ទំនៀមទំលាប់ នៃពិធីបុណ្យ​ភ្ជុំបិណ្ឌ ដកជាប់ក្នុងផ្នាត់​គំនិតខ្មែរ

ភ្នំពេញ៖ ប្រវត្តិបុណ្យភ្ជុំបិណ្ឌ បើតាមការយល់ដឹង ពិធីបុណ្យភ្ជុំបិណ្យប្រព្រឹត្តតាមទំនៀមពី គឺទំនៀម ព្រះពុទ្ធសាសនា និងទំនៀមអ្នកស្រុក អ្នកភូមិ បានអោយដឹងទៀតថា នៅខាងរនោច នៃខែ (ភទ្របទ) ដែលផ្ទៃមេឃពោរពេញ ទៅដោយពពក ទឹកពេញអាកាស បណ្តាលភាព ស្រអាប់ ក្នុងរាត្រីគ្មាន ពន្លឺព្រះចន្ទ័ដែលប្រកបដោយភ្លៀងរលឹម ជាប្រចាំនោះ គេមានជំនឿថា ស្តេចមច្ចុរាជ បានដោះលែងសត្វនរកប្រេត អោយមករកញ្ញាតិមិត្ត និង កូនចៅ ដើម្បីទទួល​កុសលផលបុណ្យដែលកូនចៅ ដែលសត្វប្រេតនរកទាំងនោះឧទិ្ទសទៅអោយ ប្រសិនបើថា សត្វប្រែតនរក នោះបានស្វិតស្វាញខិតខំរក គ្រប់ប្រាំពីរវត្ត មិនឃើញនោះទេ សត្វប្រេតទាំង នោះនឹងទៅដ្ឋានរបស់ខ្លួនវិញ ដោយបានបន្សល់ទុកនូវបណ្តាសារ ដល់ កូនចៅដោយក្តី ទោមន្សសផង។

ប្រសិនបើយើងមិនរំលឹងអ្វីដែលបានស្លាប់ទៅហើយ បាត់ទៅហើយ ពីអតីតកាលនោះទេ គឺយើងគ្មានអ្វីជាតម្លៃដុំកុំភួននោះទេ។ ហើយកាលណាយើងមិនចេះភ្ជុំរវាងមនុស្សរស់​ជាមួយសត្វ ធម្មជាតិនោះទេ ចិត្តសាហាវរបស់យើង រំលោភទៅលើសត្វ ដែលគ្នាមិនចេះនិយាយស្តីក៏ដោយ ក៏អាចមានគំនិតឃោរឃៅ ហើយចិត្តអាក្រក់ ចិត្តកាច នៅតែដុះដាល ហើយបើចេះអាណិតសត្វ ឈើព្រៃធម្មជាតិនឹង កសាងចិត្តគំនិត នេះហើយជាការបូណ ដើម្បីអោយក្លាយជាមនុស្សល្អ។.

កាលណាយើងហៅថា បុណ្យ ចាំថា យកផលនឹងទៅឡើងឋានសូគ៌ ។យើងកើតមកទៅជាអ្នកធំ អ្នកមានទ្រព្យសម្បត្តិ មានអំណាចតែប៉ុណ្ណឹង នេះហើយថា ការធ្វើ បុណ្យ។ ចំពោះបុណ្យវិញ ជាការកសាងការបង្កបង្កើន អោយលូតលាស់អោយភា្ជក់ រលឹក អោយយល់ អោយមានប្រាជ្ញា អោយយល់ពិត អោយមនុស្សចម្រើន សប្បូរសប្បាយរុងរឿងទាំងអស់គ្នា ។កាលណា​យើងចេះ​ភ្ជុំ ជាតិកំណើត ជាតិសាស្ត្ររបស់យើង តាមអំបោះស តាមព្រលឹងរបស់យើងនឹង ហើយ​យើង​ពួតដៃ ពួតកម្លាំងគ្នា រួមគំនិត អោយជាតិ​របស់យើងអោយចេះការពារ ចេះស្រលាញ់ ទឹកដី​អោយ​កាន់តែខ្លាំក្លាថែមទៀត។ ភ្ជុំបច្ចុប្បន្នកាលនេះ ទៅនឹង អតីតកាលនេះ អោយមាន​សតិសម្បញ្ញៈ ផ្នែកប្រវត្តិសាស្ត្រ អោយយើងចាំជាតិកំណើត ការរស់ស្លាប់ ការពិបាក សប្បាយ​ជាមួយគ្នា គឺយើងមិនធ្លាក់ខ្លួន នាំអោយអន្តរាយ ជៀសវាងសេចក្តីខូចខាតអន្តរាយជាតិ របស់​យើង​​។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner