ប្រពៃណីបោះបាយបិណ្ឌ

ភ្នំពេញ៖ ក្រោយពីប្រទេសខ្មែរ បានទទួលឥទ្ធិពលព្រះពុទ្ធសាសនា យ៉ាងគំហុក ពីប្រទេសឥណ្ឌា នៅជំនាន់សតវត្សរ៍ទី១១ (ក្រោមអធិបតីភាព នៃព្រះចៅគ្រងរាជ ជ័យវរ្ម័នទី៧) បូកផ្សំនិង ជំនឿវិញ្ញាណនិយម និង ជំនឿព្រាហ្មញ្ញសាសនា ដែលបានមកដល់ប្រទេសខ្មែរ តាំងពីជំនាន់ព្រះបាទ កោឌិណ្យជ័យវរ្ម័ន និង ព្រះនាងសោមាទេវី (ឬ ព្រះបាទហ៊ុនទៀន ព្រះនាងលីវយី ដែលជាឈ្មោះ ដែលពពួកឈ្មួញចិន បានដាក់អោយ ពេលចិនមកធ្វើជំនួញតាមសំពៅ នៅដែនដីជ្រោយសុវណ្ណភូមិ ) ពលរដ្ឋខ្មែរ បានបង្កើតទំនៀមទម្លាប់ថ្មីមួយទៀត យ៉ាងប្រសើរក្រៃលែង គឺការប្រមូលមូលមុំនាំគ្នា ប្រារព្ធប្រជុំបិណ្ឌ នៅក្នុងទីវត្តអារាម ដែលភាគច្រើន ច្រើនសង់នៅកណ្តាលភូមិ ដើម្បីអោយអ្នកស្រុក ស្រួលដើរចេញចូលព្រឹកល្ងាច ក្នុងការចែកចាយ នូវបុណ្យកុសល គឺផ្តល់នូវអំពើល្អ ចំពោះគ្នា ដើម្បីបង្កើន សេចក្តីសុខសន្តិមង្គលចម្រើនរុងរឿង ក្នុងចិត្ត ក្នុងគ្រួសារ និងក្នុងភូមិ ដែលខ្លួនគេរស់នៅ។ គោលការចំបង នៃការប្រារព្ធពិធីប្រជុំបិណ្ឌនេះ គឺធ្វើឡើង ដើម្បីរំលឹកនូវកតញ្ញូតាធម៌របស់ខ្លួនគេម្នាក់ៗ ចំពោះលោកអ្នកមានគុណទាំងឡាយ ព្រមទាំងមានការចែករំលែកបុណ្យ គឺអំពើល្អ ដែលជាទាន ដល់បុគ្គលផងដទៃ ដែលជាមិត្តនិងញាតិសន្តានក្នុងភូមិ រួមទាំង អ្នកស្រុកអ្នកភូមិជិតខាង ដែលរស់នៅខើចខ្វះខាត ទាំងឡាយនោះផង។

តាមទំនៀមទំលាប់ប្រជាពលរដ្ឋខ្មែរយើងយល់ថា ការបោះបាយបិណ្ឌនេះ គឺជាការឧទ្ទិសជូនដល់ពពួកសត្វប្រេតទាំងពួង គឺវាមិនទាស់ខុសអ្វីទេ ពីព្រោះថា ពពួកសត្វប្រេតមានច្រើនពួកណាស់ ដែលមានប្រភេទខុសៗគ្នា ដែលធ្វើឲ្យយើងមាន​ពិធីបោះបាយបិណ្ឌ នេះឡើង ដោយពពួកសត្វប្រេតខ្លះមិនអាច​ទទួលអាហារស្អាតស្បាតបានទេ ទាល់តែមានលក្ខណៈស្មោគគ្រោក ដោយមានប្រឡាក់ដោយភក់ជ្រាំ ឬ កាកសំណល់អសោធ ទើបពពួកសត្វប្រេតទាំងនោះយកទៅបរិភោគបាន។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner