ឯកឧត្តម ឆាត សុឆេត លើក​ឡើង​ពី ពិធីបុណ្យកាន់​បិណ្ឌ​-ភ្ជុំបិណ្ឌ

ភ្នំពេញ៖ កាលដើមឡើយ ពលរដ្ឋទូទៅ នៅទឹកដីខ្មែរ បានប្រកាន់យក ជំនឿដ៏ធំមួយ ហៅថា ជំនឿវិញ្ញាណនិយម ឬ ជំនឿអារក្សអ្នកតា (Animism) គឺការប្រកាន់យកជំនឿ ទៅលើវិញ្ញាណក្ខន្ខ័ សក្តិសិទ្ធិ រក្សាទឹកដីព្រៃភ្នំ និងជីវិតមនុស្សសត្វ។ ពិធីសែនព្រេនវិញ្ញាណសក្តិសិទ្ធិ មានច្រើនប្រភេទ ដូចជា ពិធីហោមរោង ពិធីថ្វាយបង្គំគ្រូ ពិធីចារយ័ន្ត ពិធីបណ្តេញបិសាច ពិធីរំលឹកគុណ ពិធីរំដោះគ្រោះ ពិធីតម្លើងរាសី ពិធីឡើងផ្ទះ ពិធីឧបកិច្ចនានា ពិធីរៀបការ ពិធីបញ្ចុះសព ។ល។ នៅក្នុងពិធីនិមួយៗ គេតែងតែធ្វើការគោរពសែនព្រេន ដោយមានយក ភោគទ្រព្យអាករភស្តុភារ នានា ដែលជា សម្បត្តិដែលអ្នកស្រុក រកទុកដាក់ជា ទ្រព្យផ្ទាល់ខ្លួន យកមកដាក់សែន ថ្វាយវិញ្ញាណបារមី សក្តិសិទ្ធិ ដែលធ្លាប់បាន ជួយអោយគេ បានថ្កុំថ្កើងរស់នៅ សុខសប្បាយ។ រីឯភស្តុភារដែលគេយកមកសែន មានរួមទាំងសត្វព្រៃ និង សត្វចិញ្ចឹម (មានដូចជា ជ្រូកព្រៃ គោ ជ្រូក មាន់ទា ។ល។ ) មានការប្រមូល ភោគផលផ្លែឈើ ព្រមទាំងមានការធ្វើនំចំណី និង អាហារវិសេសៗ ព្រមទាំង ការប្រមូលទ្រព្យល្អៗ មកតម្រៀបដាក់សែនព្រេន នៅពេលមានពិធីពិសេសៗ ដូច្នេះ ម្តងៗ។ ឯកឧត្តម ឆាត សុឆេត អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា នឹងរៀបរាប់អំពីបុណ្យកាន់​បិណ្ឌ​-ភ្ជុំបិណ្ឌ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner