មន្ទីពេទ្យគន្ធបុប្ផាកម្ពុជា បន្តទទួលបានការឧបត្ថម្ភគាំទ្រថវិកា ពី សប្បុរសជន សម្រាប់ដំណើរការ ពិនិត្យព្យាបាល សង្គ្រោះ កុមារ

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ លោក ទុំ រ៉ា តំណាងមូលនិធិគន្ធបុប្ផាកម្ពុជា និង លោក មាស សារិទ្ធ តំណាងមន្ទីពេទ្យគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណ ដល់ ឯកឧត្តម ឈរ សុខ នាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចដឹកជញ្ជូនលេខ៩០ បានបរិច្ចាកថវិកា ជូន មូលនិធិគន្ធបុប្ផាកម្ពុជា នាពេលនេះ ពិតជាសកម្មភាពបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ បងប្អូន នាយទាហាន នាយទាហានរង និង ពលទាហាន កងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក បើទោះបីជាប់ភារកិច្ចក្នុងការ ចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ និងការពារអធិបតេយ្យ បូរណភាពទឹកដីយ៉ាងណាក្តីក៏យោធិន កងពលតូចដឹកជញ្ជូនលេខ៩០ បានចែករំលែកនូវថវិកាដើម្បីជួយទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីឱ្យមន្ទីរពេទ្យ បានបន្តដំណើរការ ពិនិត្យព្យាបាល សង្គ្រោះ កុមារ បន្តទៀត ។

លោក ទុំ រ៉ា តំណាងមូលនិធិគន្ធបុប្ផាកម្ពុជា និង លោក មាស សារិទ្ធ បានលើកឡើងបែបនេះ ខណៈ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ ព្រមទាំងនាយទាហានជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នាំយកថវិកាបានមកពីការចូលរួមបរិច្ចាគ ពីនាយទាហាន នាយទាហានរង និង ពលទាហានចំណុះកងពលតូចដឹកជញ្ជូនលេខ៩០ ដែលមានថវិកាសរុបចំនួន ២០ ,០០០,០០០ រៀល ( ២០ លានរៀល ) ប្រគល់ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយទ្រទង់ដល់ការពិនិត្យព្យាបាល និង ការថែទាំសុខភាពដល់កុមារកម្ពុជា ។

ពិធីប្រគល់-ទទួលថវិកានេះបានធ្វើនៅមន្ទីរពេទ្យគន្ធបុប្ផា ដោយមាន លោក ទុំ រ៉ា តំណាងមូលនិធិគន្ធបុប្ផាកម្ពុជា និងលោក មាស សារិទ្ធ ប្រធានរដ្ឋបាលបុគ្គលិក នៃមន្ទីពេទ្យគន្ធបុប្ផាកម្ពុជា ។

សូមបញ្ជាក់ថា៖ កងពលតូចដឹកជញ្ជូនលេខ ៩០ បានបរិច្ឆាកថវិកា ជូនមូលនិធិគន្ធបុប្ផាកម្ពុជាចាប់តាំងពីឆ្នាំ២០១៨មក ដែលរហូតមកដល់ឆ្នាំ ២០២៣នេះ មានរយះពេល៦ ឆ្នាំហើយ ក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ទោ ឈរ សុខ ។

មន្ទីរពេទ្យគន្ធបុប្ផា បានចាប់ផ្តើមបង្កើតចាប់តាំងពី ឆ្នាំ ១៩៩២ ដោយលោកវេជ្ជបណ្ឌិត ប៊ីត រីឈឺន័រ ( Beat Richner ) ជាស្ថានិក និងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធានកិត្តិយស នៃមន្ទីពេទ្យគន្ធបុប្ផាកម្ពុជា ហើយបានដំណើរការពិនិត្យ ព្យាបាល សង្រ្គោះ កុមារកម្ពុជា ដោយឥតគិតថ្លៃ ចាប់តាំងពីពេលនោះមក ៕

ប្រភព ៖ កងទ័ព

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner