ក្រសួងការពារជាតិតួកគី បញ្ជាក់ថា គ្រឿងបរិក្ខារផ្សេងៗនៃប្រព័ន្ធ S-400 របស់រុស្ស៊ី ត្រូវបានយន្តហោះខ្នាតធំ៨គ្រឿងដឹកមកកាន់តួកគីហើយ

តួកគី៖ គិតមកទល់ពេលនេះ យន្តហោះសរុប០៨គ្រឿងហើយ ត្រូវបានប្រើប្រាស់ ដើម្បីដឹកជញ្ជូនបរិក្ខារផ្សេងៗនៃប្រព័ន្ធមីស៊ីលការពារអាកាស S-400 របស់រុស្ស៊ី បានមកចុះចតនៅមូលដ្ឋានទ័ពអាកាស មើធេដ របស់ប្រទេសតួកគី។

នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន ក្រសួងការពារជាតិតួកគីបានបញ្ជាក់នៅក្នុងថ្ងៃចន្ទនេះថា ការប្រគល់ប្រព័ន្ធ S-400 ពីរុស្ស៊ីមកកាន់តួកគី បានចាប់ផ្តើមកាលពីថ្ងៃទី១២ ខែកក្កដាកន្លងមកនេះ ដោយនៅថ្ងៃនោះយន្តហោះដឹកជញ្ជូន០៣គ្រឿង បានមកដល់បន្ទាយយោធា មើធេដ។

យ៉ាងណាមិញ ដោយសារការរឹងទទឹងនៅតែទិញប្រព័ន្ធ S-400 ពីរុស្ស៊ីនោះ តួកគី កំពុងប្រឈមនឹងការអាចដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក ប៉ុន្តែប្រធានាធិបតីតួកគីលោក អឺដូហ្គាន់ បានលើកឡើងថា លោក ដូណាល់ ត្រាំ មានសិទ្ធិអំណាចលើកលែងការធ្វើបែបនេះបាន៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner