ក្រសួងសុខាភិបាល និងភ្នាក់ងារចៃកាពិភាក្សាគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យថ្នាក់តំបន់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងសុខាភិបាល និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) កំពុងពិភាក្សាលើគម្រោងធ្វើ ឱ្យប្រសើរឡើងនូវមន្ទីរពេទ្យថ្នាក់តំបន់នៅកម្ពុជា ឱ្យក្លាយជាមន្ទីរពេទ្យដែលមានសមត្ថភាពបច្ចេកទេសប្រហាក់ប្រហែលមន្ទីរពេទ្យថ្នាក់ជាតិ ក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

គម្រោងនេះ ត្រូវបានលើកឡើងក្នុងជំនួបរវាងលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកស្រី IBI Tompkins នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃ JICA និងគណៈប្រតិភូ កាលពីចុងខែកន្លងទៅថ្មីៗនេះ ។

យោងតាម ហ្វេសប៊ុក ក្រសួងសុខាភិបាល បានឱ្យដឹងថា គម្រោងនេះ ត្រូវបានបង្កើតឡើងដោយពិនិត្យឃើ ញ ពីស្ថានភាព និងតម្រូវការជាក់ស្តែង សម្រាប់ការអភិវឌ្ឍ និងលើកកម្ពស់មន្ទីរពេទ្យបង្អែកខេត្ត ឱ្យក្លាយជាមន្ទីរពេទ្យ ដែលមានសមត្ថភាពបច្ចេកទេសគ្លីនិកខ្ពស់ប្រហាក់ប្រហែលនឹងមន្ទីរពេទ្យថ្នាក់ជាតិ។

ក្រសួង លើកឡើងថា ៖ « គម្រោងនេះ ក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ លើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពនៃការធ្វើរោគវិនិច្ឆ័យ ការព្យាបាល ថែទាំ កាត់បន្ថយពេលវេលា និងការចំណាយរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្ថសៀមរាប និងកំពង់ចាម និងតំបន់ជុំវិញ ទទួលបានសេវាឯកទេសពិសសេសៗដូចនៅមន្ទីរពេទ្យថ្នាក់ជាតិ»។

តាមរយៈជំនួបនេះលោកជំទាវ ឱ វណ្ណឌីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់ប្រជាជន និងរដ្ឋាភិបាលនៃប្រទេសជប៉ុន ជាពិសេស JICA ដែលតែងតែរួមសហការជាមួយនឹងកិច្ចខិតខំប្រឹងប្រែ ងរបស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ។

ជុំវិញវិស័យសុខាភិបាលនេះ លោក យង់ គិមអេង ប្រធាន មជ្ឈមណ្ឌល ប្រជាពលរដ្ឋ ដើម្បី អភិវឌ្ឍន៍ និង សន្តិ ភាព បានថ្លែង គាំទ្រចំពោះគម្រោងនេះ ទោះបីមិនទាន់ដឹងថាមានផ្លែផ្កាបែបណាក្តី ដោយលោក ចាត់ទុកថាគឺជាជំហានល្អប្រសើរមួយ។

នាឱកាសដឹកនាំកិច្ចប្រជុំប្រចាំខែជាមួយថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទនាពេលកន្លងទៅថ្មីៗនេះដែរ រដ្ឋមន្ត្រីក្រសួងសុខាភិបាលឯកឧត្តម ឈាង រ៉ា បានណែនាំមន្រ្តីសុខាភិបាលគ្រប់រូប ត្រូវផ្តោ តលើការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការពង្រឹងសេវាគុណភាពព្យាបាល ទាំងមន្ទីរពេទ្យសាធារណៈ និងឯកជនជូនប្រជាជន ប្រកបដោយការទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ។

លោកក៏បានផ្តល់អនុសាសន៍ដោយ ស្នើឱ្យថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវចុះពិនិត្យឱ្យដល់មូលដ្ឋាន ដោយសហការជាមួយក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សំ ដៅលើកកម្ពស់សុខុមាលភាពប្រជាជន៕
ដោយ : សុខរក្សា

ads banner