មន្រ្តីសុខាភិបាលជិតពីពាន់នាក់ ទទួលបានបណ្តុះបណ្តាល ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍

អត្ថបទដោយ៖
CPA

ភ្នំពេញ:ក្រសួងសុខាភិបាល បានបើកវគ្គបណ្តាលស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដល់មន្រ្តីសុខាភិបាលទាំងថ្នា ក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រមាណជិតពីរពាន់នាក់ ដើម្បីពង្រឹងសមត្ថភាពអ្នកដឹកនាំមន្ត្រី សំដៅឈានទៅ លើកកម្ពស់វិស័យសុខាភិបាលកម្ពុជាឱ្យកាន់តែរីកចំរើនបន្ថែមទៀត។
វគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងក្រោ មការដឹកនាំ ដោយឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខា ភិបាល។ នេះ បើយោង តាមហ្វេសប៊ុកក្រសួងសុខាភិបាល កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ ២០២៣។

នាឱកាសនោះ ឯកឧត្តម ឈាង រ៉ា បាន ថ្លែងថា វគ្គបណ្តុះបណ្តាល នេះ មានសារៈសំខាន់ណាស់ ដើម្បីជំរុញដ ល់ការអនុវត្តយុទ្ធសាស្រ្តគន្លឹះចំនួន ប្រាំបួនចំណុចនិងអាទិភាព ចម្បងៗចំនួន បីរបស់ក្រសួង ដែលបានដាក់ចេញនានាពេលកន្លងមកផងដែរ។
លោកបន្ត ថា ៖ «វគ្គនេះ បានឆ្លើយតបនឹងយុទ្ធសាស្រ្តគន្លឹះ និងអាទិភាព ដែលក្រសួងបានកំណត់ រួមមាន : ១ .ការពង្រឹងមណ្ឌលសុខភាពលើហេដ្ឋារចនាសម្ព័ន្ធ ការផ្គត់ផ្គង់ឱសថ សម្ភារបរិក្ខារ និងសមត្ថភាពបុគ្គ លិក, ២. ការពង្រឹងមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ លើការសង្គ្រោះបន្ទាន់ ប្រពោធនកម្ម ផ្នែកវះកាត់ មន្ទីរពិ សោធន៍ និងរូបភាពវេជ្ជសាស្ត្រ និង៣. ការពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំមន្ត្រីនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីគាំទ្រកំណែទម្រង់ និងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិ កាលទី៧ នៃរដ្ឋសភា»។
ជុំវិញរឿងនេះដែរ លោក នុត សម្បត្តិ ប្រធាន វិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និង កសិកម្ម នៃ រាជបណ្ឌិត្យស ភា កម្ពុជា នៅថ្ងៃទី៤ ខែតុលា បានលើកឡើងថា ការ បណ្តុះ បណ្តាល គឺមានសារៈសំខាន់ណាស់ ព្រោះប្រៀ បបានដូចជាការសំលៀងផ្នត់គំនិត និងពង្រឹងសមត្ថភាពបន្ថែមដល់មន្រ្តីសុខាភិបាលនៅថ្នាក់មូលដ្ឋា ន អាចធ្វើជាទុន ជាចក្ខុវិស័យ សម្រាប់ជំរុញវិស័យសុខាភិបាលកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។
លោកបានលើកឡើងបន្ថែមថា អ្នកវិទ្យាសាស្រ្ត ចាំបាច់ណាស់ត្រូវការអប់រំ និងបណ្តុះបណ្តាលជាប្រ ចាំ ទាំងផ្នែកចំណេះដឹង ទាំងផ្នែកវេជ្ជសាស្រ្ត ផ្នែករដ្ឋបាល និងការដឹកនាំគ្រប់គ្រងទាំងអស់ហ្នឹង ទើបដំ ណើរការអនុវត្តន៍ការងារបានល្អ។
លោក នុត សម្បត្តិ បន្ថែមថា ៖ «ខ្ញុំសូមគាំទ្រ ព្រោះថាការអប់រំបណ្តុះបណ្តាលបន្ថែម វាធ្វើឱ្យមន្រ្តីយើង បា នទទួលព័ត៌មានថ្មីៗ ដើម្បីបម្រើវិជ្ជាជីវៈរបស់ខ្លួនក្នុងនាមជាអ្នកបំពេញសេវាសុខភាពសារធារណៈជូនប្រ ជាពលរដ្ឋបានពេញលេញ ពិសេសបានឆ្លើយតប និងដោះស្រាយបញ្ហាក្នុងវិស័យសុខាភិបាលបានទាន់ពេល»។
បើតាមក្រសួងសុខភិបាល វគ្គបណ្តុះបណ្តាលនេះដែរ បានរៀបចំឡើងតាមប្រព័ន្ធវីដេអូអនឡាញ (videoconferencing) ដោយមានអ្នកចូលរួមជិត២ពាន់ នាក់ ដែលមានសមាសភាព ចាប់ពីប្រធានកា រិយាល័យទីស្តីការក្រសួងសុខាភិបាល រហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធាន-អនុប្រធានអង្គ ភាពថ្នាក់កណ្តាល ព្រមទាំងប្រធានអង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានីខេត្ត ៕
 ដោយ:បូរ ពេជ្រហ្សាលីន

ads banner