មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល ចុះត្រួតពិនិត្យគុណភាពសេវា មន្ទីរពេទ្យបង្អែក ចំនួន ០៣កន្លែង នៅខេត្តត្បូងឃ្មុំ

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាលបានចុះត្រួតពិនិត្យ គុណភាព សេវាមន្ទីរពេទ្យបង្អែកចំនួន ០៣កន្លែង រួមមាន មន្ទីរពេទ្យ បង្អែកតំបែរ មន្ទីរពេទ្យបង្អែកក្រូចឆ្មារ និងមន្ទីរពេទ្យបង្អែកព្រះ នរោត្តម សីហនុត្បូងឃ្មុំ (សួង) ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ ។

បើតាមក្រសួងសុខាភិបាលបានឱ្យដឹងថាការចុះត្រួតពិនិត្យគុណភាពសេវាមន្ទីរពេទ្យបង្អែកទាំង៣នេះដែរធ្វើឡើងពីសំណាក់ ឯកឧត្តម ទន្តបណ្ឌិត អឿន បូរារ័ត្នន៍ រដ្ឋលេខាធិការ និង ឯកឧត្តមវេជ្ជបណ្ឌិត លី ឈួង រដ្ឋលេខាធិការ ក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាលបានឱ្យដឹងដែរថាការចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យ ពីសំណាក់មន្រ្តីជាន់ខ្ពស់ ដែលជារដ្ឋលេខាធិការ ក្រសួងសុខាភិបាលនេះដែរ បានផ្តល់អនុសាសន៍មួយចំនួនដូចជា៖

  • ពង្រឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងអនាម័យបរិស្ថាន
  • ការយាមកាមបម្រើសេវា ២៤ម៉ោងលើ២៤ម៉ោង ជូនប្រជាជន
  • រៀបចំបែងចែកបុគ្គលិកតាមជំនាញវិជ្ជាជីវៈ
  • គោរពឋានានុក្រុម គោរពក្រមសីលធម៌វិជ្ជាជីវៈ គិតប្រយោជន៍រួមជាធំ
  • ពង្រឹងការងារប្រជុំបច្ចេកទេស និងពង្រឹងសមត្ថភាពជំនាញបច្ចេកទេសបន្ថែម
  • ចែករំលែកទូលំទូលាយការបណ្តុះបណ្តាលបន្តពីថ្នាក់ជាតិ មកថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់មូលដ្ឋានសុខាភិបាល ដើម្បីសម្រួលការងារនិងពង្រឹងសមត្ថភាពដល់មន្ត្រី
  • ពង្រឹងការថែទាំឱសថ បរិក្ខារ សម្ភារឱ្យបានត្រឹមត្រូវ ដើម្បីរក្សាគុណភាពព្យាបាលជូនប្រជាជន។

គួរបញ្ជាក់ថា៖ការចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែក ក្នុងគោល បំណងជាការឆ្លើយតបទៅនឹងយុទ្ធសាស្រ្តគន្លឹះ ៩ចំនុច និងអាទិភាព ៣ចំនុច ហើយក្នុងនោះក៏មានការអមដំណើរដោយ ឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល និងមន្ត្រីក្រោមឱវាទមន្ទីរ សុខា ភិបាល ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner