ប្រមុខការទូតសហរដ្ឋអាមេ​៉រិកនិយាយថា ត្រៀមខ្លួនរួចរាល់ហើយ ដើម្បីធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីរ៉ង់

សហរដ្ឋអាមេ៉រិក៖ រដ្ឋមន្រ្តីការបរទេសអាមេ៉រិកលោក ម៉ៃ ប៉ុមប៉េអូ នៅថ្ងៃព្រហស្បត្តិនេះបានថ្លែងថា រូបលោកនឹងសប្បាយចិត្តក្នុងការធ្វើដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់ ខណៈភាពតានតឹងរវាងប្រទេសទំាងពីរកើនឡើងកម្តៅខ្លំាង ដោយសារទីក្រុងវ៉ាស៊ីនតោនដាក់ទណ្ឌកម្មលើប្រជាជាតិឈូងសមុទ្រ Gulf មួយនេះ ។

ហើយការអះអាងបែបនេះរបស់លោក ម៉ៃ ប៉ុមប៉េអូ បានកើតមានឡើងក្រោយប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រូហាន់នី បានលើកឡើងនៅថ្ងៃពុធសប្តាហ៍នេះថា ប្រទេសលោកបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីធ្វើកិច្ចចរចាជាមួយសហរដ្ឋអាមេ៉រិក ។
ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Bloomberg ប្រមុខការទូតអាមេ៉រិករូបនេះបាននិយាយថា រូបលោកពេញចិត្តនឹងការបង្ហាញមុខនៅក្នុងកញ្ចក់ទូរទស្សន៍អ៊ីរ៉ង់ ដើម្បីស្រាយបំភ្លឺថាតើបានជាហេតុអ្វីសហរដ្ឋអាមេ៉រិកដាក់ទណ្ឌ កម្មលើទីក្រុងតេហេរ៉ង់ ។

លោក ម៉ុមប៉េអូ បានបន្ថែមទៀតថា រូបលោកក៏នឹងស្វាគមន៍ផងដែរចំពោះការជជែកគ្នាដោយផ្ទាល់ជាមួយប្រជាជនអ៊ីរ៉ង់ អំពីអ្វីដែលមេដឹកនំាពួកគេបានធ្វើ និងរបៀបដែលវាបានធ្វើឱ្យប៉ះពាល់ដល់ប្រជាជាតិអ៊ីរ៉ង់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner