ទំនិញទាំង ៤កុងតឺន័រដែលសមត្ថកិច្ចឃាត់បាន ជាប្រភេទជើងមាន់ មន្ត្រីជំនាញថា ពុំមានសារធាតុគីមីនោះទេ

ស្វាយរៀង៖ ក្រោយចាប់ឃាត់រថយន្តកុងតឺន័រចំនួន៤ គ្រឿងដែលសង្ស័យ ដឹកសាច់ បង្កកកាលពីល្ងាចថ្ងៃទី ៣១ ខែមករាឆ្នាំ២០២៤ មន្ត្រីជំនាញបានបញ្ជាក់ថា ជាប្រភេទជើងមាន់ដែលក្លាសេ្ស ហើយពិនិត្យឃើញថាពុំមានសារធាតុគីមីនោះទេ។

យោងតាមរបាយការណ៍ពីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាប ការ ក្លែង បន្លំ សាខា ក.ប.ប ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែមករាឆ្នាំ២០២៤ វេលាម៉ោង ២១ និង២០នាទី មន្ត្រីសាខា ក.ប.ប ខេត្តស្វាយរៀង ដោយមានការអនុញ្ញាត និង សម្របសម្រួលពីលោក ខាំក្រោយពីចាប់ឃាត់រថយន្តកុងតឺន័រទាំង ៤ គ្រឿង ដែលសង្ស័យដឹកសាច់បង្កក សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ស្វាយរៀង ដោយមានការសហការជាមួយមន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀង បាន ឃាត់ កុងទីន័រចំនួន ៤គ្រឿង ដើម្បីត្រួត ពិនិត្យ ។

តាមការអះអាងរបស់អ្នកបើកបរបញ្ជាក់ថា ទំនិញទាំងអស់នេះគឺបាននាំចូលពី ប្រទេសវៀតណាម ហើយផ្ទេរទូរ កុងទីន័រនៅចំណុចសូន្យចូល មកកម្ពុជាតាម មាត់ច្រកអន្តរជាតិបាវិត ហើយដឹកទៅមាត់ច្រកដូង។ ទំនិញទាំងនេះជា របស់ក្រុម ហ៊ុន SBL ដែលមានទីតាំងនៅក្រុងបាវិត។ 

ជាមួយគ្នានេះ បើតាមការអះអាងរបស់លោក ពេញ សារ៉េត (ម្ចាស់ឡានកុងទីន័រ) ភេទប្រុស អាយុ៤០ឆ្នាំ មានអាសយដ្ឋាននៅចោមចៅ រាជធានីភ្នំពេញ បានបញ្ជាក់ថា គាត់ជាអ្នកគ្រប់គ្រងកុងទីន័រទាំងបួននេះ ហើយកុងទីន័រទាំងបួននេះ មិនបានដាក់ ឯកសារ(ដឹកទំនិញ )មកជាមួយតាមឡានទេ ហើយទំនិញទាំងនេះមានទិសដៅទៅ ច្រកដូងបន្តទៀត។ 

នៅវេលាម៉ោង ២២ និង១៥នាទីថ្ងៃ ដដែល មន្ត្រីជំនាញ ក.ប.ប ដោយបានសហការ ជាមួយមន្ត្រីពាក់ព័ន្ធ បានកាត់សៀល លើកុងទីន័រទាំងបួននេះមកត្រួតពិនិត្យមាន លទ្ធផល ជាប្រភេ៩ទជើងមាន់ដែលមានកុងទីន័រដូចខាងក្រោម៖ កុងទីន័រលេខ SZLU9430540 (45) មានសីតុណ្ហភាព-៥ អង្សាសេ (ធៀបនឹងស្តង់ដា-១២ អង្សាសេ)។ កុងទីន័រលេខ SZLU9415762(45′) មានសីតុណ្ហភាព-២.៩ អង្សាសេ (ធៀបនឹងស្តង់ដា-១២ អង្សាសេ)។ កុងទីន័រលេខ HMMU5490786(45) មានសីតុណ្ហភាព-៦.៤ អង្សាសេ (ធៀបនឹងស្តង់ដា-១២ អង្សាសេ)។ កុងទីន័រលេខ HDMU5591398(45) មានសីតុណ្ហភាព-២.៥ អង្សាសេ (ធៀបនឹងស្តង់ដា-១២ អង្សាសេ)។

ក្រោយពីបានធ្វើការពិសោធន៏ដោយរថយន្តចល័តពិសោធន៍ម្ហូបអាហាររបស់ ក.ប.ប ជាលទ្ធផលនៃ សំណាកគំរូជើងមាន់ដែលបានដកចេញពីទូរកុងទីន័រ ទាំងបួន ឃើញថា ពុំមានសារធាតុគីមីហាមឃាត់ FORMALIN ។ បន្ទាប់ពីបានពិនិត្យរួច សមាសភាពបានសម្រេចបិទសៀលទូរកុងទីន័រវិញ។

បើតាមលោកហេង សំបូរ ប្រធានសាខាគយរដ្ឋាករខេត្តស្វាយរៀងបានបញ្ជាក់ថា ទំនិញជើងមាន់ទាំងនេះគឺជាទំនិញដឹកឆ្លងកាត់ហើយនិងនាំចេញទៅប្រទេសវៀតណាមវិញផងដែរ៕

នុត នាង

ads banner