ប្រទេសជាភាគីហត្ថលេខី គ្រោងរៀបចំកិច្ចប្រជុំរួមគ្នាមួយនៅប្រទេសអូទ្រីស ក្នុងគោលបំណងជួយសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

អឺរ៉ុប៖ អង់គ្លេស បារាំង អាល្លឺម៉ង់ រុស្ស៊ី និងចិន គ្រោងរៀបចំប្រជុំរួមគ្នាមួយជាមួយអ៊ីរ៉ង់នៅទីក្រុងវីយែន ប្រទេសអូទ្រីស នៅថ្ងៃទី២៨ ខែកក្កដានេះ ដើម្បីពិភាក្សារកវិធីស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ហៅកាត់ថាJCPOA បន្ទាប់ពីសហរដ្ឋអាម៉េរិក ប្រកាសដកខ្លួនចេញកាលពីឆ្នាំ២០១៨។ កិច្ចប្រជុំនេះ ត្រូវបានត្រៀមរៀបចំឡើង ដោយមានសំណើពីប្រទេសបារាំង អាល្លឺម៉ង់ អង់គ្លេស និងអ៊ីរ៉ង់ផ្ទាល់។
 
ប្រទេសជាភាគីហត្ថលេខីទាំង៥ ក្នុងនោះគ្មានសហរដ្ឋអាម៉េរិក នឹងខិតខំព្យាយាមរិះរកវិធីដើម្បីស្រោចស្រង់កិច្ចព្រមព្រៀង JCPOA ឡើងវិញ តាមរយៈការពិភាក្សាលម្អិតទៅលើបញ្ហាស្នូល និងដំណោះស្រាយដែលអាចធ្វើទៅរួច៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner