ៉រិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្តេជ្ញាសងសឹកនៅថ្ងៃសុក្រសប្តាហ៍នេះ ប្រឆាំងនឹងបារាំងចំពោះការយកពន្ធលើក្រុមហ៊ុនបច្ចេក វិជ្ជាយក្សសហរដ្ឋអាម៉េរិក ដោយចោទប្រកាន់សមភាគីរបស់លោក គឺលោក អែមម៉ានុយអែល ម៉ាក្រុង ថា ល្ងីល្ងើ និងចេញនូវការគំរាមវាយពន្ធលើស្រាបារាំង ។

ទន្ទឹមគ្នានោះដែរ ប្រធានាធិបតីអាមេ៉រិករូបនេះបានបង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធើ អំពីច្បាប់ដែលនឹងជះឥទ្ធិពលដល់ក្រុមហ៊ុនយក្សរបស់សហរដ្ឋអាម៉េ រិកដូចជា Google, Apple, Facebook និង Amazon ថា បារាំងទើបតែវាយពន្ធឌីជីថលលើក្រុមហ៊ុនបច្ចេកវិជ្ជាយក្សអាម៉េរិករបស់យើង ។

លោក ត្រាំ បានសង្កត់ធ្ងន់ថា ប្រសិនបើនរណាម្នាក់យកពន្ធពីពួកគេ វាគួរតែជាប្រទេសកំណើតរបស់ពួកគេ គឺសហរដ្ឋអាម៉េរិក ដូច្នេះយើងនឹងប្រកាសពីសកម្មភាពតបតវិញដ៏ខ្លាំងក្លា ទៅលើភាពល្ងង់ខ្លៅរបស់លោក ម៉ាក្រុង ឆាប់ៗនេះ ។
ដោយឡែកអ្នកនាំពាក្យរងរបស់សេតវិមានលោក ចាត់ ឌៀ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនមានការខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់បារាំង ក្នុងការអនុម័តពន្ធសេវាកម្មឌីជីថលមកលើក្រុមហ៊ុន និងកម្មករនិយោជិតរបស់អាម៉េរិក ។

លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋបាលលោក ត្រាំបានបញ្ជាក់ជាទៀងទាត់ថា ខ្លួននឹងមិនអង្គុយស្ងៀមអត់ប្រយោជន៍ និងអត់ធ្មត់ចំពោះការរើសអើងប្រឆាំងនឹងក្រុមហ៊ុន ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិកនោះឡើយ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner