សហរដ្ឋអាម៉េរិកប្រកាសថា ក្រុមហ៊ុន ហូវៃ និងក្រុមហ៊ុនអាមេ៉រិកនានា នឹងអាចរកស៊ីឡើងវិញ នារយៈពេល២ទៅ៤សប្តាហ៍ខាងមុខទៀតនេះ

សហរដ្ឋអាមេ៉រិក៖ មន្រ្តីជាន់ខ្ពស់អាមេ៉រិកម្នាក់បានគូសបញ្ជាក់ថា ប្រទេសរបស់ខ្លួនអាចនឹង ចេញអាជ្ញាបណ្ណឲ្យក្រុមហ៊ុនអាមេ៉រិកនានា ចាប់ផ្តើមលក់សម្ភារៈបច្ចេកវិទ្យាខ្លះៗ ដែលមិនប៉ះ ពាល់ដល់សន្តិសុខជាតិទៅឲ្យក្រុមហ៊ុន ហូវៃ របស់ចិនឡើងវិញ ក្នុងរយៈពេល២ទៅ៤ សប្តាហ៍ទៀតនេះ ។

សូមរំលឹកថា នៅឆ្នាំ២០១៨ ក្នុងចំណោមប្រាក់ប្រមាណ៧០ពាន់លានដុល្លារ ដែលក្រុមហ៊ុន ហូវៃបានចំណាយទិញគ្រឿងបន្លាស់បច្ចេកវិទ្យាផ្សេងៗ មានប្រមាណ១១ពាន់លានដុល្លារ បានចាក់បញ្ចូលទៅក្នុងក្រុមហ៊ុនអាមេ៉រិកធំៗជាច្រើន ហើយបើសិនជាទណ្ឌកម្មក្នុងបញ្ជីខ្មៅ ត្រូវបានអនុវត្តន៍វិញនោះ ក្រុមហ៊ុនអាមេ៉រិកទាំងនោះនឹងរងការខាតបង់ធ្ងន់ធ្ងរ ។

ដោយឡែក ការកត់សម្គាល់យ៉ាងដូច្នេះរបស់មន្រ្តីជាន់ខ្ពស់អាមេ៉រិកខាងលើ បានកើតមាន ឡើងក្រោយប្រធានក្រុមហ៊ុនបច្ចេកវិទ្យាចិន ហូវៃ ទើបតែនិយាយថា ហូវៃ កំពុងរង់ចាំមើល លទ្ធផលនៃពាក្យសន្យារបស់លោក ត្រាំ ក្នុងជំនួបជាមួយលោក ស៊ី នៅជប៉ុន កាលពីខែមុន ដែលថា លោកនឹងអនុញ្ញាតឲ្យក្រុមហ៊ុនអាមេ៉រិកនានាលក់សម្ភារៈ-បរិក្ខាបច្ចេកវិទ្យាមួយចំនួន ទៅឲ្យហូវៃឡើងវិញ ប្រសិនបើសម្ភារៈទាំងនោះ ពុំប៉ះពាល់ដល់បញ្ហាសន្តិសុខជាតិរបស់ ទីក្រុងវ៉ាស៊ីនតោន ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner