ចិនសង្ឃឹមថា កូរ៉េខាងជើង និងសហរដ្ឋអាមេ៉រិកអាចនឹងបន្តកិច្ចចរចាគ្នាស្តីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរឡើងវិញ

ចិន៖ រដ្ឋាភិបាលក្រុងប៉េកំាងសង្ឃឹមថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន អាចនឹងបន្តកិច្ចចរចាគ្នាឡើងវិញ ស្តីពីការរំសាយអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង នេះបើតាមអ្នកនំាពាក្យក្រសួងបរទេសចិនលោកស្រី ហូ ឈន់យីង ថ្លែងក្នុងសន្និសិទសារព័ត៌មានថ្មីមួយនៅថ្ងៃព្រហស្បត្តិសប្តាហ៍នេះ ។

អ្នកនំាពាក្យក្រសួងបរទេសចិនរូបនេះបាននិយាយយ៉ាងដូច្នេះថា យើងសង្ឃឹមថា គ្រប់ភាគីពាក់ព័ន្ធទំាងអស់នឹងជួបគ្នាជាថ្មីទៀត ហើយបន្តខិតខំប្រឹងប្រែងដោះ សា្រយបញ្ហា តាមរយៈគោលនយោបាយដើម្បីបោះជំហានឈានឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ។

ការកត់សម្គាល់បែបនេះរបស់លោកស្រី ហូ ឈន់យីង ត្រូវបានធ្វើឡើងបន្ទាប់ពីដឹកនំាកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ត្រូវបានសារព័ត៌មានរដ្ឋ KCNA រាយការណ៍ថា លោកបានចុះត្រួតពិនិត្យការបាញ់កាំជ្រួចចម្ងាយខ្លីថ្មីនៅថ្ងៃ ព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីជាការព្រមានដល់កូរ៉េខាងត្បូងឱ្យបញ្ឈប់ការនាំចូលអាវុធបច្ចេកវិទ្យាខ្ពស់ និងការធ្វើសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាម៉េរិក ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner