ក្រសួងអប់រំ៖ការយល់ដឹងពីមេរោគអេដស៍ ជំងឺអេដស៍ និងត្រូវជំរុញ កាត់បន្ថយការមាក់ងាយ និងការរើសអើង

ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំយុវជន និងកីឡាបានជំរុញឱ្យ មានការកាត់បន្ថយមាក់ងាយ និងការរើសអើងនៃអ្នកជំងឺ អេដស៍ នៅក្នុងសាលារៀន និងពង្រឹងភាពជាដៃគូជាមួយវិស័យសុខាភិបាល និងថ្នាក់ក្រោមជាតិ ក៏ដូចជាការត្រួតពិនិត្យជាប្រចាំលើអន្តរាគមន៍ ពាក់ព័ន្ធការមាក់ងាយ និងការរើសអើងនៅប្រទេសកម្ពុជា។

ការលើកឡើងបែបនេះធ្វើឡើងក្នុងសិក្ខាសាលាបង្កើនការយល់ដឹង ស្តីពីមេរោគអេដស៍ ជំងឺអេដស៍ និន្នាការភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញយេនឌ័រ និងលក្ខណៈភេទ (SOGIESC)ដល់បុគ្គលិកអប់រំ នៅតាម គ្រឹះស្ថានសិក្សាសាធារណៈនៅសណ្ឋាគារពូលូវៃ រាជធានី ភ្នំពេញកាលពីថ្ងៃទី ២៧ ខែធ្នូ ។

លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ចូលរួមលើកទឹកចិត្ត និងបង្កើតបរិយាកាសឱ្យមានការយល់ចិត្ត ដើម្បី ជួយដល់សិស្សានុសិស្ស និងប្រជាជនពីគន្លឹះដែលកំពុងរស់នៅ ឬ ប្រឈមជាមួយការឆ្លងរីករាលដាលនៃមេរោគអេដស៍ ឱ្យមានសុខភាព ល្អ ក្នុងជីវិតរស់នៅប្រកបដោយបរិយាកាសដែលគ្មានការមាក់ងាយ និងការរើសអើង តាមរយៈការបង្កើនទំនុកចិត្តដល់លោកគ្រូ អ្នកគ្រូ ក្នុងការបង្រៀនមុខវិជ្ជា “អប់រំសុខភាព” លើប្រធានបទ ការអប់រំ សុខភាព ផ្លូវភេទ និងសុខភាពបន្តពូជគ្រប់ជ្រុងជ្រោយដល់សិស្សា នុ សិស្សរបស់ខ្លួន។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាបន្តរួមគ្នា ក្នុងការ ប្រយុទ្ធ ទប់ស្កាត់និងលុបបំបាត់ការឆ្លងរាលដាលមេរោគអេដស៍ ក្នុងឆន្ទះរួមឆ្ពោះទៅបញ្ចប់ជំងឺអេដស៍ដែលជាការគំរាមគំហែងដល់សុខភាពសាធារណៈ និងចីរភាពកម្មវិធីឆ្លើយតបទៅនឹងជំងឺអេដស៍ ឆ្នាំ២០២៣-២០២៨ ក្នុងនោះផ្តោតលើ៖
១). ការជំរុញឆ្ពោះទៅសម្រេច ចក្ខុវិស័យ ៩៥ ៩៥ ៩៥ នៅឆ្នាំ២០២៥
២). ការអនុម័តគោលនយោបាយលុបបំបាត់ជំងឺអេដស៍និងចីរភាពកម្មវិធីអេដស៍ឆ្នាំ២០២៣-២០២៨
៣). ការដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយនិងពហុវិស័យឆ្លើយតបទៅនឹងជំងអេដស៍លើក ទី៦ ឆ្នាំ២០២៤-២០២៨
៤). ជំរុញការលំបាត់ការមាក់ងាយ និងការរើសអើងតាមរយៈការដាក់ចេញអនុវត្តគោលការណ៍ណែនាំ ស្តីពីយន្តការរាយការណ៍ និងឆ្លើយតបនឹងការមាក់ងាយ និងការរើសអើង៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner