ក្រសួងសុខាភិបាល បង្ហាញយុទ្ធសាស្រ្តអាទិភាព ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ:​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ឈាង រ៉ា បានលើកឡើងថា ការពង្រឹងសេវាសុខភាពជូនប្រជាជនគឺជារឿ ងសំខាន់ ខណៈលោកក៏បានបង្ហាញនូវយុទ្ធសាស្រ្តអាទិភាពចម្បងៗរបស់ក្រសួង ដើម្បីលើកកម្ពស់សុ ខុមាលភាពប្រជាជនកម្ពុជា ពិសេសដើម្បីអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជាឱ្យកាន់តែប្រសើរឡើងផងដែរ។
យោងតាមហ្វេសប៊ុករបស់ក្រសួងសុខាភិបាល ឯកឧត្តម ឈាង រ៉ា បាន លើកឡើងបែបនេះក្នុងពេល លោក ទទួលជួបលោកស្រី Soleine Scotney នាយិកាប្រចាំប្រទេសអង្គការ Clinton Health Access Initiative (CHAI) កាលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល។
នាឱកាសនោះ លោក ឈាង រ៉ា បានថ្លែងអំណរគុណដល់អង្គការ CHAI ដែលបានសហការគាំទ្រក្រសួងសុខាភិបាល ក្នុងកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ជំងឺអេដស៍ និងជំងឺរលាកថ្លើមនាពេលកន្លងមក។លោកថា ការគាំទ្រ តាមរយៈការអភិវឌ្ឍន៍ធនធានមនុស្សរបស់អង្គការនេះ គឺបានសបញ្ជាក់ពីការចូលរួមចំ ណែកលើកកំពស់សុខុមាលភាពប្រជាជនកម្ពុជា។
លោករដ្ឋមន្រ្តី ក៏បាន បង្ហាញនូវយុទ្ធសាស្រ្តអាទិភាពគន្លឹះចំនួន៣របស់ក្រសួងសុខាភិបាល ដើម្បីអភិវឌ្ឍន៍វិស័ យសុខាភិបាលកម្ពុជា តាមរយៈក្រសួង នឹងខំកែលម្អរបន្ថែម លើសេវាសាធារណៈឱ្យបានប្រសើរ។
លោកអះអាងថា យុទ្ធសាស្រ្តអាទិភាពគន្លឹះ រួមមាន៖ « ការពង្រឹងមណ្ឌលសុខភាពលើហេដ្ឋារចនាសម្ព័ន្ធ ការផ្គត់ផ្គង់ឱសថ សម្ភារបរិក្ខារ និងសមត្ថភាពបុគ្គលិក, ការពង្រឹងមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ លើការស ង្គ្រោះបន្ទាន់ (ICU )ផ្នែកវះកាត់ មន្ទីពិសោធន៍ និងរូបភាពវេជ្ជសាស្ត្រ និង ការពង្រឹងសមត្ថភាព និងភាពជា អ្នកដឹកនាំមន្ត្រីនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផងដែរ»។

ទន្ទឹមនឹងការលើកឡើងនេះ លោកស្រី Soleine Scotney នាយិកាប្រចាំប្រទេសអង្គការ CHAI បានស រសើរ ចំពោះយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល ខណៈលោកស្រី ក៏ថ្លែងអំណរគុណចំពោះការគាំទ្រស កម្មភាពការងាររបស់អង្គការពីសំណាក់ក្រសួងនាពេលកន្លងមក គឺទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត ។
លោកស្រីនាយិកាបានបន្តថា ៖ «កន្លងមកអង្គការក៏បានចូលរួមគាំទ្រជំនួយបច្ចេកទេសផ្នែកមន្ទីរពិ សោធ ន៍ និងការផលិតអុកស៊ីសែន ក្នុងបរិបទនៃការរាតត្បាតជាសកលជំងឺកូវីដ១៩ កម្មវិធីជាតិផ្តល់ថ្នាំបង្ការ និងប្រ ព័ន្ធសុខាភិបាលឌីជីថល ស្របតាមអាទិភាពរបស់ក្រសួង» ។

ជាជំហានបន្ទាប់ លោកស្រី អះអាងថា អង្គការ CHAI នឹងយកអនុសាសន៍គន្លឹះរបស់ឯកឧត្តមរដ្ឋមន្ត្រី រៀបចំផែនការសកម្មភាពពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាលបន្តទៀត តាមរយៈ អាទិភាពសំខាន់ៗខាងលើរបស់ក្រសួង ដោយសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេសរ បស់ក្រសួងសុខាភិបាល។
តាមរយៈជំនួប នោះដែរ ក្រសួងសុខាភិបាល និងអង្គការ CHAI ក៏បានប្តេជ្ញា នឹងរួមគ្នាពង្រីកកិច្ចសហប្រ តិ ប ត្តិការបន្ថែមទៀត ដើម្បីរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល កម្ពុជាសំ ដៅលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ឈានឆ្ពោះទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជា សកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណនៃរាជរដ្ឋាភិបាលអាណត្តិទី៧នេះ។
ជុំវិញចំណុចនេះដែរ លោក អំ សំអាត នាយក ទទួលបន្ទុក កិច្ចការ ទូទៅ នៃ អង្គការ លីកាដូ បានថ្លែងគាំទ្រចំពោះការប្តេជ្ញាចិត្តរបស់ក្រសួងថានឹងខិតខំពង្រឹងសេវាសុខភាពសារធារណៈ សំដៅលើកកម្ពស់សុខភាពប្រជាជន ពិសេសដើម្បីអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជាឱ្យកាន់តែប្រសើរឡើង។
លោក អំ សំអាត បានប្រាប់ថា ៖ «ទន្ទឹមនឹងការពង្រឹងនូវ ប្រសិទ្ធភាពការងារ ក៏សូមឱ្យក្រសួងយកចិត្តទុ ក ដាក់លើក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យឱ្យបានល្អ ពិសេសកែលម្អបន្ថែម លើសេវាសាធារណៈទាំងរដ្ឋ និ ងឯកជនបន្ថែមទៀត តាមរយៈការខំពង្រឹង និងពង្រីកគុណភាពព្យាបាល ពង្រឹងឧបករណ៍ពិនិត្យឱ្យមានស្តង់ដារ និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈទាំងពាក្យសំដី ការថែទាំ និងការពិនិត្យព្យាបាលឱ្យបានល្អ និងមា ន គុណភាពបន្ថែមទៀត»៕
 ដោយ: បូរ ពេជ្រហ្សាលីន

ads banner