រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ កម្ពុជាបើកទូលាយសម្រាប់ការវិនិយោគ លើវិស័យ កសិកម្ម និងការកែច្នៃផលិតផលកសិកម្មប្រកបដោយគុណភាព

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Ali Akbar Nazari ឯកអគ្គរដ្ឋទូតអ៊ីរង់ នាទីស្តីការក្រសួងកសិកម្ម ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានសម្តែងនូវការស្វាគមន៍ និងរីករាយ ចំពោះ ការបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា- អ៊ីរង់ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសការសហការក្នុងវិស័យកសិកម្ម ដើម្បីធានាសន្តិសុខស្បៀង និងទទួលបានផល ចំណេញទាំងអស់គ្នា។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាបើកទូលាយសម្រាប់ការវិនិយោគ លើវិស័យ កសិកម្ម ស្របតាមគោលនយោបាយ ជាពិសេសលើការកែច្នៃផលិតផលកសិកម្មប្រកបដោយ គុណភាពសម្រាប់បម្រើដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី កម្ពុជាចង់ឱ្យការអនុវត្ត MoU ជាមួយប្រទេសជាដៃគូទាំងអស់ មានប្រសិទ្ធភាព និងផ្តល់ផលប្រយោជន៍ និងផលចំណេញទាំងអស់គ្នា៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner