មេដឹកនាំតួកគី៖ ប្រព័ន្ធ S-400 របស់រុស្ស៊ីនឹងត្រូវដំឡើងពេញលក្ខណៈទាំងស្រុង នៅឆ្នាំ២០២០

តួកគី៖ ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 របស់រុស្ស៊ីដែលទើបបញ្ជូនមកដល់ទឹកដីតួកគី នឹងត្រូវដំឡើងពេញលក្ខណៈទាំងស្រុងនៅខែមេសា ឆ្នាំ២០២០។ នេះបើតាមប្រធានាធិបតីតួកគី លោក តាយយីព អឺដូហ្គាន់ នាថ្ងៃចន្ទនេះ។

គ្រឿងបរិក្ខារផ្សេងៗនៃប្រព័ន្ធមីស៊ីលរុស្ស៊ី S-400 ដែលតួកគី បានចុះកិច្ចព្រមព្រៀងទិញក្នុងតម្លៃរាប់ពាន់លានដុល្លារកាលពីប៉ុន្មានឆ្នាំមុននោះ ត្រូវបានប្រគល់ដល់ដៃតួកគី ខណៈយន្តហោះខ្នាតធំចំនួន០៨គ្រឿងត្រូវបានប្រើប្រាស់ ដើម្បីដឹកជញ្ជូនសម្ភារទាំងអស់នោះ។

គួរបញ្ជាក់ថា ការបញ្ជាទិញប្រព័ន្ធ S-400 របស់រុស្ស៊ីពីសំណាក់តួកគី បានបង្កឲ្យមានភាពតានតឹងជាខ្លាំងជាមួយសហរដ្ឋអាម៉េរិក ដោយសារតែតួកគី ក៏មានកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង-បំបាំងកាយ F-35 ពីអាម៉េរិកដែរ ប៉ុន្តែលោក អឺដូហ្គាន់ ទើបតែបានលើកឡើងថា លោក ដូណាល់ ត្រាំ ប្រហែលជាអាចស្វែងរកមធ្យោបាយ ដើម្បីដោះស្រាយភាពតានតឹងនេះបាន៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner