មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ៖ អាហារូបត្ថម្ភ គឺជាបេះដូងនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាពរបស់គ្រួសារ សហគមន៍ និងប្រទេសជាតិ

(ភ្នំពេញ)៖ ឯកឧត្តម កៅ មួយថង អគ្គលេខាធិការរងក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍ វិស័យកសិកម្មនិងជនបទ បានលើកឡើថា អាហារូបត្ថម្ភ គឺជាបេះដូងនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់គ្រួសារ សហគមន៍ និងប្រទេសជាតិ។ អាហារូបត្ថម្ភ គឺជាស្នូលនៃគោល ដៅអភិវឌ្ឍប្រកបដោយចីរភាព និងផែនការសកម្មភាពមួយ ទស្សវត្សរ៍រ បស់អង្គការសហប្រជាជាតិ ដើម្បីសម្រេចបាន នូវគោលដៅខាងលើ ប្រទេសនីមួយៗត្រូវការពង្រឹង កិច្ច សហប្រតិបត្តិការ បង្កើតគំនិតច្នៃប្រឌិត ដោយផ្អែកលើលទ្ធផល សិក្សាស្រាវជ្រាវ និងការអន្តរាគមន៍នានាសម្រាប់ការកាត់បន្ថយ បញ្ហាកង្វះអាហារូបត្ថម្ភគ្រប់ទម្រង់។

ការលើកឡើង របស់ ឯកឧត្តម កៅ មួយថង អគ្គលេខាធិការរង ក្រុម ប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសបើកសិក្ខាសាលាស្តីពី ប្រព័ន្ធស្បៀងដែល គិតគូរដល់អាហារូបត្ថម្ភ ។

ឯកឧត្តម បន្ថែមថា ផ្អែកតាមការស្រាវជ្រាវនៃអ្នកជំនាញអាហារូបត្ថម្ភ បញ្ហាកង្វះអាហារូបត្ថម្ភគ្រប់ទម្រង់ និងបញ្ហាលើសទំងន់ វាមានការ ទំនាក់ទំនងគ្នាទៅវិញទៅមក ហើយវាអាចកើតមានជា លក្ខណៈ បុគ្គល វាអាចកើតមានក្នុងគ្រួសារ ក្នុងសហគមន៍ និងក្នុងប្រទេស ទាំងមូល។ កង្វះអាហារូបត្ថម្ភធ្វើឱ្យប៉ះពាល់សុខភាពមនុស្ស គឺធំជាងផលប៉ះពាល់នៃជំងឺលើសសម្ពាធឈាម ការជក់បារី និងការបំពុលខ្យល់ ជាដើម។

ឯកឧត្តម បានគូសបញ្ជាក់ថា សម្រាប់កម្ពុជា ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្មនិងជនបទ ជាសេនាធិការរាជរដ្ឋាភិបាល ក្នុងការដឹកនាំ សម្របសម្រួលវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ បានដឹកនាំ រៀប ចំ យុទ្ធសាស្រ្តជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ផែនទី បង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ឆ្នាំ២០៣០ និងឯកសារគតិយុត្តិនានាទៀតដែលយើង ត្រូវការ ដើម្បីលើកកម្ពស់សន្តិសុខស្បៀងនិងអាហារូបត្ថម្ភនៅកម្ពុជា។

ឯកឧត្តម គូសបញ្ជាក់ថា «បើយើងវិនិយោគ ១ដុល្លារលើអាហារូបត្ថម្ភ នោះយើងនឹងបានមកវិញ ១៦ដុល្លារ លើលទ្ធផលវិជ្ជមាន ជាច្រើន ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ក្នុងនោះរួមទាំង ស្ថិរភាព សង្គម បានទទួលការអប់រំរៀនសូត្រ ជាដើម។» រាជរដ្ឋា ភិបាល បានទទួលស្គាល់ថា សន្តិសុខស្បៀង និងអាហារូបត្ថម្ភ គឺជាសិទ្ធិមូលដ្ឋានរបស់បុគ្គលម្នាក់ៗនៅក្នុងសង្គមកម្ពុជា ដូចមានចែងនៅក្នុងសេចក្តីថ្លែងការណ៍សកលស្តីពីសិទ្ធិមនុស្ស និងសន្ធិសញ្ញាអន្តរជាតិ ស្តីពីសេដ្ឋកិច្ច សង្គមនិងវប្បធម៌ដែលកម្ពុជាបានផ្តល់សច្ចាប័ន។

ទន្ទឹមនេះ រាជរដ្ឋាភិបាល បានផ្តល់អាទិភាពខ្ពស់ ហើយចាត់ទុក វិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភថាជាបញ្ហាអន្តរវិស័យដ៏មាន សារៈសំខាន់ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស សេដ្ឋកិច្ចជាតិ ហើយសម្រេចជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់ឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។

ក្នុងស្មារតីនេះ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ បានគាំទ្រគ្រប់បែបយ៉ាងដល់ការពង្រឹងប្រព័ន្ធស្បៀងដែលគិតគូរដល់អាហារូបត្ថម្ភ ក្រោមកិច្ចសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ រួមទាំង វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីជួយពង្រឹង និងកែប្រែវិធីសាស្រ្ត នៅក្នុងរបៀបនៃការផលិត អាហារ ការដឹកជញ្ជូន ការវេចខ្ចប់ ការទុក ដាក់ និងការប្រើប្រាស់ ជាដើម និងចូលរួមចំណែកអនុវត្តច្បាប់ ស្តីពីសុវត្ថិភាពម្ហូបអាហាររបស់យើងឱ្យមានប្រសិទ្ធភាព។

ឯកឧត្តម កៅ មួយថង បានបញ្ជាក់ថា សិក្ខាសាលាស្តីពីប្រព័ន្ធស្បៀង ដែលមានការគិតគូរពីអាហារូបត្ថម្ភ គឺជាវេទិកាមួយសម្រាប់ អ្នកពាក់ ព័ន្ធ ក្នុងប្រព័ន្ធស្បៀងអាហារ ដើម្បីចែករំលែក ផ្លាស់ប្តូរព័ត៌មានអំពី គម្រោង ដែលកំពុងបន្តអនុវត្ត ឬធ្វើគម្រោងនាពេលខាងមុខ ហើយ ក៏ជា បណ្តាញលើកកម្ពស់ប្រព័ន្ធស្បៀងដែលគិតគូរដល់អាហារូបត្ថម្ភ នៅតាមតំបន់ដីសណ្តទន្លេមេគង្គក្រោមនៃប្រទេសកម្ពុជា។

ឯកឧត្តម បន្ថែមថា សិក្ខាសាលាស្តីពីប្រព័ន្ធស្បៀងដែលមានការ គិតគូរ ពី អាហារូបត្ថម្ភ គឺជាវេទិកាមួយសម្រាប់អ្នកពាក់ព័ន្ធក្នុង ប្រព័ន្ធស្បៀងអាហារ ដើម្បីចែករំលែក ផ្លាស់ប្តូរព័ត៌មានអំពី គម្រោង ដែលកំពុង បន្តអនុវត្ត ឬធ្វើគម្រោងនាពេលខាងមុខ ហើយក៏ជា បណ្តាញ លើកកម្ពស់ប្រព័ន្ធស្បៀងដែលគិតគូរដល់អាហារូបត្ថម្ភ នៅតាមតំបន់ដីសណ្តទន្លេមេគង្គក្រោមនៃប្រទេសកម្ពុជា។

គួរបញ្ជាក់ថា សិក្ខាសាលានេះមានគោលបំណង ១)បង្ហាញ និង បញ្ជាក់ ពីលទ្ធផលនៃការស្រាវជ្រាវ និង ករណីសិក្សាលើប្រព័ន្ធ ស្បៀង ដែលគិតគូរដល់អាហារូបត្ថម្ភនៃគម្រោងតំបន់ដីសណ្តរទន្លេមេគង្គក្រោម។ ២) ផ្លាស់ប្តូរព័ត៌មានអំពីគម្រោងដែលកំពុងបន្តអនុវត្ត និងនាពេលខាងមុខ ដែលទាក់ទងនឹងប្រព័ន្ធស្បៀង ដែលគិតគូរ ដល់អា ហារូបត្ថម្ភ នៅក្នុងតំបន់ដីសណ្តមេគង្គក្រោម។ ៣) ចងក្រងមេរៀន ការអនុវត្តល្អ និងផលប៉ះពាល់ផ្នែកគោលនយោបាយ លើការបង្កើត និងការអនុវត្តប្រព័ន្ធស្បៀងដែលគិតគូរដល់ អាហារូបត្ថម្ភ។ លទ្ធផលនៃសិក្ខាសាលានេះ នឹងចូលរួម ចំណែកដល់ ភាគី ពាក់ព័ន្ធទាំងអងស់ក្នុងការបង្កើតគោលការណ៍ណែនាំ/អនុសាសន៍ សម្រាប់ការបង្កើត និងអនុវត្តប្រព័ន្ធស្បៀងដែលគិតគូរ ដល់ អាហារូបត្ថម្ភ នៅក្នុងតំបន់ដីសណ្ដមេគង្គក្រោម៕

អត្ថបទ រូបភាព ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner