ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ សូមផ្តោតទៅលើការប្រាស្រ័យទាក់ទងជាមួយមិត្តរួម ការងារ ពីព្រោះថ្ងៃនេះនឹងមានអំណោយផលល្អប្រសើរបំផុតសម្រាប់ការងារជាក្រុម។ ប៉ុន្តែ ទោះបីជាយ៉ាងណាក្តី សូមកុំធ្វើអោយមានការប៉ះពាល់ទៅលើប្រធានបទចម្រូងចម្រាស។ សម្រាប់ការអនុវត្តការងារទាំងឡាយនៅពេលនេះសូមធ្វើយ៉ាងណាផ្តោតទៅលើការងារ ស្នូល ហើយកុំប្រមូលការងារច្រើនមកធ្វើក្នុងពេលតែមួយ។ សម្រាប់ទំនាក់ទំនងជាមួយ មនុស្សផ្ទុយភេទឆ្នាំរកា គួរមានការប្រុងប្រយ័ត្ន ឬកំណត់ដែនទំនាក់ទំនង ពីព្រោះរាសីរបស់ លោកអ្នកទាំងពីរមិនត្រូវគ្នានោះទេ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតដើម្បីធ្វើការជាមួយ នឹងឯកសារនោះទេ ពីព្រោះវាហាក់មានកំហុសឆ្គងច្រើន។ ដូច្នេះសូមប្រឹងប្រែងប្រមូលយក ពត៌មានអោយបានច្រើនមុនពេលដែលលោកអ្នកចាប់ផ្តើមអនុវត្តការងារ។ ក្នុងនោះ សូម ចងចាំថា កិច្ចការងាររបស់អ្នកនៅក្នុងថ្ងៃនេះទាមទារការសម្រេចចិត្តច្រើន ដូច្នេះសូមយក ចិត្តទុកដាក់ជាមួយចំណុចលំអិតនៃការងារ និងពត៌មានទាំងឡាយដែលអ្នកមាន។ ក្រៅពី នេះសម្រាប់លោកអ្នកដែលមានបំណងចង់ផ្លាស់ប្តូរទីកន្លែងការងារគឺអាចធ្វើទៅបានដោយ ល្អប្រសើរ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកព្យាយាមរក្សាសកម្មភាពអាជីវកម្មឲ្យនៅកម្រិតអប្បបរមា ប៉ុន្តែសូមបង្កើនទំនាក់ទំនងជាមួយមិត្តរួមការងារ និងថ្នាក់លើ។ ប្រសិនបើអ្នកមានគម្រោងការងារធំដុំដែលនឹងត្រូវអនុវត្តក្នុងពេលនេះដោយខានមិនបាន គឺអ្នកត្រូវគិតគូរឲ្យបានច្រើនដង ឬសុំជំនួយប្រសិនបើអ្នកប្រទះនឹងភាពមិនច្បាស់លាស់។ ការឈ្លោះប្រកែកអាចកើតឡើង ដូច្នេះព្យាយាមយល់ពីស្ថានការណ៍ និងដើរចេញ។ ចំពោះការលំបាកមួយចំនួនដែលកើតឡើង សូមទទួលខុសត្រូ​វ ព្យាយាមដោះស្រាយបញ្ហាដោយមិនគួរទុករហូតដល់ថ្ងៃស្អែកនោះទេ។

 ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកមានដំណើរទៅដោយរលូន និងជោគជ័យយ៉ាងគាប់ប្រសើរ។ ថ្ងៃនេះលោកអ្នកអាចទទួលបានដំណឹងល្អ ឬមានមនុស្សនាំលាភមកឲ្យពីឆ្ងាយ ប៉ុន្តែក៏ត្រូវគ្រប់គ្រងការឆ្លើយតបរបស់អ្នកផងដែរ។ ចំពោះកិច្ចការងារ សូមលោកអ្នករក្សាគម្រោងការងារឲ្យមានជាប់ជាដរាប និងសូមមានភាពឈ្នាសវៃស្វែងយល់ស្ថានភាពជុំវិញខ្លួន ហើយរកឳកាសដោះស្រាយឲ្យបានរួចរាល់បើទោះបីជាបញ្ហាតូចតាចក្តី។ ដោយឡែកសូមកុំជឿទុកចិត្តមនុស្សដោយងាយ ពីព្រោះអ្នកអាចចាញ់បញ្ឆោតគេបាននៅថ្ងៃនេះ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងឡាយរបស់អ្នកមានដំណើរការទៅដោយរលូន និងគ្មានអ្វីអាចមកបង្អាក់ផលប្រយោជន៍របស់អ្នកបានឡើង។ ថ្ងៃនេះពេលវេលាគឺមានពេញបរិបូណ៍ ដូច្នេះលោកអ្នកមិនចាំបាច់ប្រញាប់ប្រញាលពេកទេ សូមធ្វើការ និងសម្រេចចិត្តដោយសន្សឹមៗជាការប្រសើរ។ ក្នុងនោះក៏សូមរក្សាអារម្មណ៍ និងស្ថានភាពឲ្យស្ថិតក្រោមការគ្រប់គ្រងជានិច្ច។ សូមបោះបង់រាល់គំនិតប៉ុនប៉ងក្នុងការចេញដំណើរផ្លូវឆ្ងាយសិន ពីព្រោះលោកអ្នកអាចនឹងប្រទះផលអវិជ្ជមានខ្លះក្នុងការធ្វើដំណើរ។

 ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ធ្វើកិច្ចការនោះទេ  ពីព្រោះលោកអ្នកអាចនឹងប្រឈមនឹងឧបស័គ្គជាច្រើន។ ភាពស្មុគ្រស្មាញក្នុងពេលានេះជាប់ពាក់ព័ន្ធនឹងការងារចាស់ដែលមិនទាន់បានដោះស្រាយរួច ដែលបណ្តាលឲ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នកយ៉ាងធ្ងន់ធ្ងរ។ ក្រៅពីនេះសម្រាប់លោកអ្នកដែលប្រកបអាជីវកម្មអាចនឹងមានបញ្ហាពាក្យសំដីជាមួយមិត្តរួមការងារ ឬដៃគូរជំនួញផង ហេតុដូច្នេះសូមប្រុងប្រយ័ត្នពាក្យសំដី។ ក្រៅពីនេះ លោកអ្នកអាចស្នើសុំជំនួយពីមនុស្សនៅក្បែរខ្លួន បាន ហេតុនេះសូមកុំប្រថុយប្រថានចំពោះការងារដែលអ្នកមិនស្គាល់ច្បាស់។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកនឹងអាចសម្រេចការងារបានល្អ និងទាន់ពេលវេលា។ ក្រៅពីនេះលោកអ្នកទទួលបានការគាំទ្រ និងយកចិត្តទុកដាក់ជាសំណាក់មិត្តរួមការងារ។ ដោយឡែក សូមកុំមានការព្រួយបារម្ភចំពោះកិច្ចការងារឡើយ គឺលោកអ្នកអាចធ្វើបាន និងទទួលបានជោគជ័យយ៉ាងគាប់ប្រសើរ។ ទន្ទឹមនឹងនេះ លោកអ្នកអាចកំណត់ចំណុចខ្សោយនៅក្នុងការងាររបស់អ្នកភ្លាមៗ ហើយអាចមានលទ្ធភាពរកឳកាសដើម្បីកែប្រែកំហុស និងបញ្ហាបានយ៉ាងមានប្រសិទ្ធភាព។ ប៉ុន្តែទោះយ៉ាងនេះក្តី សូមកុំព្យាយាមធ្វើការងារច្រើនក្នុងពេលតែមួយ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកដំណើរការទៅល្អជាប្រក្រតី ប៉ុន្តែលោកអ្នកក៏មានមនុស្សនៅក្នុងក្រុមការងារបង្ករបញ្ហាឲ្យផងដែរ។ ថ្ងៃនេះមានអំណោយផលសម្រាប់ការផ្តាស់ប្តូរនានា។ លោកអ្នកនឹងមិនមានបញ្ហាអ្វីឡើយ គ្មានអ្វីត្រូវព្រួយបារម្ភ ឬគិតច្រើននោះទេ ចូរព្យាយាមធ្វើការទៅតាមគម្រោងដែលលោកអ្នកបានរៀបចំ។ ដោយឡែក លោកអ្នកអាចនឹងទទួលបានពត៌មានថ្មី​ ដែលអាចធ្វើឲ្យមានការកែប្រែបរិបទការងារខ្លះដែរ ដូច្នេះគួរមានការប្រុងប្រយ័ត្ន។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់កិច្ចការនោះទេ ពីព្រោះហានិភ័យនៃការប្រឈមមុខនឹងឧបស័គ្គមានច្រើនក្នុងពេលនេះ។ សូមស្វែងរកដំណោះស្រាយនៃបញ្ហាក្នុងពេលបច្ចុប្បន្ន ហើយសំខាន់បំផុត គឺមិនត្រូវប្រញាប់ប្រញាលឬភ្លេចភ្លាំងឡើយ។ សូមព្យាយាមកំណត់ផែនការឲ្យបានល្អប្រសើរ ពីព្រោះវាមិនយឺតពេលនោះទេក្នុងការផ្លាស់ប្តូរអាជីពអនាគតរបស់អ្នក។ ដោយឡែក ថ្ងៃនេះហានិភ័យផ្នែកហិរញ្ញវត្ថុអាចកើតឡើង ដូច្នេះយកល្អសូមគ្រប់គ្រងលុយកាក់ ហើយកុំពាក់ព័ន្ធនឹងកម្ចីឡើយ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានផលយ៉ាងគាប់ចិត្តពីការងារ និងអាជីវកម្ម ដូច្នេះអ្វីដែលអ្នកត្រូវធ្វើជាចាំបាច់ គឺរក្សាពាក្យសំដី និងអាកប្បកិរិយាក្នុងការប្រាស្រ័យទាក់ទងនឹងមនុស្សនៅក្នុងរង្វង់ការងារ។ ប្រសិនបើអ្នកមានបំណងចាប់យក ឬផ្លាស់ប្តូរការងារថ្មី គឺអាចធ្វើទៅបាន ប៉ុន្តែសូមប្រាកដថាលោកអ្នកមានគម្រោងផែនការ និងទិសដៅត្រឹមត្រូវជាមុនសិន។ សូមលោកអ្នកគិតគូរផងដែរ ពីការអភិវឌ្ឍន៍ផ្នែកចំណេះដឹង និងវិជ្ជាជីវៈ ហេតុនេះការចូលរួមក្នុងវគ្គបណ្តុះបណ្តាលនឹងផ្តល់ផលប្រសើរ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកឡើងល្អជាមធ្យម។ រាសីថ្ងៃនេះណែនាំអ្នករក្សាសកម្មភាពអាជីវកម្មឲ្យនៅកំរិតអប្បបរមា។ ប៉ុន្តែត្រូវធ្វើការប្រាស្រ័យទាក់ទងជាមួយមិត្តរួមការងារ និងថ្នាក់លើឲ្យកាន់តែប្រសើរ។ ហើយសូមរក្សាភាពអត់ធ្មត់ ពីព្រោះជម្លោះអាចកើតមានឡើងក្នុងថ្ងៃនេះ។ ការងារទាំងអស់ គឺពឹងផ្អែកទៅលើសមត្ថភាព ដូច្នេះបើអ្នកជឿជាក់លើខ្លួនឯង នោះនឹងធ្វើឲ្យអាជីពលោកអ្នកកើនឡើង និងអាចបញ្ជៀសបញ្ហាបាន។ ដោយឡែក លោកអ្នកទទួលបានអំណោយផលក្នុងការគិតគូរពិចារណា និងរកមធ្យោបាយដោះស្រាយបញ្ហាបានងាយស្រួលក្នុងពេលអនុវត្ត ការងារ។

ឆ្នាំកុរ​        

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកមានការរីកចម្រើនយ៉ាងខ្លាំង ហើយចំណូលដ៏ច្រើនសន្ធឹកសន្ធាប់យ៉ាងឆាប់រហ័ស។ សូមលោកអ្នកយកចិត្តបន្ថែមលើការបង្កើនចំណេះដឹងវិជ្ជាជីវៈ ប្រសិនបើលោកអ្នកចង់ទទួលបានភាពជោគជ័យដ៏យូរអង្វែង។ ថ្ងៃនេះលោកអ្នកនឹងអាចស៊ូទ្រាំបញ្ហាទាំងអស់ដោយជោគជ័យ ហើយថែមទាំងអាចបង្កើនប្រាក់សន្សំ ប៉ុន្តែត្រូវមានភាពអត់ធ្មត់ខ្ពស់បន្តិចផងដែរ។ សូមមានភាពរួសរាយរាក់ទាក់ និងព្យាយាមរក្សាអាកប្បកិរិយាវិជ្ជមាន ទោះបីជានៅក្នុងកាលៈទេសៈណាក៏ដោយ។

ចំណាំៈ

ឆ្នាំទាំង៤ ថោះ រោង រកា កុរ រាសីឡើងខ្ពស់ត្រដែត។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner