កូនខ្មែរនៅខេត្តកំពង់ធំ បាន ក្លាយ ទៅជាម្ចាស់ពាន Mister Smart Thailand 2023

ភ្នំពេញ ៖ជាកូនខ្មែរមានស្រុកកំណើតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ លោក ឆៃយ៉ា ក្រុង បាន ក្លាយ ទៅជាម្ចាស់ពាន Mister Smart Thailand 2023 នៅប្រទេសថៃ ។ នេះជាមោទ នភាព មួយទៀត សម្រាប់ យុវវជន កម្ពុជាដែលបានឈ្នះពានលក្ខណៈ អន្ដរជាតិ ដែលមាន បេក្ខ ភាពជាច្រើនប្រទេសចូលរួម។

លោក ឆៃយ៉ា ក្រុង ម្ចាស់ពាន Mister Smart Thailand 2023 និងលោក ណត់ ម៉េកស៊ី Director Of Mister Smart Thailand 2023 បានលេចមុខនៅស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ក្នុងកម្មវិធីដែល រៀបចំឡើង នៅ សណ្ឋា គារសូហ្វីតែលភ្នំពេញ។
លោក ឆៃយ៉ា បាន រៀបរាប់ប្រវត្តិដ៏ កម្សត់របស់លោក ប្រាប់អ្នក កាសែត ខណៈដែលលោក ម៉េកស៊ី អះអាងថា នឹង ត្រៀម ផ្ដល់ការងារថ្មីៗជា ច្រើន ទៀតដល់ម្ចាស់ជ័យ លាភីរូបនេះនាពេលខាងមុខ ។

លោក ឆៃយ៉ា ក្រុង បានរៀបរាប់ថា លោកធ្វើការផង ទៅប្រឡងផង តែរយៈពេលបួនខែ នៃ ការប្រឡង នោះ លោក ធ្វើ ការបានតែ ប្រមាណពីរ សប្ដាហ៍ប៉ុណ្ណោះ ។ថៅកែលោក ក៏យោគ យល់ ព្រោះលោកយក ពេលទៅ ហ្វឹកហាត់តម្រូវ តាមកម្មវិធីពីអ្នក ជំនាញថៃ ។លោកបន្តថា កត្តាដែល លោកឈ្នះពានមួយនេះដោយឈរលើកត្ដាធំ៤យ៉ាងគឺ ទី១.គោលការណ៍ ,ទី២. ភាព ស្មោះត្រង់,ទី៣.គុណធម៌ និងទី៤. សមត្ថភាព។
លោកបន្ថែមថា ការចូលរួមប្រកួតផ្នែក សម្រស់ នេះមិន មែនជាលើក ទី១ទេ ប៉ុន្ដែលោកធ្លាប់ចូលរួមប្រកួតកម្មវិធីផ្សេងៗនៅថៃ ចំនួនបួន លើកមកហើយ តែជាកម្មវិធី តូចៗ ហើយលោកក៏មិនបាន ទទួល ជោគជ័យ ដែរ។លោកបន្តថា អនាគតលោកចង់មក រស់នៅខ្មែរវិញ ជួបជុំ ក្រុម គ្រួសារ ហើយធ្វើការ ងារសិល្បៈនិងចង់បង្កើតកម្មវិធីប្រជែង សម្រស់ នេះ នៅខ្មែរដោយ លោក ជាអ្នកដឹកនាំ។

លោកអះអាងថា ជោគជ័យរបស់លោកនេះ តំណាងឱ្យកូនខ្មែរធ្វើ ការ ចំណាកស្រុក ខណៈដែលនាពេលខាង មុខនេះលោកក៏ ត្រូវបាន លោក ណត់ ម៉េកស៊ី Director Of Mister Smart Thailand 2023 ឱ្យលោកធ្វើជាអ្នក ចាត់ចែងកម្មវិធីThailand Show ផងដែរ។

លោក ណត់ ម៉េកស៊ី បានថ្លែងថា មូល ហេតុ ដែល លោក ឆៃយ៉ា ក្រុង បានយកឈ្នះបេក្ខជន២៣រូបទៀតជាជនជាតិថៃ ដោយសារតែ លោក ឆៃយ៉ា មានការតាំងចិត្តខ្ពស់,រូបរាង និងការប្រកួតវិញ្ញាសាផ្សេងៗ ទាំងបួន ខែ លោកធ្វើបាន ល្អ។លោកបន្ថែម ថា ក្រោយលោក ឆៃយ៉ា ឈ្នះពាន មួយ នេះ លោកនឹងជំរុញឱ្យលោក ធ្វើជា អ្នកគ្រប់ គ្រងកម្មវិធីធំ មួយ នៅថៃ នឹងត្រៀមថតភាពយន្ដនៅ ប៉ុស្ដិ៍ទូរទស្សន៍ ល្បីមួយ ផងដែរ ។ក្រៅ ពីនេះលោកក៏ជំរុញលោក ឆៃយ៉ា ធ្វើជាតារាចម្រៀងនិងសម្ដែង ឱ្យព្រមគ្នាតែម្ដងដើម្បីឱ្យមាន សកម្មភាពសិល្បៈកាន់តែ ច្រើន។

សូមបញ្ជាក់ថា កម្មវិធី Mister Smart Thailand 2023 បាន អនុញ្ញាត ឱ្យបេក្ខជនគ្រប់ ប្រ ទេសចូលរួមប្រកួត ក្នុងនោះរួមទាំងភេទទី៣ ដែលកែភេទជាប្រុសមានសិទ្ធប្រជែងពានមួយនេះ បាន ដែរ។បេក្ខភាព ប្រទេស ផ្សេងៗ បាន ធ្លាក់ នៅវគ្គ ជម្រុះអស់គឺ នៅ សល់តែបេក្ខជន ចំនួន២៤រូបឡើងទៅវគ្គចុងក្រោយ(Final) ។ក្នុង នោះ បេក្ខជនថៃ មាន២៣ រូប និងខ្មែរ មានតែមួយរូប គឺលោក ឆៃយ៉ា ក្រុង ដែលបាន ក្លាយ ជាម្ចាស់ពាន Mister Smart Thailand 2023 រដូវកាលទី១៕
ដោយ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner