អង្គភាពប្រឆាំងអំពើពុករលួយនឹងរៀបចំ «ការប្រគំន្រ្តីអបអរ សាទរទិវាជាតិ-អន្តរជាតិ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ០៩ធ្នូ» នៅទីធ្លាមុខសាលមហោស្រព កោះពេជ្រ

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ អង្គភាពប្រឆាំងអំពើពុករលួយ នឹងរៀបចំ «ការប្រគំន្រ្តីអបអរសាទរទិវាជាតិ-អន្តរជាតិ ប្រយុទ្ធប្រឆាំងអំពើពុក រលួយ ០៩ធ្នូ» នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ រាជធានីភ្នំ ពេញ ។

បើយោងតាមសេចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា៖ការប្រគំតន្រ្តីខ្នាតធំនេះ នឹងមានការចូលរួមពី សំណាក់ កំពូលតារាចម្រៀងល្បីៗប្រចាំផលិតកម្មសាន់ដេ និងក្រុមកំប្លែងនាយខ្ជឹប ចូលរួមសំដែងផងដែរ។

ជាមួយក្នានេះអង្គភាពប្រឆាំងអំពើពុករលួយបានអញ្ជើញសាធារណជន ចូលរួមទស្សនាដោយផ្ទាល់ និងដោយសេរី នៅទីតាំងខាងលើ នា ល្ងាចថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២៣ ចាប់ពីម៉ោង ១៦:០០ ល្ងាចទៅ ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner