ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៩កើត ខែភទ្របទ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះកិច្ចការងាររបស់លោកអ្នកផ្តល់ទិន្នផលដែលអ្នកបានទន្ទឹងរងចាំជាយូរណាស់មកហើយ។ ចំពោះការងារថ្មី ការបណ្តាក់ទុន និងការចាយវាយលុយកាក់ក្នុងការងារគង់នឹងទទួលបានជោគជ័យជាទីមោទនភាពក្រៃលែង។ ចំពោះសុខសុវត្តិភាពក៏នឹងកើតឡើងស្របពេលគ្នា ដែលធ្វើឲ្យលោកអ្នកអាចបំពេញការងារតាមចិត្តប្រា្​ថ្នា។ ដោយឡែក ក្នុងពេលនេះគួរប្រើពេលវេលាខ្លះពិនិត្យវិភាគផែនការការងារជាថ្មី ធ្វើយ៉ាងណារៀបចំគម្រោងអនាគតទុនជាមុន។ ក្រៅពីនេះ លោកអ្នកក៏រំពឹងថានឹង ទទួលបានដំណឹងដែលបានរងចាំនាពេលកន្លងមកនេះ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកហាក់មានការរំខានច្រើនពីទំនាក់ទំនងជាមួយនឹងមនុស្សក្នុងរង្វង់ការងារ។ ក្នុងពេលនេះគួររក្សាភាពស្ងប់ស្ងាត់ ហើយបន្តការងារបច្ចុប្បន្នសិន។ ការផ្លាស់ប្តូរការងារ ឬការចាយវាយច្រើននឹងអាចធ្វើឲ្យកំរិតសេដ្ឋកិច្ចរបស់អ្នកមានភាពរង្គោះរង្គើរ។ ស្ថានភាពថ្ងៃនេះអាចនឹងជះឥទ្ធិពលដល់អារម្មណ៍របស់អ្នកបន្តិចបន្តួច ប៉ុន្តែសូមកុំមានការអស់សង្ឃឹម ពីព្រោះស្ថានភាពនេះនឹងប្រែប្រួលទៅជាវិជ្ជមានវិញក្នុងពេលាឆាប់ៗ។ ហេតុនេះ សូមព្យាយាមចំណាយពេលវេលាអោយមានប្រសិទ្ធភាព បំពេញការងារដែលស្ថិតក្រោមការទទួលខុសត្រូវក្នុងថ្ងៃនេះ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់អាជីពរបស់អ្នកមានដំណើរការល្អប្រសើរណាស់។​ ប៉ុន្តែបញ្ហាមួយចំនួនពិបាកនឹងកញ្ចៀសបាន ពិសេសទាក់ទងនឹងមតិរិះគន់រវាងមនុស្សក្បែរខ្លួន។ លោកអ្នកត្រូវមានភាពអត់ធ្មត់ អនុគ្រោះ និងព្រមចុះចាញ់ដើម្បីអាចរក្សាស្ថានភាពការងារល្អប្រសើរ។ ការបង្កើតកំហុស ទោះបីចេតនា ឬអចេតនាក្តីនឹងផ្តល់លទ្ធ ផលមិនល្អប្រសើរចំពោះទំនាក់ទំនងក្នុងការងារ។ ក្នុងពេលនេះ សូមលោកអ្នកមានភាព អត់ធ្មត់អោយបានច្រើនបំផុត ពិសេសសូមកុំចូលរួមក្នុងការប្រជុំពិភាក្សាលើករណីរិះគន់ ឬ ចោទប្រកាន់នានា។

 ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ធ្វើកិច្ចការនោះទេ ហានិភ័យដែលអ្នកនឹងប្រឈមមុខជាមួយឧបស័គ្គគឺមានបំផុតខ្ពស់បំផុត។ សូមលោកអ្នកយកចិត្តទុកដាក់ និងស្វែងរកដំណោះស្រាយលើកិច្ចការបច្ចុប្បន្នជាជាងចាប់យកការងារថ្មីក្នុងពេលនេះ។ ទន្ទឹមនឹងនេះ ភាពប្រញាប់ប្រញាល និងការភ្លេចភ្លាំងនឹងអាចបង្កើតកំហុសដោយងាយ។ ប៉ុន្តែបើទោះបីជាស្ថានភាពថ្ងៃនេះរឹងស្ទះដល់ការសម្រេចផលយ៉ាងណាក្តី សូមស៊ូទ្រាំបន្តិច អ្វីៗនឹងអាចកែប្រែទៅជាល្អប្រសើរបានក្នុងពេលឆាប់ៗ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំឲ្យអ្នកមានទំនួលខុសត្រូវលើការងារ បើទោះបីជាការងារតូចតាចក្តី។ ការបំពេញកាតព្វផ្លូវការ ដោយយកចិត្តទុកដាក់ គឺជាលក្ខខណ្ឌសំខាន់មួយសម្រាប់សកម្មភាពវិជ្ជាជីវៈ ដែលអាចនឹងទទួលបានជោគជ័យ។ រាសីក្នុងពេលនេះនឹងផ្តល់ជូនលោកអ្នកនូវភាពស្រមើស្រមៃយ៉ាងសម្បូរបែប។ បើទោះជាយ៉ាងណាក៏ដោយ សូមផ្សារភ្ជាប់សកម្មភាពការងាររបស់អ្នកជាមួយនឹងការច្នៃប្រឌិតខ្ពស់។ ក្រៅពីនេះ ប្រហែលជាអ្នកអាចជួបនឹងការខាតបង់ពេលវេលាខ្លះក្នុងអំឡុង ពេលអនុវត្តការងារ ហេតុនេះសូមប្រយ័ត្នប្រយែង ហើយបំពេញការងារសំខាន់ជាមុន។

 ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចមានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញកិច្ចការងារដែលស្ថិតក្នុងការទទួលខុសត្រូវ។ លោកអ្នកទទួលបានអំណោយផលក្នុងការចរចា និងពិភាក្សាការងារសំខាន់ៗ។ ក្នុងនោះដែរ លោកអ្នកអាចធ្វើការវាយតម្លៃស្ថានភាពការងារ និងសកម្មភាពមនុស្សនៅជុំវិញខ្លួនដោយវិជ្ជមាន​ ដែលអាចធ្វើឲ្យអ្នកបញ្ចៀសឧបស័គ្គបានច្រើន។ ក្រៅពីនេះ ចូរលោកអ្នកកុំពាក់ព័ន្ធនឹងករណីកិច្ចទាំងឡាយណាដែល ត្រូវបាននាំមក ដោយមនុស្សដែលមិនស្គាល់ច្បាស់ ក្រែងចាញ់បញ្ឆោតគេ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។​ ហោរាសាស្រ្តអាជីពណែនាំកុំឲ្យផ្សារភ្ជាប់សារៈសំខាន់ការងារទៅនឹងបញ្ហាតូចតាច។ ក្នុងពេលនេះលទ្ធផលការងារធំដុំមិនទាន់អាចទទួលបានតាមបំណងប្រាថ្នានោះទេ ប៉ុន្តែក្នុងអនាគតដ៏ខ្លីនេះ អ្នកនឹងទទួលបានលាភសំណាងទាំងលុយកាក់ និងសម្ភារៈយ៉ាងសម្បូរបែប។  ចំពោះទំនាក់ទំនងជាមួយដៃគូ និងមិត្តរួមការងារអាចនឹងជួបភាពរអាក់រអួលខ្លះ ដូច្នេះសូមមានការអត់ធ្មត់ ហើយព្យាយាមបង្ហាញពីគោលគំនិតរបស់ខ្លួនឲ្យបានច្បាស់។ ក្រៅពីនេះ បើទោះបីជាស្ថានភាពនេះមិនធ្វើអោយអ្នកមាន ភាពរស់រវើកយ៉ាងណាក្តី សូមរក្សាគោលជំហរ និងគោលដៅជានិច្ច។  

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្ត្រអាជីពផ្តល់ជូនលោកអ្នកនូវភាពសម្បូរបែបក្នុងការគិតពិចារណា និងការវាយតម្លៃប្រកបដោយភាពសុទិដ្ឋិនិយម។ ក្នុងពេលនេះគួរតែគូសវាសផែនការអនាគតរបស់អ្នក ពីព្រោះអ្នកមានលទ្ធភាពធ្វើឲ្យអ្វីៗប្រសើរឡើងក្នុងកំរិតខ្ពស់។ ទោះជាយ៉ាងណាក៏ដោយ សូមកុំរងចាំការសម្រេចចិត្ត ឬពឹងអាស្រ័យលើគំនិតយោបល់របស់អ្នកដទៃចំពោះការងាររបស់ខ្លួន។ ក្នុងនោះភាពអត់ធ្មត់ និងការរក្សាគម្លាតពីបញ្ហានឹងធ្វើឲ្យអ្នកជៀសផុតពីបញ្ហាបាន។ ផ្ទុយពីអំណោយផលល្អប្រសើរនាពេល នេះ ចូរប្រុងប្រយ័ត្នករណីបាត់របស់សំខាន់។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។  លោកអ្នកអាចមានលទ្ធភាពពេញលេញក្នុងការបំពេញការងារតាមការប៉ងប្រាថា្ន។ ក្នុងពេលនេះមិនចាំបាច់ត្រូវត្រូវធ្វើការប្រញាប់ប្រញាលពេលទេ ពីព្រោះលោកអ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញការងារដោយមិនបង្កើតឲ្យមានកំហុស។ ដោយឡែក​សូមប្រើប្រាស់ពេលវេលាដើម្បីស្វែងរកពត៌មានសំខាន់ៗ ពិសេសការចូលរួមកម្មវិធីអប់រំ និងសិក្ខាសាលាផ្សេងៗដើម្បីទទួលបានចំណេះដឹង និងអាចសម្របទៅតាមភាពប្រែប្រួលបានល្អ។ ផ្ទុយទៅវិញ លោកអ្នកមិនអាចជឿទុកចិត្តនរណាម្នាក់ដោយងាយបានទេ ពិនិត្យវាយតម្លៃនឹងបញ្ចៀសការខាតបង់។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាអំណោយផលក្នុងការធ្វើជំនួញ បណ្តាក់ទុន និងបង្កើតមុខរបរថ្មី។ លោកអ្នករំពឹងថានឹងទទួលបានផលចំណេញច្រើនលើសការរំពឹងទុក។ មនុស្សម្នារជាច្រើននៅជុំវិញខ្លួន នឹងគាំទ្រទំនុកបម្រុងលើការងាររបស់អ្នក ដែលអាចសម្រួលល្បឿននៃភាពជោគជ័យរបស់អ្នក។ បើទោះបីជាទូទៅអ្នកនឹងទទួលបានផលល្អប្រសើរ ប៉ុន្តែករណីជម្លោះអាចនឹងកើតឡើង។ កុំធ្វើឲ្យមិត្តរួមការងារ និងដៃគូជំនួញរបស់អ្នកមានការភ្ញាក់ផ្អើលជាមួយនឹងសកម្មភាពរបស់អ្នក។ ក្រៅពីនេះ ចូរចាកចេញពីរឿង រ៉ាវទាំងឡាយណាដែលបណ្តាលអោយមានអស្ថេរភាពក្រុម ចំពោះលោកអ្នកដែលធ្វើកិច្ច សហការ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារ និងសេចក្តីប៉ងប្រាថា្នរបស់អ្នកនឹងសម្រេចតាមគោលដៅដែលបានគូសវាសទុក។ ក្នុងរយៈពេលនេះអ្នកគួរប្រុងប្រយ័ត្នចំពោះទំនាក់ទំនង ពីព្រោះការជឿទុកចិត្តរបស់អ្នកអាចមានកំហុសដោយងាយបំផុត។ ប្រសិនបើលោកអ្នកចង់ផ្លាស់ប្តូរស្ថានភាពការងារ គឺត្រូវតែមានគម្រោងផែនការច្បាស់លាស់ បើមិនដូច្នេះផលរំខានផ្នែកសេដ្ឋកិច្ចខ្ពស់។ លើសពីនេះ ចំពោះស្ថានភាពប្រថុយប្រថានទាំងឡាយ មិនគួរសាកល្បងនោះទេ។ ក្នុងពេលជាមួយគ្នានេះ ចូរចំណាយពេលវេលាខ្លះ ដើម្បីពិនិត្យវាយតម្លៃគម្រោង ផែនការ និងលទ្ធផលជាក់ស្តែង ដើម្បីអ្នកមានលទ្ធភាពកែលម្អឲ្យកាន់តែប្រសើរ។

ឆ្នាំកុរ​        

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាសមស្របដើម្បីបំពេញការងារដោយការប្រញាប់ប្រញាល ឬភ័យស្លន់ស្លោ និងការបង្ហាញភាពទន់ខ្សោយនៅចំពោះមុខមិត្តរួមការងារ និងដៃគូជំនួញនោះទេ។ ប្រសិនបើអ្វីៗនៅកន្លែងការងារជាប់គាំង សូមសម្រាករយៈពេលខ្លី ដើម្បីបញ្ចៀសបញ្ហា។ ក្រៅពីនេះ ហោរាសាស្រ្តអាជីពណែនាំមិនឲ្យលោកអ្នករស់នៅក្នុងស្ថានភាពអវិជ្ជមាន បន្តការងារ និងបំពេញកាតព្វកិច្ចជាក់ស្តែងរបស់ អ្នក។ ផ្ទុយទៅវិញ ចូរកុំពាក់ព័ន្ធនឹងរឿងក្នុងក្រៅរបស់អ្នកដទៃ កំហុសដែលអាចកើតឡើង មានឥទ្ធិពលខ្ពស់បំផ្លាញអាជីពរបស់អ្នក។

ចំណាំៈ

ឆ្នាំទាំង៤ ជូត ម្សាញ់ មមែ រកា រាសីឡើងខ្ពស់ត្រដែត។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner