កាកបាទក្រហមកម្ពុជាពិនិត្យសុខភាពដល់ស្រ្តីមានផ្ទៃពោះដើម្បីអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ

កំពង់ស្ពឺ៖កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៤ កាកបាទក្រហម កម្ពុជាដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុជាព្រះ ប្រធាន កិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាព រួមអគ្គលេខា ធិការ អង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ដោយមាន ការចូលរួមពីយុវជនកាកបាទក្រហមកម្ពុជា នៃសាកលវិទ្យាល័យ វិទ្យា សាស្ត្រសុខាភិបាលចំនួន ១៩នាក់ បានរៀបចំកម្មវិធីពិនិត្ យសុខភាពដល់ស្រ្តីមានផ្ទៃពោះ ៥១នាក់ នៅមណ្ឌលសុខភាព ដំណាក់ចាន់ ដែលស្ថិតនៅឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ព្រឹត្តិការណ៍នេះរៀបចំឡើងក៏ ដើម្បីអបអរទិវាជាតិ សុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ពង្រឹងសេវាថែទាំសុខភាពមាតា ទារក និងកុមារ ដើម្បីឈានឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល»។

ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទ ក្រហមកម្ពុជានិងជាអនុប្រធានក្រុមការងារឥស្សរជន ឆ្នើមថ្នាក់ ជាតិបានគូសបញ្ជាក់ពីគោលបំណងសំខាន់ចំនួន ៤ ក្នុងកម្មវិធី ថ្ងៃនេះ គឺ ៖
១. អបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ដែលកត់សម្គាល់នូវការបរិច្ឆេទ ដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលគោរមងារទី២ ពីអង្គការសហប្រជាជាតិ ជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួម អគ្គលេខាធិការ អង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០១១។
២. អបអរសមិទ្ធផលដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការខិត ខំប្រឹងប្រែងកាត់បន្ថយអត្រាមរណភាពមាតាពីចំនួន ៤៣៧នាក់ ក្នុងទារកកើតរស់១០០.០០០នាក់ នៅឆ្នាំ២០០០ មកនៅត្រឹមចំនួន ១៥៤នាក់ ក្នុងទារកកើតរស់ ១០០.០០០នាក់ នៅឆ្នាំ២០២១-២២ ។ រីឯអត្រាឆ្លងមេរោគអេដស៍ ពីម្តាយមកទារកបានធ្លាក់ចុះពីអត្រា ១៥.២០% នៅឆ្នាំ២០១៨ មកនៅ ៩.៩០% នៅឆ្នាំ២០២២។
៣. គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ កាកបាទក្រហមកម្ពុជា ក្រោម ការណែនាំតម្រង់ទិសជាប្រចាំពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តខិតខំប្រឹងប្រែង ក្នុងការអប់រំផ្សព្វផ្សាយ និងលើក កម្ពស់ សុខភាពមាតា និងទារក ដែលនឹងរួមចំណែកដល់វិធាន ការ គន្លឹះរបស់ក្រសួងសុខាភិបាល ឈានទៅគ្របដណ្តប់សេវា សុខភាព ជាសាកល និង៤.បើកឱកាសឱ្យយុវជនកាក បាទ ក្រហមកម្ពុជា បាន ចូលរួមជីវភាពក្នុងការងារសង្គម និងបន្ថែម គុណតម្លៃបំណិនជីវិត ផ្សាភ្ជាប់ ការសិក្សាជំនាញជាមួយ នឹងការចុះអនុវត្តជាក់ស្តែង។

ជាមួយគ្នានេះដើម្បីបន្តចូលរួមជាមួយរាជរដ្ឋាភិបាលពង្រឹង ការលើកកម្ពស់សុខភាពមាតា ទារក និងកុមារ, លោកជំទាវ អគ្គលេខាធិការ បានពាំនាំនូវសារអំពាវនាវរបស់ សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូនបងប្អូនស្រ្តីជាមាតា ទាំងអស់ក្នុងខ្លឹមសារដូចជា សូមឱ្យស្រ្តីមានផ្ទៃពោះ ទៅពិនិត្យ ផ្ទៃពោះយ៉ាងតិច៤ដង តាមពេលវេលាកំណត់ ដើម្បី ទទួលវ៉ាក់ សាំងបង្ការគ្រប់មុខ ជាពិសេសស្ម័គ្រចិត្តធ្វើតេស្ត ឈាមរក មេរោគអេដស៍ ស្វាយ និងរលាកថ្លើមប្រភេទបេ ដើម្បី កុំឱ្យមាន ការចម្លងមេរោគ ពីម្តាយទៅកូន។ សូមទៅ សម្រាល កូននៅ មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមានគ្រូពេទ្យជំនាញ។ សូមទៅពិនិត្យសុខភាពក្រោយពេលសម្រាល ទាំងម្តាយទាំងកូន យកកូនទៅចាក់វ៉ាក់សាំងបង្ការជំងឺ១១មុខ តាមពេលវេលាកំណត់។ សូមបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេល ទារក កើតភ្លាមរហូតដល់ទារកមានអាយុ៦ខែ និងផ្តល់អាហារ បបរខាប់ គ្រប់គ្រឿងដល់កុមារ។ សូមយុវតី-ស្រ្តីក្នុងវ័យ បន្តពូជ ដែល មានអាយុ ១៥ទៅ៤៩ឆ្នាំ ដែលមានបញ្ហាសុខភាព ទៅពិគ្រោះយោបល់ ទទួល ការថែទាំ ឬការព្យាបាលជំងឺនៅមូលដ្ឋានសុខាភិបាល និងសូម នាំកុមារីអាយុ៩ឆ្នាំ ទៅទទួលវ៉ាក់សាំង (HPV) បង្ការជំងឺមហារីកមាត់ស្បូនឱ្យបានគ្រប់ៗគ្នា។

ជាមួយគ្នានេះ លោកជំទាវ បានប្រគល់ប្រគល់បណ្ណសរសើរ និង បណ្ណថ្លែងអំណរគុណរបស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាក បាទក្រហមកម្ពុជា ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ ស្ពឺ, ក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពដំណាក់ចាន់ និងក្រុមគ្រូពេទ្យ-និស្សិតពេទ្យ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលផងដែរ៕ ដោយ៖គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner