ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១២កើត ខែភទ្របទ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលដល់ការប្រើប្រាស់ និងផ្ទេរផ្ទូលុយកាក់ ប៉ុន្តែវាក៏ត្រូវការគម្រោងផែនការដ៏ល្អិតល្អន់ផងដែរ។ ចំពោះលោកអ្នក ដែលធ្វើការគ្រប់គ្រងការងារតូចធំ ឬមនុស្សម្នារនៅក្នុងក្រុម នឹងទទួលបានដំណើរការយ៉ាង រលូន និងទិន្នផលយ៉ាងវិជ្ជមាន។ ផ្ទុយទៅវិញ អ្នកមិនអាចប្រើប្រាស់អំណាច ឬឥទ្ធិពល របស់ខ្លួនទៅលើមនុស្សនៅក្បែរខ្លួននោះទេ។ តម្លាភាពនៅក្នុងថ្ងៃនេះមានឥទ្ធិពលយ៉ាងវិជ្ជ មានសម្រាប់ភាពរីកចម្រើន និងបញ្ចៀសបញ្ហា។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃល្អជាមធ្យម។ នៅក្នុងថ្ងៃនេះសូមកុំបោះបង់ចោលអាកប្បកិរិយាវិជ្ជមាន កុំយកចិត្តទុកដាក់នឹងរឿងអវិជ្ជមាន សូមទទួលខុសត្រូវការងាររបស់ខ្លួនទាំងតូចធំ​ ហើយធ្វើ យ៉ាងណាបំពេញភារកិច្ចនោះអោយបានល្អបំផុត។ ធ្វើដូច្នេះអ្នកនឹងអាចទាក់ទាញសំណាង ល្អ និងលុយកាក់នាពេលអនាគត។ ទន្ទឹមនឹងនេះ ថ្ងៃនេះជាពេលវេលាល្អប្រសើរសម្រាប់ ការសំដែងមតិជាសាធារណៈ និងការពិភាក្សា ដូច្នេះសូមទាញយកឳកាសល្អនេះសម្រាប់ ឈានទៅរកលទ្ធផលដែលប្រសើរក្នុងអាជីព។ ក្រៅពីនេះ លោកអ្នកនឹងអាចដោះស្រាយ បញ្ហាប្រឈមបានដោយងាយស្រួល និងដោយសន្តិវិធី។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកនឹងជួបភាពជោគជ័យ លោកអ្នកអាចធ្វើឲ្យផលលំបាកផ្សេងៗត្រឡប់មកជាល្អប្រសើរវិញបាន ដោយសារលោក អ្នកទទួលបានអំណោយផលសម្រាប់ការចរចា និងាគ្រប់គ្រង។ ក្រៅពីនេះ បញ្ហាហិរញ្ញវត្ថុ នៅក្នុងពេលនេះមានកំរិតខ្ពស់ លោកអ្នកអាចបង្កើនប្រាក់សន្សំសំចៃបានច្រើន ពិសេសផល ចំណេញនឹងកើនឡើងទ្វេរដងក្នុងពេលនេះ។ ប៉ុន្តែសូមលោកអ្នកបំភ្លេចចោលនូវកង្វល់ទាំង អស់ ហើយផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើផែនការអនុវត្តបច្ចុប្បន្ន។

 ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ នៅក្នុងថ្ងៃនេះអ្នកប្រហែលជាមិនចាំបាច់ធ្វើការក្នុង ស្ថានភាពអាសន្ននោះទេ។ ព្យាយាមចូលទៅកៀកនឹងភារកិច្ចការងាររបស់អ្នកប្រកបទៅ ដោយគំនិតច្នៃប្រឌិត។ ហោរាសាស្រ្តអាជីពរំលឹកថា កាលវិភាគមមាញឹកអាចប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់សុខុមាលភាពរបស់អ្នក។ ព្យាយាមសម្រាកខ្លះក្នុងអំឡុងពេលសម្រាកអាហារថ្ងៃ ត្រង់ សូម្បីតែការសម្រាកតិចតួចក៏នឹងអាចជួយសម្រួលស្ថានភាពបានល្អប្រសើរដែរ។ ក្នុង ថ្ងៃនេះអ្នកអាចធ្វើការចរចា ថ្លែងសន្ទរកថា និងការចូលរួមធ្វើកិច្ចការងារជាក្រុមបានយ៉ាង ល្អ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ អាជីពរបស់អ្នកកំពុងមានភាពរឹងស្ទះ ដូច្នេះនឹងពិបាក ទទួលបានផលល្អដែលរំពឹងណាស់។ ចំណែកមនុស្សដែលនៅក្បែរលោកអ្នកក៏ហាក់ពិបាក ពឹងពាក់។ ក្រៅពីនេះ អ្នកប្រហែលជាពិបាកគេចពីជម្លោះខ្លាំងណាស់ ដូច្នេះ សូមគ្រប់គ្រង ពាក្យសំដី ឬដើរចេញពីបញ្ហា។ ផលវិបាកដោយសារជម្លោះនៅថ្ងៃនេះនឹងនាំ ភាពស្មុគ្រ ស្មាញ និងបង្អាក់ល្បឿននៃជោគជ័យរបស់អ្នក។ លើសពីនេះ ប្រសិនបើអ្នកនឹងប្រឈម ជាមួយការសម្រេចចិត្ត ឬការចុះហត្ថលេខាគួរតែផ្អាកសិនទើបល្អ។

 ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាវេលាដើម្បីតក់ស្លុត និង បង្ហាញភាពទន់ខ្សោយទៅកាន់មិត្តរួមការងារនោះទេ។ ក្នុងរយៈពេលនេះលោកអ្នកអាច មានបញ្ហានៅក្នុងកន្លែងការងារ ដូច្នេះសូមមានការអត់ធ្មត់បន្ថែម។ ជៀសវាងការប្រជុំ ពិភាក្សាក្រៅពីការងារដែលខ្លួនកំពុងអនុវត្តរាល់ថ្ងៃ។ ក្នុងពេលនេះសូមលោកអ្នកសន្សំសំចៃ និងស្វែងរកឳកាសដើម្បីបំពេញគោលដៅការងាររបស់អ្នក។ ក្រៅពីនេះ លោកអ្នកទំនងជា ត្រូវខិតខំធ្វើការដើម្បីឲ្យអ្នកយល់ដឹងពីការងាររបស់ខ្លួន។ កុំបាច់ពាក់អាស្រ័យលើអ្នកដទៃ ហើយក៏កុំរពឹងច្រើនពេកដែរ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលសម្រាប់ការចាប់ផ្តើមគម្រោង ផែនការថ្មី។ ការផ្លាស់ប្តូរទាំងឡាយនៅក្នុងពេលនេះនឹងមានដំណើរការល្អ ហើយក៏អាចធ្វើ អោយអ្នកទទួលបានភាពចម្រើនលូតលាស់ខ្លាំងផងដែរ។ ដូច្នេះសូមធ្វើការងារ ឬធ្វើការ ផ្លាស់ប្តូរទៅតាមទស្សនៈ និងបំណងរបស់ខ្លួន។ ថ្ងៃនេះ មានអំណោយផលយ៉ាងប្រសើរ ចំពោះការសហការ និងការងារជាក្រុម ដូច្នេះវានឹងល្អប្រសើរជាងប្រសិនបើអ្នកមិនធ្វើការ តែឯកឯង និងដោយការប្រថុយប្រថាននោះ។ ក្នុងថ្ងៃនេះវាគួរតែល្អ ប្រសិនបើអ្នកពេញចិត្ត សូម្បីតែចំពោះលទ្ធផលតូចតាច។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកកុំអោយឈប់សម្រាកមុន ម៉ោង ឬផ្លាស់ប្តូរគម្រោងផែនការព្រោះតែមិនឃើញលទ្ធផល។ ស្ថានភាពថ្ងៃនេះទាមទារការ តស៊ូ និងខិតខំប្រឹងប្រែងអោយអស់ពីលទ្ធភាព។ បើទោះបីជាស្ថានភាពវិជ្ជមាន និងទិន្នផល ដែលអ្នកប៉ងប្រាថា្នមិនទាន់អាចអោយអ្នកទទួលបាននៅក្នុងពេលនេះក្តី សូមមានក្តីសង្ឃឹម និងជឿទុកចិត្តចំពោះបទពិសោធន៍ និងសមត្ថភាពរបស់ខ្លួន។ វាមិនយឺតពេលអ្វីទេ ដែលអ្នក នឹងកែប្រែស្ថានភាពអាជីពនៅថ្ងៃខាងមុខនេះ។ ប្រការសំខាន់ គ្រប់គ្រងស្ថានភាពអោយបាន រឹងមាំប៉ុណ្ណោះ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារ និងអាជីវកម្មរបស់អ្នក នឹងទទួលបានការកត់សម្គាល់ ភាពជោគជ័យ ពិសេសទទួលបានប្រាក់កាសច្រើន។ ការចាក ចេញក្នុងដំណើរបេសកកម្មអាចទៅរួចនៅក្នុងពេលនេះ ហេតុនេះវាចាំបាច់បំផុតដែលអ្នក ត្រូវព្យាយាមយល់ដឹងាការងារទាំងនោះអោយបានគ្រប់ជ្រុងជ្រោយ។ លើសពីនេះ លោក អ្នកមានពេលវេលាច្រើនសមល្មមនឹងធ្វើការ ឬសម្រេចចិត្ត ហេតុនេះមិនចាំបាច់ត្រូវប្រញាប់ ប្រញាលទេ។ ក្នុងករណីដែលអ្នកនឹងធ្វើការសហការ ឬចូលរួមក្រុម សូមយកចិត្តទុកដាក់ឲ្យ បានខ្ពស់អំពីតុល្យភាព។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះបញ្ហាហាក់មានច្រើនគួរសមដែល ធ្វើអោយអ្នកមានភាពស្មុគ្រស្មាញច្រើន។ ហេតុនេះ គួរព្យាយាមដោះស្រាយបញ្ហាប្រមូល ផ្តុំ។ លោកអ្នកអាចដោះស្រាយបញ្ហាបានដោយងាយស្រួលជាមួយនឹងបរិមាណការងារ ច្រើនរហូតទៅដល់ចុងបញ្ចប់នៃម៉ោងការងារថ្ងៃនេះ ប្រសិនបើអ្នកចែកចាយបន្ទុកអោយ បានត្រឹមត្រូវ។ ដោយឡែក សម្រាប់កិច្ចការងារ និងអាជីវកម្ម គឺលោកអ្នកអាចធ្វើទៅបាន ដោយរលូន ហើយក្នុងករណីដែលអ្នកចង់ផ្លាស់ប្តូរទីកន្លែងការងារគឺអាចធ្វើទៅបានដោយ គ្មានផលអវិជ្ជមានសម្រាប់លោកអ្នកនោះទេ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផលបំផុត សម្រាប់ការចរចា ដោះស្រាយបញ្ហា និងការបង្ហាញគោលគំនិតនានជាដើម។ ចំពោះកិច្ចការ ងារទាំងឡាយរបស់អ្នកក្នុងថ្ងៃនេះនឹងទទួលបានផលតាមការរំពឹង។ លោកអ្នកអាចធ្វើការ បង្ហាញគោលគំនិតដោយសេរី សូម្បីតែការពិភាក្សាដ៏តានតឹងក៏អាចរកឃើញលទ្ធផលជាទី គាប់ចិត្តផងដែរ។ លោកអ្នកអាចរំពឹងថាទទួលបានឳកាសការងារល្អៗ និងលុយកាក់ច្រើន ផងដែរ។ ស្របពេលដែលអ្វីៗមានដំណើរល្អសូម លោកអ្នករក្សាទំនាក់ទំនងជានិច្ច។

ឆ្នាំកុរ​        

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះស្ថានភាពហិរញ្ញវត្ថុរបស់អ្នកមានភាព កើនឡើងខ្លាំង។ អ្នកអាចធ្វើការបោះទុក បង្កើតហាងថ្មី ចូលរួមក្រុម និងធ្វើការបណ្តាក់ទុន បាន។ ចំពោះទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួនវិញក៏នឹងប្រសើរបំផុតដែរ មនុស្សដែល តែងមើលបំណាំអ្នកគ្មានឥទ្ធិពលណាមួយមកធ្វើអោយមានភាពអវិជ្ជមាននោះទេ។ ហេតុ នេះចូរធ្វើអ្វីដលអ្នកប៉ងប្រាថ្នា និងសូមប្រញាប់ប្រញាលដើម្បីកុំអោយឳកាសអំណយផល នេះកន្លងផុតទៅដោយងាយ។

ចំណាំៈ

ឆ្នាំទាំង៦ ជូត ខាល មមី វក ច កុរ រាសីឡើងខ្ពស់ត្រដែត។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner