សិក្ខាកាមកម្ពុជា ៤នាក់ ប្រឡងជាប់និងត្រៀមខ្លួនទៅធ្វើការស្របច្បាប់នៅប្រទេសជប៉ុនតាមរយៈមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាជប៉ុន & ជំនាញ ជេខេនស៊ី

(ភ្នំពេញ)៖ សិក្ខាកាមចំនួន ៤នាក់ ដែលបានឆ្លងកាត់តាមរយៈការសិក្សា និងប្រឡងតេសជ្រើសរើសសមត្ថភាព ប្រកបដោយភាពសុក្រិត្យ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាជប៉ុន & ជំនាញ ជេខេនស៊ី បានប្រឡងជាប់ជាស្ថាពរ និងត្រៀមចេញដំណើរទៅធ្វើការនៅក្រុមហ៊ុន ហ្វាញ ខូអិលធីឌី អូសាកា ជប៉ុន ។

ក្នុងដំណើរចុះកិច្ចសហប្រតិបត្តិការរវាង ក្រុមហ៊ុន ហ្វាញ ខូអិលធីឌី អូសាកា ជប៉ុន ដឹកនាំដោយ លោក ហ៊ីរ៉ូណូប៉ះ ខុនដា ជាអគ្គនាយក ជាមួយនិងមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាជប៉ុន និង ជំនាញជេខេនស៊ី ដើម្បីមកត្រួតពិនិត្យ និងទទួលយកសិស្សដែលកំពុងតែបណ្តុះបណ្តាលនៅក្នុងមជ្ឈមណ្ឌលផ្ទាល់ និងទទួលសិស្សដែលប្រឡងជាប់ជាពលករ ជំនាញចំនួន៤នាក់ទៅធ្វើការនៅប្រទេសជប៉ុន។

ពិធីសំណេះសំណាលនេះធ្វើឡើង នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ក៏មានការអញ្ជើញចូលរួមពីមន្រ្តីតំណាង ក្រសួងស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងសិក្ខាកាមជាច្រើនរូប នៅបុរីសូនី ស្ថិតនៅផ្លូវលេខ៩៩ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ៣ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។
គួរបញ្ជាក់ ដំណើរទស្សនកិច្ចរបស់ ក្រុមហ៊ុន ហ្វាញ ខូអិលធីឌី អូសាកា ជប៉ុន ដឹកនាំដោយ លោក ហ៊ីរ៉ូណូប៉ះ ខុនដា អគ្គនាយក ចុះកិច្ចសហប្រតិបត្តិការជាមួយនិង ជាដៃគូ ជាមួយនិងមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាជប៉ុន និង ជំនាញជេខេនស៊ី ក្នុងគោលបំណងសម្ភាសន៍ជាមួយសិស្ស និងលើកឡើងពីលក្ខណ្ឌការងារ ការរស់នៅ នៅប្រទេសជប៉ុន និងចាំទទួលនៅពេលដែលសិក្ខាកាមប្រឡងជាប់។ ជាមួយគ្នានៅក្នុងឱកាសនេះដែរ ក្រុមហ៊ុន ហ្វាញ ខូអិលធីឌី អូសាកា ជប៉ុន ដឹកនាំដោយ លោក ហ៊ីរ៉ូណូប៉ះ ខុនដា អគ្គនាយក ក៏មកទទួលសិស្សប្រឡងជាប់ហើយចំនួន៤នាក់ ដើម្បីទៅធ្វើការនៅប្រទេសជប៉ុនផងដែរ។

លោក ព្រីង វិសាល នាយកប្រតិបត្តិ ក្រុមហ៊ុនអេភីធីអេសអី & ស៊ី បានឱ្យដឹងថា ក្រុមហ៊ុនអេភីធីអេសអី & ស៊ីខេមបូឌារ សសស៍ខូអិលធីឌីបង្កើតឡើងតាំពីឆ្នាំ២០០៩ រហូតមកដល់ពេលនេះមានរយះពេល២៥ឆ្នាំ ដែលបានចូលរួមយ៉ាង សកម្មក្នុងការរួមចំណែកស្វែងរកកាងារងជូនពលករ និងពលការនីគ្រប់រូបអោយទទួលបានការងារធ្វើទាំងនៅ ក្នុងនិងក្រៅប្រទេសរួមមាន ប្រទេសថៃ ម៉ាលេស៊ី សាំងហ្គាពួរ និងប្រទេសជប៉ុន កត្តានេះជាការរួមចំណែក ជាមួយររាជរដ្ឋាភិបាលក្នុងកាត់បន្ថយភាពក្រីក្រ និងភាពអត់ការងារធ្វើ ។

លោកបន្តថា ក្នុងពេលនេះដែរ មជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាជប៉ុន និង ជំនាញជេខេនស៊ី បានលេចរូបរាងឡើតកាលពីថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០២២ក្នុងគោលដៅបណ្តុះបណ្តាលភាសាជប៉ុននិងជំនាញភោជនីយដ្ឋានជូនសិស្ស និសិ្សត ពលករ ពលការិនី អោយមានចំណេះដឹងគ្រប់គ្រាន់ឆ្លើយតបទៅនឹងទីផ្សារការងារកំពុងមានស្រាប់នៅប្រទេសជប៉ុន ។

លោកបន្តថា ក្នុងនោះមជ្ឈមណ្ឌលក៏មានកិច្ចសហការ ជាមួយភោជនីយដ្ឋានផ្ទាល់ខ្លួនចំនួន ១១កន្លែងរួចជាស្រេច ស្ថិតនៅក្នុងខេត្តបី គឺអូសាកា ក្យូតុ និងកូបេ លើសពីនេះយើងមានភោជនីយដ្ឋានជាដៃគូររាប់ពាន់កន្លែងទៀតនៅទូទាំងប្រទេសជប៉ុន។ ការងារផ្នែក ភោជនីយដ្ឋានពិតណាស់ទាមទារអោយសិស្សនិស្សិតរបស់យើងទាំងអស់គ្នាមានសញ្ញាប័ត្រចំនួនពីរទើបអាច ទៅបំពេញការងារដែលកំពុងមានស្រាប់នេះបាន គឺ ទីមួយ សិស្ស និស្សិតត្រូវមានសញ្ញប័ត្រ ជេអែវធី ដែលមានន័យថា ពលករ ពលការិនី មានចំណេះដឹងលើផ្នែកភាសានិយាយសរសេរ និងអានរួចជាស្រេច ទី២គឺសញ្ញាប័ត្រ ជំនាញផ្នែកភោជនីយដ្ឋានដែលអាចអនុញ្ញាតិអោយយើងយល់ដឹងលើវិស័យសេវាកម្មបីសំខាន់ៗគឺសេវាកម្ម អាហារនិងភេសជ្ជៈ ទី២ សេវាកម្មបំរើអតិថិជន និងទី៣គ្រប់គ្រងអនាម័យ សញ្ញាប័ត្រទាំងពីរនេះហើយដែល អាចប្រែក្លាយជីវិតការងាររបស់យើងអោយកាន់តែប្រសើរទាំងផ្នែកចំណេះការងារ និងប្រាក់បៀរវត្តខ្ពស់ហើយ អាចជួយជំរុញសេដ្ឋកិច្ចគ្រួសារអោយមានភាពធូរធារ និងសំបូរសប្បាយបាន រីឯអាណត្តិការងារគឺប្រាំឆ្នាំម្ដង ហើយអាចបន្តបានប្រាំឆ្នាំជាបន្តបន្ទាប់ទៀតនិងអាចបន្តរហូតដល់អាយុចូលនិវត្ត។

លោក លោក ហ៊ីរ៉ូណូប៉ះ ខុនដា អគ្គនាយកក្រុមហ៊ុន ហ្វាញ ខូអិលធីឌី អូសាកា ជប៉ុន បានបង្ហាញជូននូវអត្ថ ប្រយោជន៍ធំៗមួយចំនួនសំរាប់បុគ្គលិកដែលជាពលករជំនាញ អាចទទួលបានប្រាក់បៀវត្សពី ១០០១យ៉េនក្នុងមួយម៉ោង និងទទួលបានប្រាក់បៀរវត្សន៍ ប្រមាណ ១៦០០ ទៅ ១៨០០ ដុល្លារក្នុងមួយខែ ហើយក្រោយពីបញ្ចប់អាណត្តិបីឆ្នាំ ឬលើសពីដប់ឆ្នាំឡើងទៅអាចសុំទិដ្ឋាការរស់នៅអចិន្ត្រៃយ៍ផងដែរ ។ បន្ថែមពីនេះលោកអគ្គនាយករូបនេះ ក៏បានធ្វើការបញ្ជាក់ពីអត្ថប្រយោជន៍ដែលពលករ ទៅបំពេញការងារស្របច្បាប់ ដើម្បីឱ្យអ្នកទទួលបានសិទ្ធទៅធ្វើការស្របច្បាប់យល់កាន់តែច្បាស់ពីច្បាប់ការងារ ការរស់នៅ និងអត្ថប្រយោជន៍ផ្សេៗដែលទទួលបានផងដែរ៕

អត្ថបទ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner