ឆ្នំា២០១៨ ជាឆ្នំាទី២ដែលសេដ្ឋកិច្ចកូរ៉េខាងជើងដាំក្បាលចុះកាន់តែខ្លាំងមិនធ្លាប់មានក្នុងរយៈពេល២១ឆ្នាំ

កូរ៉េខាងជើង៖ របាយការណ៍ពីធនាគារកណ្តាលរបស់ប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងថា ឆ្នាំ២០១៨ គឺជាឆ្នាំទី២ដែលសេដ្ឋកិច្ចកូរ៉េខាងជើងបន្តធ្លាក់ចុះដុនដាបមិនធ្លាប់មានក្នុងរយៈពេល ២១ឆ្នាំចុងក្រោយនេះ ។
បើតាមរបាយការណ៍ដដែលនេះ ផលិតផលក្នុងស្រុកសរុប (GDP) របស់កូរ៉េខាងជើង បានធ្លាក់ចុះប្រមាណ៤.១%បន្ថែមទៀតនៅក្នុងឆ្នាំ២០១៨ ខណៈកាលពីឆ្នាំ២០១៧ បានធ្លាក់ចុះប្រមាណ៣.៥ភាគរយ ។

បើគិតពីតួលេខនេះ វាជាការធ្លាក់ចុះមិនធ្លាប់មាននោះឡើយ គឺចាប់តាំងពីឆ្នាំ១៩៩៧ ហើយលទ្ធផលអាក្រក់នេះ បានកើតមានឡើងដោយសារតែទណ្ឌកម្មទៅលើវិស័យសំខាន់ៗរបស់កូរ៉េខាងជើង ដោយសហគមន៍អន្តរជាតិ ។ ដោយឡែកវិស័យពាណិជ្ជកម្មរវាងកូរ៉េខាងជើង និងអន្តរជាតិបានធ្លាក់ចុះរហូតដល់ ៤៨.៤% នៅក្នុងឆ្នាំ២០១៨ ស្របពេលទណ្ឌកម្មកាលពីចុងឆ្នាំ២០១៦ និងបន្តមកឆ្នាំ២០១៧ បានកាត់ផ្តាច់ការនាំចេញ របស់កូរ៉េខាងជើងទៅកាន់បរទេសរហូតដល់ទៅជិត៩០% ។

រីឯទីផ្សារនាំចេញរ៉ែវិញ បានធ្លាក់ចុះ១៧.៨% ក្នុងគ្រាដែលវិស័យរុក្ខាប្រមាញ់ និងនេសាទវិញបានធ្លាក់ចុះប្រមាណ ១.៨% ព្រោះតែគ្រោះរាំងស្ងួតកាលពីឆ្នាំ២០១៨ ខណៈបច្ចុប្បន្ននេះចំនួនប្រជាជនកូរ៉េខាងជើងមានសរុប២៥.១៣លាននាក់ ហើយប្រាក់ចំណូលក្នុងម្នាក់ៗជាមធ្យមបានត្រឹមតែ១,២៩៨ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយឆ្នាំ ៕ធ.ដ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner