អេហ្ស៊ីប សម្រេចបើកទ្វារប្រាសាទពីរ៉ាមីតអេហ្សីបថ្មីចំនួន០២កន្លែងឲ្យអ្នកទេសចរ ចូលទស្សនាជាសាធារណៈ

អេហ្សីប៖ ប្រាសាទពីរ៉ាមីតចំនួន០២ បានបើកទ្វារឲ្យសាធារណៈជនចូលទស្សនាបណ្ដាញផ្លូវដើរ និងបន្ទប់បញ្ចុះសពសម័យបុរាណជាលើកដំបូង ចាប់តំាងពីថ្ងៃសោរ៍សប្ដាហ៍មុន ដែលស្ថិតនៅភាគខាងត្បូងទីក្រុងកៃរ៉ូ របស់ប្រទេសអេហ្សីប។ ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ អេហ្ស៊ីប កំពុងព្យាយាមលើកកម្ពស់ការស្រាវជ្រាវខាងបុរាណវិទ្យានៅទូទាំងប្រទេស ក្នុងគោលបំណងដើម្បីធ្វើឲ្យវិស័យទេសចរណ៍មានភាពរស់រវើកឡើងវិញ។

ពាក់ព័ន្ធនឹងការបើកប្រាសាទពីរ៉ាមីតចំនួន០២ខាងលើនេះ ក្រុមការងារផ្នែកបុរាណវិទ្យាបានបញ្ជាក់ថា ប្រាសាទពីរ៉ាមីត បេន របស់ស្ដេច ស្នីហ្វឺរូ ដែលជាព្រះចៅហ្វារ៉ាអុងទី១ នៃរាជវង្សទី៤ របស់អេហ្ស៊ីប បានបើកជាលើកដំបូង ក្រោយសម្រេចបិទតាំងពីឆ្នាំ១៩៦៥មក ហើយពីរ៉ាមីតមួយកន្លែងទៀតនៅក្បែរនោះ មានចម្ងាយប្រហែល៤០គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុង កៃរ៉ូ។ ផ្នូរបុរាណ ដែលទើបតែរកឃើញថ្មី ក្នុងនោះរួមមានសាកសពម៉ាំមី ដែលនៅមានសភាពល្អៗគួរសម និងប្រាសាទពីរ៉ាមីត បេន របស់ស្ដេច ស្នីហ្វឺរូ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner