អគារសម្ភព និងជំងឺទូទៅ នៃមណ្ឌលសុខភាពវ៉ារិន សៀមរាប តម្លៃជាង ១០ម៉ឺនដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

អត្ថបទដោយ៖
ឈឹម សុផល

ខេត្តសៀមរាប៖ សមិទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាងអង្គការ A.G.M សប្បុរសជននៃសាធារណរដ្ឋកូរ៉េ ជាមួយក្រុមការងារចុះមូលដ្ឋានឃុំវ៉ារិន បានកសាងរួចរាល់នូវអគារសម្ភព និងព្យាបាលជំងឺទូទៅ ថ្មី១ខ្នង របស់មណ្ឌលសុខភាពវ៉ារិន ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប តម្លៃជាង ១០ម៉ឺនដុល្លារអាមេរិក ត្រូវបានសម្ភោធដាក់ឱ្យប្រប្រាស់ជាផ្លូវការនាព្រឹកថ្ងៃអង្គារទី១៧ ខែតុលា ។

លោក ង៉ែត ចាន់ស៊ី ប្រធានមណ្ឌលសុខភាពវ៉ារិន បានឱ្យដឹងថា ក្រោមអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត សៅ សារឿន និងលោកជំទាវ ហង្ស ម៉ាក់លី ព្រមទាំង សមាជិកក្រុមការងារ រួមជាមួយសប្បុរសជន អង្គការ A.G.M នៃសាធារណរដ្ឋកូរ៉េ អគារសម្ភព និងជំងឺទូទៅ នៅមណ្ឌល សុខភាពឃុំរ៉ាវិន បានដំណើរការ សាងសង់រហូតរួចរាល់ មានចំនួន ៤ បន្ទប់ គឺ បន្ទប់បុគ្គលិកពេទ្យប្រចាំការ, បន្ទប់សម្រាលកូន, បន្ទប់ថែទាំស្ត្រី ក្រោយសម្រាលកូន និងបន្ទប់សម្រាកព្យាបាលជំងឺទូទៅ ។

លោក លី អ៊ីនឆុង សប្បុរសជនសមាជិកអង្គការ A.G.M លោក លោក ផាក ឆូលស៊ូ ប្រធានអង្គការ A.G.M នៃសាធារណរដ្ឋកូរ៉េ បានសំដែងចូលរួមអបអរចំពោះសមិទ្ធិផលថ្មីជាមួយបងប្អូនប្រជាពលរដ្ឋក្នុងទឹកដីឃុំវ៉ារិន ក្រោមជំនួយរបស់អង្គការ AGM លើវិស័យមនុស្សធម៌ នៅមណ្ឌលសុខភាពវ៉ារិននេះ ស្របទៅនឹងគោលបំណងរបស់អង្គការ AGM កូរ៉េ ក្នុងការផ្សព្វផ្សាយសាសនា វប្បធ៌ម នៃសាធារណរដ្ឋកូរ៉េ ព្រមទាំងចុះមកពិនិន្យព្យាបាលជម្ងឺដល់ប្រជាពលរដ្ឋក្រីក្រនៅតាមជនបទ ។

ឯកឧត្តមបណ្ឌិត សៅ សារឿន ប្រធានក្រុមការងារចុះមូលដ្ឋានឃុំវ៉ារិន ស្នើសុំដល់ ក្រុមគ្រូពេទ្យ បន្តខិតខំពង្រឹងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន រួមជាមួយនឹងការបង្កើន គុណភាព និងសមត្ថភាពលើផ្នែកបច្ចេកទេសឱ្យបានច្បាស់លាស់ ជាពិសេសគឺការផ្តល់ ជំនឿទុកចិត្តដល់ប្រជាពលរដ្ឋដែលមកទទួលសេវាសម្ភព ថែទាំសុខភាព និងព្យាបាលជំងឺ ទូទៅ ព្រោះពាក្យថាគ្រូពេទ្យ គឺជាអ្នកសង្គ្រោះជីវិតមនុស្ស ។ ករណីអ្នកជំងឺមានអាការៈធ្ងន់ធ្ងរ ហើយមិនអាចព្យាបាលនៅមណ្ឌលសុខភាពបាន ប្រធានមណ្ឌលសុខភាពត្រូវបញ្ជូនអ្នកជំងឺនោះ ទៅបណ្តាមន្ទីរពេទ្យដ៏ទៃទៀតដែលមានសមត្ថភាពជួយសង្គ្រោះភ្លាម ដោយមិនទុកឱ្យនរណាម្នាក់បាត់បង់ជីវិត ដោយសារការធ្វេសប្រហែស មិនទទួលខុសត្រូវរបស់គ្រូពេទ្យនោះឡើយ ។

ឯកឧត្តមគណអធិបតីក៏បានផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សិយយសជូនប្រធានអង្គារ AGM និងសប្បុរសជនកូរ៉េ និងបានផ្តល់ ឱសថ និងថវិកាជូនមណ្ឌលសុខភាព និងក្រុមគ្រូពេទ្យ ព្រមទាំងអ្នកជំងឺដេលកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាព ដោយក្នុងម្នាក់ៗ ថវិកា ៥ ម៉ឺនរៀល រួមជាមួយសម្ភារមួយកញ្ចប់ ។ សមាជិក សមាជិកាចូលរួមចំនួន ៥០០នាក់ ក្នុងម្នាក់ៗ ថវិកា ២ម៉ឺនរៀល និងសារុងម្នាក់មួយផងដែរ ៕

ប្រភព ៖ ក្រុមការងារខេត្តសៀមរាប

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner