ថៃ បិទបញ្ចប់របបដឹកនាំដោយយោធាជាផ្លូវការ

ថៃ៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានសម្រេចចិត្តលាលែងចេញពីតំណែងជាប្រមុខរដ្ឋាភិបាលយោធាជាផ្លូវការហើយ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ជាមួយការបញ្ជាក់ថា ប្រទេសថៃនឹងត្រូវដឹកនាំដោយរដ្ឋាភិបាលស៊ីវិលមួយតាមបែបប្រជាធិបតេយ្យ។

សូមបញ្ជាក់ថា រដ្ឋាភិបាលស៊ីវិលថៃថ្មីរបស់លោក ប្រាយុទ្ធ ចាន់អូចា នឹងត្រូវឡើងកាន់អំណាចជាផ្លូវការ បន្ទាប់ពីពិធីសច្ចាប្រណិធាននៅក្នុងថ្ងៃអង្គារនេះ ព្រមទាំងត្រូវបង្ហាញពីគោលនយោបាយរបស់ខ្លួនទៅកាន់សភានាសប្ដាហ៍ក្រោយ។

ជុំវិញការសម្រេចចិត្តខាងលើ នាយករដ្ឋមន្ត្រីថៃរូបនេះ បានថ្លែងអះអាងតាមរយៈកញ្ចក់ទូរទស្សន៍ក្នុងស្រុកថា បច្ចុប្បន្នថៃ គឺជាប្រទេសកាន់របបប្រជាធិបតេយ្យយ៉ាងពេញលេញ អាស្រ័យលើរដ្ឋធម្មនុញ្ញរាជានិយម ដោយមានសមាជិកសភាដែលត្រូវបានប្រជាជនថៃបោះឆ្នោតជូន។ ដូច្នេះចាប់ពីពេលនេះតទៅ បញ្ហាទាំងឡាយនឹងត្រូវបានដោះស្រាយឈរលើប្រព័ន្ធប្រជាធិបតេយ្យ ដោយមិនមានការប្រើប្រាស់កម្លាំងពិសេសអ្វីនោះទេ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner